ឡូយម្ល៉េះ ! ទិញ Nokia 8 ភ្លាម បញ្ចុះតម្លៃ $50 ភ្លាម ហើយនៅថែមជូនកាដូផ្ទួនៗទៀត ! (មានវីដេអូ)
ដើម្បីអបអរសាទរទិវាចូលឆ្នាំថ្មីប្រពៃណីចិន និង ទិវានៃក្តីស្រឡាញ់ ក្រុមហ៊ុន Nokia បានត្រៀមប្រូម៉ូសិនផ្ទួនៗសម្រាប់ការជាវទូរស័ព្ទ Nokia 8 ភ្លាម និងទទួលបានការបញ្ចុះតម្លៃដល់ទៅ 50 ដុល្លារ ព្រមទាំងថែមជូនស្រោមទូរស័ព្ទ និង កញ្ចក់ការពារទូរស័ព្ទ ។
ហើយមានដឹងអត់ មានតែទូរស័ព្ទ Nokia 8 តែមួយគត់ដែលអាចថត Bothie បាន (ថតកាមេរ៉ាមុខ និង ក្រោយក្នុងពេលតែមួយព្រមគ្នា និង អាច Live នៅលើ Facebook បានទៀតផង) ទូរស័ព្ទដទៃមិនអាចធ្វើបានទេ ។
បន្ថែមពីនេះ រាល់ការទិញទូរស័ព្ទ Nokia 2 លោកអ្នកនឹងទទួលបានអាំងប៉ាវបន្ថែម ដូចជា មេម៉ូរីកាតទំហំ 8GB ស្រោមទូរស័ព្ទ និង កញ្ចក់ការពារទូរស័ព្ទ និង រាល់ការទិញទូរស័ព្ទ Nokia 3 អ្នកនឹងទទួលបានអាំងប៉ាវបន្ថែមដូចជា អាវយឺត Nokia ដ៏ស្រស់ស្អាត ស្រោមទូរស័ព្ទ និង កញ្ចក់ការពារទូរស័ព្ទជាដើម ។ ប្រញាប់ឡើង ចាំកាលទៀត តោះ ! ទិញទូរស័ព្ទ Nokia ទាំងអស់គ្នាក្នុងឱកាសចូលឆ្នាំចិន កុំខានណា!!!
លក្ខណៈពិសេសៗរបស់ទូរស័ព្ទ Nokia ៖
សម្រាប់ព័ត៌មានបន្ថែមអំពីទូរស័ព្ទ Nokia គ្រប់ប្រភេទសូមចុច៖ https://www.nokia.com/en_int/phones/
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ការិយាល័យព័ត៌មាន៖ HMD Press Office: press@hmdglobal.com
អំពីក្រុមហ៊ុន HMD Global
HMD Global មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ហើយ HMD Global Oy គឺជាទឹកដីកំណើតរបស់ទូរស័ព្ទ Nokia ។ ក្រុមហ៊ុន HMD មានអាជ្ញាប័ណ្ណផ្តាច់មុខលក់នូវទូរស័ព្ទ Nokia ស្មាតហ្វូន តម្រូវដល់ទីផ្សារច្រើនប្រភេទ ជាមួយនឹងតម្លៃសមរម្យ ។ ជាមួយនឹងការប្តេជ្ញា ចិត្តចំពោះការច្នៃប្រឌិត និង គុណភាព ក្រុមហ៊ុន HMD មានមោទនភាពទទួលបាននូវអាជ្ញាប័ណ្ណផ្តាច់មុខចំពោះការផលិតទូរស័ព្ទ និង tablet ម៉ាក Nokia ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.hmdglobal.com