អតិថិជន ៧ រូបទៀតហើយ ឈ្នះរង្វាន់ក្នុងការចាប់រង្វាន់លើកទី ២ ពីកាល់តិច
បន្ទប់ពីទទួលបានភាពរំភើបរីករាយក្នុងការចាប់រង្វាន់លើកទី១ នៅក្នុងកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់” រួចមក កាល់តិចបាន រៀបចំការចាប់រង្វាន់លើកទី២ ដល់អតិថិជនរបស់ខ្លួនកាលពីថ្ងៃទី0១ ខែមីនាកន្លងទៅថ្មីៗនេះនៅក្នុងកម្មវិធី A1 Concert ស្ថានីយទូរទស្សន៍ MYTV ហើយអតិថិជនមានសំណាង ៧រូបបានឈ្នះរង្វាន់ពីកម្មវិធី។ ក្នុងនោះផងដែរ ក៏មានតំណាងក្រុមហ៊ុនមកផ្តល់សំណាងដល់ពួកគាត់ក្នុងការចាប់រង្វាន់ក្រោមការចូលរួមដោយលោក បេណេឌិច សេនតូស ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា លីមីធីត និងលោក ដានីញ៉ែល វ៉ាង ប្រធានផ្នែកផលិតផល ប្រចាំកម្ពុជា ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា លីមីធីត ។
អ្នកឈ្នះរង្វាន់ទាំង ៧រូបមានដូចជាឈ្មោះ ស្រៀង ថារិន នឹងទទួលបានរង្វាន់ទូរស័ព្ទ iPhone 11 Pro (១រង្វាន់) ឈ្មោះ វ៉ាន សាវង់, ឈ្មោះ ង៉ែត ចាន់ដារិទ្ធ និងឈ្មោះ ឈូប ប្រុស ទទួលបានរង្វាន់ទូរទស្សន៍ម៉ាក LG ម្នាក់ ១រង្វាន់, ឈ្មោះ ឡុង សារុន, ឈ្មោះ យិញ ម៉ារីឡែន និងឈ្មោះ យ៉ង់ ស៊ីយឿន ទទួលបានរង្វាន់ម៉ាស៊ីនបោកគក់ម៉ាក LG ម្នាក់ ១រង្វាន់ផងដែរ។ ងាយៗ ដោយគ្រាន់តែចាក់ប្រេងឥន្ធនៈដែលមានថាមពលកំណត់ត្រាពិភពលោក Guinness World Record ។ អតិថិជនទាំង ៧រូប នឹងរីករាយជាមួយរង្វាន់ដ៏អស្ចារ្យនេះពីកាល់តិច ។
យ៉ាងណា អតិថិជនដែលមិនទាន់ឈ្នះរង្វាន់ក្នុងការចាប់រង្វាន់លើកទី២ លោកអ្នកនៅតែមានឱកាសឈ្នះនៅក្នុងការចាប់រង្វាន់លើកចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃទី0៥ ខែមេសា ឆ្នាំ ២០២០។ ការចាប់ឆ្នោតវគ្គចុងក្រោយនេះកាន់តែរំភើបរីករាយ ខណៈដែលម្ចាស់រង្វាន់ធំរថយន្តស៊េរីទំនើប TOYOTA RUSH 2020 (១រង្វាន់) នឹងត្រូវបានរកឃើញនៅក្នុងព្រឹត្តិការណ៍ចាប់រង្វាន់ចុងក្រោយនៅថ្ងៃទី0៥ ខែមេសា ខាងមុខនេះ។ អតិថិជនប្រេងឥន្ធនៈកាល់តិចនៅតែអាចឈ្នះរង្វាន់ដូចជាទូរស័ព្ទ iPhone 11 Pro (១រង្វាន់), ទូរទស្សន៍ម៉ាក LG (៣រង្វាន់) និងម៉ាស៊ីនបោកគក់ម៉ាក LG (៣រង្វាន់) បន្តទៀត។ ពិតជាអស្ចារ្យមែនទែន! សម្រាប់អ្នកឈ្នះរង្វាន់នៅក្នុងការចាប់រង្វាន់លើកទី១ និងលើកទី២ ហើយ នឹងមិនមានសិទ្ធិឈ្នះរង្វាន់នៅក្នុងការចាប់រង្វាន់ចុងក្រោយលើកទី៣ នេះទេ ។
កម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់” ជាចំណែកមួយនៃយុទ្ធនាការដើម្បីអបអរសាទរឯតទគ្គកម្មពិភពលោកនៃថាមពលកាល់តិចជាមួយ Techron® ក្នុងកំណត់ត្រាបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ រួមជាមួយនឹងកំពូលជើងឯកប្រណាំងរថយន្តកញ្ញា Natasha Chang ដែលបានចាក់ប្រេងឥន្ធនៈកាល់តិចឲ្យរថយន្តដែលមានអាយុ ២៨ឆ្នាំ ដើម្បីបើកឡើងភ្នំដយឆាងដែលមានកម្ពស់ដល់ទៅ ១.០០០ម៉ែត្រក្នុងថិរវេលាកំណត់ដោយ GUINNESS WORLD RECORDS™ title។
តាមរយៈការផ្តល់ថាមពលឲ្យរថយន្តធម្មតាដើម្បីសម្រេចនូវភាពអស្ចារ្យ ថាមពល Techron បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រេងឥន្ធនៈកាល់តិចជាមួយ Techron ជាប្រេងឥន្ធនៈល្អបំផុតសម្រាប់ការធ្វើដំណើររាល់ថ្ងៃ។
ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron មានរូបមន្តបង្កើតថ្មី គឺសារធាតុ Techron ដែលត្រូវបានបង្ហាញឲ្យឃើញតាមបែបវិទ្យសាស្ត្រក្នុងការសម្អាត និងការពារម៉ាស៊ីន។ សារធាតុ Techron មិនត្រឹមតែជួយកម្ចាត់ភាពកខ្វក់ប៉ុណ្ណោះទេ ថែមទាំងជួយការពារមិនឲ្យមានកំណកក្រមរនៅគ្រប់ផ្នែកសំខាន់ៗរបស់ម៉ាស៊ីនយានយន្តលោកអ្នក។ អត្ថប្រយោជន៍នេះហើយ ដែលជួយឲ្យម៉ាស៊ីនយានយន្តរបស់លោកអ្នកដំណើរការល្អបំផុត និងផ្តល់ថាមពលជាអតិបរមាដល់យានយន្តរបស់លោកអ្នក។
កម្មវិធីថាមពលកាល់តិចដើម្បីឈ្នះរង្វាន់ នឹងធ្វើឡើងរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅគ្រប់ស្ថានីយកាល់តិចទូទាំងប្រទេសកម្ពុជា។