បង្ហោះវីដេអូ ១ ស្មើនឹងការជួយបរិច្ចាគ ៣ ដុល្លារ ដល់សមាគមន៍ស្រ្តី និង មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា“ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម”
ទន្ទឹមនឹងជោគជ័យដែលមានអ្នកចូលរួមរត់យ៉ាងច្រើនកុះករជាង ២០០០នាក់ក្នុង ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម កាលពីថ្ងៃទី ០៨ មីនា ២០២០ កន្លងទៅនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានផ្តួចផ្តើមកម្មវិធីសប្បុរស “ចុះឈ្មោះរត់ម្នាក់ បរិច្ចាគ ១ដុល្លារ” និង “បង្ហោះវីដេអូ ១ បរិច្ចាគ ៣ដុល្លារ” ដោយគ្រាន់តែអ្នកចូលរួមធ្វើការ LIVE ឬ បង្ហោះវីដេអូអំពីសកម្មភាពនានាក្នុងព្រឹត្តិការណ៍ថ្ងៃនោះ ។
ដូចគ្រប់គ្នាបានដឹង និងបានឃើញព្រឹត្តិការណ៍ “ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម ឧបត្ថម្ភធំដោយ សុវណ្ណាភូមិ ឡាយហ្វ៍” ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិដំបូង និងធំជាងគេសម្រាប់ស្រ្តីត្រូវបានរៀបចំឡើងដើម្បីអបអរសាទរនូវវិរភាពស្រ្តី លើកកម្ពស់សមភាពយេនឌ័រ និងស្រ្តីបំបែកឯតទគ្គកម្មក្នុងគ្រប់វិស័យ។ ព្រឹត្តិការណ៍នេះក៏បានបង្កប់អត្ថន័យរួបរួម និងចេះយកអាសាគ្នា តាមរយៈកម្មវិធីសប្បុរសធម៌ “ចូលរួមរត់ម្នាក់ បរិច្ចាគ ១ដុល្លារ” និង “LIVE ឬ បង្ហោះវីដេអូ១ បរិច្ចាគ ៣ដុល្លារ” ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបរិច្ចាគថវិការបស់ក្រុមហ៊ុនសម្រាប់កម្មវិធីសប្បុរសធម៌នេះជាតំណាងឲ្យអ្នកចូលរួមទាំងជាង ២០០០នាក់។ ដូច្នេះ សូមអ្នកចូលរួមទាំងអស់ចាប់ផ្តើម បង្ហោះវីដេអូអំពីសកម្មភាពនានាក្នុង ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម ឧបត្ថម្ភធំដោយ សុវណ្ណាភូមិ ឡាយហ្វ៍ ចាប់ពីថ្ងៃ ០៨ មីនា រហូតដល់ថ្ងៃទី ៣១ មីនា ២០២០។
លក្ខខណ្ឌបង្ហោះវីដេអូ៖
• បង្ហោះវីដេអូ ឬរូបភាពមាន (Slideshow ឬ animation) រួចដាក់ជា Public
• Tag មិត្តភក្តិចំនួន ៥នាក់
• សូមប្រើ Hashtage ខាងក្រោមក្នុង caption
• #WomenRun10K #PoweredbySovannaphumLife #ទិវានារីអន្តរជាតិ #InternationalWomensDay #ទិវារត់ប្រណាំងស្ត្រី
• សូមបង្ហោះវីដេអូឲ្យបានមុនថ្ងៃ ៣១ មីនា ២០២០
ជាឧទាហរណ៍ វីដេអូ LIVE របស់រាជនីក្រមា មាន សូនីតា សុវណ្ណាភូមិ ឡាយហ្វ៍ នឹងធ្វើការបរិច្ចាគ ៣ដុល្លារសម្រាប់កម្មវិធីសប្បុរសធម៌នេះ៖
សុវណ្ណាភូមិ ឡាយហ្វ៍ នឹងធ្វើការបរិច្ចាគថវិការសរុបដោយយោងទៅលើចំនួន អ្នកចុះឈ្មោះចូលរួមរត់ និងចំនួនការ LIVE ឬ បង្ហោះវីដេអូ ទៅឧបត្ថម្ភដល់អង្គការ ឬសមាគមន៍ស្ត្រីណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំណែកទៀតសម្រាប់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
ដូច្នេះ សុវណ្ណាភូមិ ឡាយហ្វ៍ សូមឲ្យបងប្អូនសាធារណជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ ចាប់ផ្តើមបង្ហោះវីដេអូ ដើម្បីរួមចំណែកផ្តល់ស្នាមញញឹមនៃក្តីសង្ឃឹមដល់ស្ត្រី និងកុមារផងដែរ។
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍៖
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមឿងថៃឡាយហ្វ៍ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការអាជីវកម្មឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ប្រជាជនកម្ពុជាចំនួនប្រមាណជាង ៥០.០០០នាក់ បាននិងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍។ ក្នុងឆ្នាំ ២០១៨ និង ២០១៩ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានពានរង្វាន់២ឆ្នាំជាប់គ្នាៗ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា ( The Fastest Growing Life Insurance Company Cambodia 2018 &2019)។
សម្រាប់ព័ត៌មានបន្ថែម www.sovannphumlife.com ឬ Facebook និង Instagram របស់ក្រុមហ៊ុន។