ចិញ្ចឹមកូនបែបណាទើបកូនមានភាពរឹងប៉ឹងដើម្បីជំនះឧបសគ្គ និង ជោគជ័យក្នុងជីវិត?
ទម្លាប់នៃការចិញ្ចឹមបីបាច់ថែរក្សាកូននៅកម្ពុជាមានទំនោរទៅរកការការពារហួសហេតុពេក និងការគ្រប់គ្រងពីប៉ាម៉ាក់ជាជាងបណ្តាយឲ្យកូនរៀនធ្វើអ្វីដោយខ្លួនឯង ។ ប៉ាម៉ាក់ភាគច្រើនគិតថាដើម្បីឲ្យកូនៗមាន អនាគតល្អ ពួកគេត្រូវមានសុខភាពរាងកាយរឹងមាំ និងរៀនពូកែ។ ដូច្នេះកូនត្រូវធ្វើតាមការណែនាំ និងគោលបំណងរបស់ប៉ាម៉ាក់ច្រើនជាងចំណង់ចំណូលចិត្ត និងបទពិសោធន៍ខ្លួនផ្ទាល់។
ពិភពលោកដែលកូនយើងកើតពេលនេះបានផ្លាស់ប្តូរមិនដូចពីមុនឡើយ កូនៗជំនាន់ក្រោយនឹងជួបជាមួយនឹងឱកាសដ៏ច្រើន ស្របជាមួយការប្រឈមមុខនឹងឧបសគ្គផ្សេងៗផងដែរនាពេលអនាគត។ ដូច្នេះហើយ ប៉ាម៉ាក់ត្រូវបណ្តុះភាពរ៉ឹងប៉ឹងរបស់កូនតាំងពីតូចតាមរយៈបរិបទថ្មីក្នុងការចិញ្ចឹមកូន ។
ពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្តូរឥតឈប់ឈរ ហើយការប្រកួតប្រជែង និងតម្រូវការក្នុងសង្គមក៏មានការកើនឡើងជាលំដាប់ ដែលនេះទាមទារឲ្យកូនៗជំនាន់ក្រោយមានភាពរ៉ឹងប៉ឹងក្នុងការជម្នះឧបសគ្គដើម្បីចាប់យកឱកាសនិងជោគជ័យនាពេលអនាគត ។ ដូច្នេះហើយ ប៉ាម៉ាក់ត្រូវបណ្តុះភាពរ៉ឹងប៉ឹងដើម្បីជំនះឧបសគ្គដល់កូនៗតាំងពីតូចតាមរយៈវិធីចិញ្ចឹមកូនសម័យកាលថ្មីដែលសមស្របជាមួយនឹងបរិបទថ្មីនៃពិភពលោកនាពេលបច្ចុប្បន្ន។
អ្នកជំនាញបានណែនាំពីវិធីសាស្ត្របរិបទថ្មីក្នុងការចិញ្ចឹមកូនជួយបណ្តុះភាពរ៉ឹងប៉ឹងដល់កូនដើម្បីជំនះឧបសគ្គផ្សេងៗក្នុងជីវិតដូចខាងក្រោម៖
1. ឲ្យកូនរៀនធ្វើអ្វីដោយខ្លួនឯង៖
ការបណ្តោយឲ្យកូនឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់នៅពិភពខាងក្រៅហើយប្រឈមមុខនឹងឧបសគ្គដោយខ្លួនឯង ដោយប៉ាម៉ាក់កុំការពារកូនជ្រុលហួសហេតុពេក អាចជួយឲ្យកូនមានភាពឯករាជ្យ នឹងរៀនធ្វើអ្វីដោយខ្លួនឯង។
2. បង្រៀនកូនឲ្យមានភាពរ៉ឹងប៉ឹងមិនព្រមចុះចាញ់៖
គ្រប់បទពិសោធន៍លំបាក ប៉ាម៉ាក់ត្រូវឲ្យកូនរៀនប្រឈមនឹងភាពទន់ខ្សោយ និងត្រូវផ្តល់ជំនឿចិត្តលើកូនម្តងហើយម្តងទៀតថាកូនពិតជាអាចធ្វើបាន។
3. ជំរុញភាពក្លាហានកូន៖
ពេលកូនប្រឈមមុខភាពភ័យខ្លាច ប៉ាម៉ាក់ត្រូវលើកទឹកចិត្តកូន និងជម្រុញឲ្យកូនមានភាពក្លាហានដើម្បីសម្រេចបានគោលដៅដែលកូនចង់បាន។
4. ឲ្យកូនរៀនបត់បែនតាមកាលៈទេសៈ៖
បណ្តោយឲ្យកូនអ្នកមានឱកាសប្រើជីវិតដែលគេមិនធ្លាប់ជួបប្រទះខ្លះ តាមរយៈនេះពួកគេនឹងទទួលបានបទពិសោធន៍ថ្មីៗ ហើយចេះបទបែនតាមកាលៈទេសៈដើម្បីទទួលបានភាពជោគជ័យ ។
5. បង្រៀនឲ្យកូនមានភាពវាងវៃក្នុងការដោះស្រាយបញ្ហា៖
ចំណេះដឹងមិនមែនបានពីការរៀនក្នុងសាលាទាំងស្រុងទេ តែក៏បានពីការបទពិសោធន៍ផ្ទាល់នៅខាងក្រៅផងដែរ។ បទពិសោធន៍ខាងក្រៅ និងការប្រឈមមុខឧបសគ្គនឹងជួយបង្រៀនកូនឲ្យចេះដោះស្រាយបញ្ហាក្នុងជីវិត។
សរុបមកការចិញ្ចឹម និងបង្រៀនកូនបែបសម័យកាលថ្មីជាកត្តាចាំបាច់ជួយឲ្យកូនមានភាពរ៉ឹងប៉ឹងដើម្បីជំនះឧបសគ្គ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ចាប់យកឱកាសដើម្បីភាពជោគជ័យនាពេលអនាគត! តើមានចម្ងល់អ្វីផ្សេងទៀត ដើម្បីធ្វើឲ្យកូនកាន់តែមានភាពរ៉ឹងប៉ឹងដើម្បីជំនះឧបសគ្គ? សូមចុច នៅទីនេះ ដើម្បីស្វែងយល់បន្ថែម
នាំមកជូនដោយ៖ Aptaclub Cambodia