ស្មាតហ្វូន OPPO ទំនើបទាំង ៤ ស៊េរី កំពុងវាយលុកទីផ្សារយ៉ាងគគ្រឹកគគ្រេង
បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO A83 ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។
លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖ “យើងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជន នៅទីនេះនាពេលកន្លង ដូច្នេះហើយទើបយើងសម្រេចចិត្តយកមកនូវទូរស័ព្ទស៊េរីថ្មីដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។”
ស្មាតហ្វូន OPPO A83 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយផ្ទៃអេក្រង់ខាងក្រៅរាងកោង និងធំទំហំ 5.7 អ៊ីញ ហើយមានកម្រិតភាពច្បាស់ 1440 X 720 ភិចស៊ែល។ ទូរស័ព្ទដៃនេះ ក៏មានភ្ជាប់មកនូវបច្ចេកវិទ្យាជួយចាប់យកភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិ ក៏ដូចជាកាម៉េរ៉ាមុខទំហំ 8 មេហ្គាភិចស៊ែល និងកាម៉េរ៉ាក្រោយ 13 មេហ្គាភិចស៊ែល ដែលមានមុខងារ Ultra-HD។
នាពេលកន្លងមកនេះគេសង្កេតឃើញថា ទូរស័ព្ទដៃរបស់ OPPO ក៏ទទួលការពេញនិយមយ៉ាងខ្លាំពីសំណាក់តារាល្បីៗក្នុងប្រទេសកម្ពុជា ដូចជា៖លោក ជា វណ្ណារិទ្ធ និងលោក ចន អាឡិចហ្សូរ៉ា ជាដើម។
ស្មាតហ្វូននេះត្រូវបានបំពាក់ដោយស៊ីភីយូប្រភេទ Octa-Core រត់ក្នុងល្បឿន 2.5GHz និង RAM ទំហំ 3GB, អង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ 32GB ដែលអាចឲ្យអ្នកប្រើបាស់លេងនិងប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ដោយស៊ីថ្មតិចទៀតផង។ចំពោះថាមពលថ្មវិញមានទំហំរហូតដល់ទៅ 3,180 mAh ដែលអាចអោយប្រើប្រាស់បានរហូតដល់ទៅ១៣ម៉ោងកន្លះ ព្រមទាំងអាចសាកថ្មបានលឿនប្រកបដោយសុវត្ថិភាព។
ស្មាតហ្វូន OPPO A83 ក៏មានលក្ខណៈពិសេសនៃបច្ចេកវិទ្យាដោះសោរដោយសម្គាល់ផ្ទៃមុខផងដែរ ដែលក្រុមហ៊ុនអះអាងថា វាអាចដោះសោរទូរស័ព្ទប្រើរយៈពេលតែ 0.18 វិនាទីប៉ុណ្ណោះ។ OPPO A83 មានពីរពណ៌សម្រាប់ជ្រើសរើស គឺមានពណ៌ទឹកមាស និងពណ៌ខ្មៅ ហើយមានតម្លៃត្រឹមតែ 229 ដុល្លារ ក្នុងប្រទេសកម្ពុជា។
OPPO គឺជាក្រុមហ៊ុនតែមួយគត់ដែលផលិតនូវស្មាតហ្វូនមានអេក្រង់កោងធំច្រើនជាងគេរហូតដល់ទៅ៤ស៊េរី ងាយស្រួសសម្រាប់អតិថិជនជ្រើសរើស គឺ OPPO F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83.