Connect with us

អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Yes Seatel បាននាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ចុងក្រោយមកដល់កម្ពុជាហើយ!

on

Advertisement

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។

Yes 018 មានបណ្តាញ 4G ១០០% ដែលគ្របដណ្តប់ចំនួនប្រជាជនជាង ៩០% នៅក្នុងប្រទេសកម្ពុជា។ ស្ថានីយ 4G ទាំងអស់របស់យើងត្រូវបានបំពាក់ដោយបណ្តាញខ្សែកាបអុបទិកក្រោមដីជាង ១២,០០០ គីឡូម៉ែត្រនៅទូទាំងប្រទេស។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញបែបនេះ Yes018 ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរទៅប្រព័ន្ធសេវា 5G ។

នៅក្នុងអំឡុងពេលសាកល្បងជាក់ស្តែង ប្រព័ន្ធសេវា 5G ជាបច្ចេកវិទ្យាក្នុងការតភ្ជាប់ដ៏ងាយស្រួល ផ្តល់នូវល្បឿនលឿនជាងប្រព័ន្ធសេវា 4G ១០ដង និងមានប្រព័ន្ធតភ្ជាប់សេវាអ៊ិនធឺណិតដ៏គួរឱ្យទុកចិត្តទៅនឹងទូរស័ព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ជាមួយល្បឿនដ៏លឿនក្នុងការទាញយកទិន្នន័យជាមធ្យមគឺ 1GB។

នៅពេលដែលប្រព័ន្ធសេវា Yes 5G ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ វានឹងជាការបើកឱកាសថ្មីសម្រាប់ការកែលម្អវិស័យអប់រំ កសិកម្ម និងឧស្សាហូបនីយកម្ម ដែលជាសសរគ្រឹះសំខាន់ទាំងបីសម្រាប់ប្រទេសកម្ពុជា។ យោងតាម GSMA បច្ចេកវិទ្យា 5G នឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប ៤,៨% សម្រាប់ប្រទេស។ បច្ចេកវិទ្យា 5G នឹងផ្លាស់ប្តូរពិភពលោកដែលយើងកំពុងរស់នៅនេះតាមរយៈបច្ចេកវិទ្យា AI Robotics, Drones, IoT, and បច្ចេកវិទ្យាSmart Cities។

ពិធីសាកល្បងបច្ចេកវិទ្យា 5G នេះ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នៅក្នុងសុន្ទរកថារបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមបានបង្ហាញនូវទំនុកចិត្ត និងបានមានប្រសាសន៍ថា តម្រូវការខ្ពស់ក្នុងការប្រើប្រាស់សេវាអ៊ិនធឺរណិតល្បឿនលឿន និងអាចទុកចិត្តបាននេះ សបញ្ចាក់ឱ្យឃើញថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រព័ន្ធសេវា 5G។ បន្ថែមលើសពីនេះ ប្រព័ន្ធសេវា 5G បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថលនៅកម្ពុជា ក៏ដូចជានៅក្នុងបដិវត្តឧស្សាហកម្ម 4.0។ ប្រទេសកម្ពុជាមានគោលបំណង ពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវការរីកចម្រើនខ្ពស់ប្រកបដោយនិរន្តរភាព ។

លោក យ៉ាវ យៀកជីន អគ្គនាយកក្រុមហ៊ុន Yes 018 បានមានប្រសាសន៍អំពីការពង្រីកបច្ចេកវិទ្យាឈានមុខគេ ហើយក្រុមការងារ Yes 018 មានសេចក្តីរំភើបដែលបានក្លាយជាផ្នែកមួយរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេស ខណៈដែលលោក ជេក តាន់ នាយកគ្រប់គ្រងពាណិជ្ជកម្ម Yes 018 បានកត់សម្គាល់ថា នឹងមានចំនួនតភ្ជាប់ប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតតាមរយៈឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទកាន់តែច្រើន ដែលនឹងផ្តល់នូវភាពងាយស្រួល និងភាពទំនើបទាន់សម័យដល់ការរស់នៅបែបសម័យថ្មី។

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់គណៈអធិបតី ពិធីសាកល្បងបច្ចេកវិទ្យា 5G បានចាប់ផ្តើមដោយបង្ហាញពីការសាកល្បងល្បឿនអ៊ិនធឺណិត ដែលមានល្បឿនលឿនរហូតដល់ 1,400 Mbps (1.4 Gbps) និងការទាញយកវីដេអូទំហំ 1GB ចំនាយពេលត្រឹមតែ 10វិនាទី និងបន្ទាប់មកធ្វើការប្រៀបធៀបរវាងល្បឿនក្នុងការលេងហ្គេមតាមរយៈប្រព័ន្ធសេវា 4G និង5G និងភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិក AR និង VR ផងដែរ។

ការរំលេចឡើងនៃការសាកល្បងបច្ចេកវិទ្យានេះ គឺជាការសាកល្បងយ៉ាងទូលំទូលាយតាមរយៈវីដេអូផ្សាយផ្ទាល់ 360˚ ដែលមានល្បឿនក្នុងការដាក់បញ្ចូល/ទាញយកទិន្នន័យគួរឱ្យចាប់អារម្មណ៍ supper latency បានយ៉ាងច្បាស់ល្អ គ្មានភាពរអាក់រអួល។

ជាមួយនឹងភាពជោគជ័យនៅក្នុងការសាកល្បងបច្ចេកវិទ្យានេះ Yes 018 ពេលនេះបានបើកទូលាយជូនសាធារណជនឱ្យមកសាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G របស់ខ្លួននៅការិយាល័យកណ្តាលរបស់ Yes 018 ដែលមានអាសយដ្ឋាននៅអគារលេខ #149 ផ្លូវលេខ 432 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ព្រឹកទី ៣ មេសា នេះកម្ពុជាយើងបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៤ នាក់ទៀត កើនដល់ ១១៤ នាក់ហើយ
នៅថ្ងៃទី ៤ ខែមេសា នេះកម្ពុជាយើងមិនមានករណីថ្មីកូវីដ ១៩ ទេ មានតែជាសះស្បើយដល់ទៅ ១៥នាក់ទៀត
ព្រឺរោម! តារាថៃម្នាក់ បង្ហាញពីការទស្សន៍ទាយរបស់បុគ្គលម្នាក់ពីអតីតកាល និយាយពីរឿងកើតឡើងឆ្នាំ២០២០ ចំៗណាស់
មិននឹកស្មានថា ​Baifern ចាប់អាជីពមួយនេះ តាំងពីរៀនថ្នាក់ទី ៦

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន6 days ago

១៥ ចំណុចដែលធ្វើឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោលើសគេ!

Ford Ranger Raptor 2020 ជាប្រភេទរថយន្ត Pickup Off-road Performance ម៉ូដែលថ្មីដែលទើបនឹងមកដល់ប្រទេសកម្ពុជា ជាផ្លូវការនាពេល ថ្មីៗនេះផងដែរ។ រថយន្តនេះទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីសំណាក់អតិថិជន ដែលនិយមប្រើរថយន្ត Pickup ចាប់តាំងពីថ្ងៃមាន វត្តមាននៅលើទីផ្សារដំបូងម្ល៉េះ នេះដោយសារ Ford Ranger...

អត្ថបទក្រុមហ៊ុន1 week ago

ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុសកូវីដ ១៩ កំពុងរាតត្បាត

ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងជួបទុក្ខលំបាក ភ្នាក់ងារ វីង នៅបណ្តាខេត្តនានានិងនៅក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡានិងថវិការផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតដើម្បីទប់ស្កាត់ការរីករាតត្បាតនៃវីរុស កូវីដ១៩ ។ អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ក្រុងភ្នំពេញបានឲ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន Huawei មានវិធានការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរាតត្បាតនៅក្នុងប្រទេសចិន និង កម្ពុជា

កាលពីថ្ងៃទី ៣ ខែកុម្ភៈ​ មន្ទីរពេទ្យ Huo Shen Shan បានបើកទទួលអ្នកជម្ងឺជាផ្លូវការ ​។ នេះជាមន្ទីរពេទ្យនៅទីក្រុងអ៊ូហាន ដែលមានផ្ទៃក្រឡាសរុបចំនួន ៣៣,៩០០ ម៉ែត្រការ៉េ ហើយត្រូវបានកសាងឡើងដំបូងក្នុងគោលបំណងព្យាបាលដល់ អ្នកជម្ងឺដែលមានផ្ទុកវីរុសប្រភេទថ្មីនេះ ។ ក្នុងនេះដែរ ក្រុមហ៊ុន Huawei ក៏បានសហការជាមួយប្រតិបតិ្តករ​​ដោយប្រើរយៈពេលមួយសប្តាហ៍...

អត្ថបទក្រុមហ៊ុន2 weeks ago

វី​ង​ផ្តល់ជូន​ការផ្ទេរ​ប្រាក់​ឥតគិតថ្លៃ ទោះជា ​Covid-19 ​កំពុង​រីក​រាលដាល​ក៏ដោយ​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង និង​ ជួយ​គាំទ្រ​ដល់​អតិថិជន​ទាំងឡាយ ខណៈពេលដែល Covid-19​ កំពុង​រីក​រាលដាល​ ។ ឥឡូវនេះ អតិថិជន​របស់ វី​ង អាច​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃតាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ជួយ​ឲ្យ​ពួកគេ​ផ្ញើ​ប្រា​ក់បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​កំពុងមាន​តម្រូវការ​ផ្សេងៗ ។​ ​លោក ម៉ា​នូ រ៉ា​ចាន់...

អត្ថបទក្រុមហ៊ុន2 weeks ago

អបអរឆ្នាំថ្មីដ៏អស្ចារ្យជាមួយ Heineken® (វីដេអូ)

ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Heineken® ដែលជាម៉ាកយីហោស្រាបៀរអន្តរជាតិល្បីល្បាញជាងគេបំផុតនៅលើពិភពលោក បានបញ្ចេញសំបកកេសថ្មីដ៏ពិសេសជាមួយរូបផ្កាយពណ៌ក្រហមរបស់ខ្លួនយ៉ាងស្រស់ស្អាត។ ការរចនាថ្មីដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែមីនានេះ ដោយបានបង្ហាញឲ្យឃើញនូវរូបផ្កាយពណ៌ក្រហមលាយទឹកមាស ដែលបានរំលេចឡើងជាមួយដបពណ៌បៃតងយ៉ាងស្រស់ស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី។ បុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ដែលត្រូវបានប្រារព្ធឡើងក្រោយការបញ្ចប់រដូវច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស និងជាការចាប់ផ្តើមឆ្នាំថ្មីស្របតាមប្រតិទិនចន្ទគតិរបស់ប្រជាជនខ្មែរយើងផងដែរ។ ក្នុងពិធីបុណ្យនេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូង ខណៈមានការរីករាលដាលមេរោគ Covid-19

ភ្នំពេញ ខែមីនា ២០២០ ៖ ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន ៥០០០ ដុល្លារដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅប្រកបការងារ និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់ និង ទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19 ។ ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ...

អត្ថបទក្រុមហ៊ុន3 weeks ago

សូម​បញ្ឈប់​ការយល់ច្រឡំ​! មិនមាន​ការហាម​ប្រើប្រាស់ Smecta ចំពោះ​ក្មេង​អាយុ​លើស​ 2 ​ឆ្នាំ​ឡើយ​!

​ប្រិយមិត្ត​ប្រហែលជា​បាន​អាន​ព័ត៌មាន​មួយចំនួន ចុះផ្សាយ​ទាក់ទង​នឹង Smecta ដែលជា​ថ្នាំ​ព្យាបាល​ជំងឺរាក​ដ៏​ពេញនិយម​ទាំង​សំរាប់​កុមារ ​និង ​មនុស្សពេញវ័យ របស់​ប្រទេស​បារាំង ដែលថា Smecta ត្រូវបាន​រដ្ឋាភិបាល​បារាំង​ណែនាំ​មិនអោយ​កូនក្មេង​ប្រើ ដោយសារ​មាន​ផ្ទុក​ជាតិ​សំណ​ដ៏​តិចតួច​បំផុត ​។​ ​តាម​ការពិតទៅ ព័ត៌មាន​ទាំងអស់នេះ​គឺ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ ដោយសារតែ​ការបកប្រែ​បាត់​ខ្លឹមសារ​ និង​ មិន​គ្រប់​ជ្រុងជ្រោយ​នៃ​ពត៌មាន​ទាំងអស់នោះ ជាហេតុ​បង្កអោយមាន​ការយល់ច្រលំ​ទៅលើ​ការប្រើប្រាស់ Smecta ព្រោះ​តាម​សារ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បា​រាំ​ង​គឺ​មិនមាន​ពាក់ព័ន្ធ​អ្វី​នឹង​ការប៉ះពាល់​សុខភាព​កុមារ​អាយុ​លើសពី...

អត្ថបទក្រុមហ៊ុន3 weeks ago

ដូចទើបតែកើតសោះ ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ ឆ្នាំបាត់

តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។ ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំអច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណដល់ក្រុមការងារគ្រួសារវីតាល់ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើងក្នុងឆ្នាំ២០២០នេះ។ ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិនមែនជាភាពចៃដន្យនោះទេ តែវាជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់...

អត្ថបទក្រុមហ៊ុន3 weeks ago

ISUZU ចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្ដុង្តឧត្ដមរបស់ព្រះមហាក្សត្រ (វីដេអូ)

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប...

អត្ថបទក្រុមហ៊ុន3 weeks ago

វី ឌីណែត បង្ហើបឈុតពិបាកសម្តែងបំផុតក្នុងរឿងភាគថ្មីជាមួយ នី រតនា (វីដេអូ)

តារាចម្រៀងសម្បុរស្រអែមសំឡេងខ្ពស់កញ្ញា វី ឌីណែត បានបន្ថែមឈ្មោះជាតារាសម្តែងមួយទៀត ខណៈដែលកញ្ញាបានសម្តែងចាប់ដៃគូជាមួយលោក នី រតនា ក្នុងរឿងភាគថ្មី រាជបុត្រកង្កែប ដែល នឹងត្រៀមចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះតទៅហើយបន្ទាប់ពីរឿង រាជិនីភូមិគ្រឹះ ម៉ោង 8 –...