ទម្លាយឆាកជីវិតខ្លះៗរបស់នារីដ៏ស្រស់ស្អាតម្នាក់ ទម្រាំក្លាយជាម្ចាស់ហាង «តែទឹកដោះគោ Ancha Taiwan Milk Tea» (វីដេអូ)
ទេពកោសល្យ និង ភាពស្រស់ស្អាតគឺជាពាក្យដែលគួរឱ្យស្រឡាញ់សម្រាប់នារីម្នាក់ៗ។ ភាពស្រស់ស្អាតតែមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែត្រូវតែពូកែថែមទៀត ។ ពេលនេះយើងនឹងណែនាំស្ត្រីឆ្នើមមួយរូបឈ្មោះ ViVi Do ដែលជាម្ចាស់ហាងតែទឹកដោះគោ Ancha Taiwan Milk Tea ហើយប្រសិនបើអ្នកជាអ្នកគាំទ្រភេសជ្ជៈម៉ាកនេះ ប្រាកដជាស្គាល់គាត់ច្បាស់ ។
ViVi Do បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យទីក្រុងប៉េកាំង ប្រទេសចិន ។ គាត់បានប្រើចំណេះដឹងដែលទទួលបាននោះ មកបង្កើតជំនួញដោយមានការជួយគាំទ្រពីស្វាមី ។ ប្តីប្រពន្ធរួមចិត្តគ្នាគូនេះ បានបង្កើតទ្បើងនូវហាងតែទឹកដោះគោដែលមានឈ្មោះយីហោ « Ancha Taiwan Milk » ហើយដែលមនុស្សជាច្រើន ពិសេសយុវវ័យទទួលស្គាល់ និង ពេលនេះកំពុងដំណើរការយ៉ាងរលូនលើទីផ្សារ។
ស្ត្រីម្នាក់នេះមិនត្រឹមតែមានសម្រស់ស្រស់ស្អាត និង ពោរពេញដោយទេពកោសល្យប៉ុណ្ណោះទេ គាត់ថែមទាំងជាបុគ្គលសកម្ម និង ចូលរួមធ្វើការងារសប្បុរសធម៌ជាច្រើនថែមទៀត ។ ជាក់ស្តែង ម្ចាស់ហាងតែទឹកដោះគោ Ancha Taiwan Milk Tea តែងតែផ្តល់ក្តីស្រឡាញ់ដល់អ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យជារៀងរាល់ខែ ដោយការចែករំលែកទាំងកម្លាំងចិត្ត និង ជូនអាហារជាច្រើនរយប្រអប់ ។ ជាមួយគ្នានេះដែរ ក្នុងកំលុងពេលយុទ្ធនាការជំងឺ Covid-19 ម្ចាស់ហាងតែទឹកដោះគោ Ancha Taiwan Milk Tea ក៏បានចូលរួមចែកម៉ាស 3,000 ម៉ាស ដោយឥតគិតថ្លៃដល់បងប្អូនប្រជាជនខ្មែរ ដែលនេះជាការចែករំលែកក្នុងភាពសាមញ្ញ ប៉ុន្តែពោរពេញដោយក្តីស្រឡាញ់ និង ភាពកក់ក្តៅ ។
តាមរយៈសកម្មភាពទាំងនោះ ម្ចាស់ហាងតែទឹកដោះគោ Ancha Taiwan Milk Tea បានក្លាយជាបុគ្គលដែលគួរគោរពស្រឡាញ់ ស័ក្តិសមនឹងទទួលបានការកោតសរសើរ និង ជាគំរូដ៏ល្អ ជាមួយការសូមជូនពរឱ្យគាត់ និង ក្រុមគ្រួសារមានសុខភាពល្អ សម្រស់ស្អាតជានិច្ច ហើយទទួលបានភាពជោគជ័យក្នុងអាជីព ៕
សូមទស្សនាវីដេអូខាងក្រោម៖