Connect with us

អត្ថបទក្រុមហ៊ុន

តោះ​! ​មក​មើល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​របស់​រថយន្ត Ford Ranger Wildtrak 2020 (វីដេអូ)

on

Advertisement

សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះហើយ​ដោយសារ​ភាព​ធ​ន់ រឹងមាំ និង ​ទំនើប​មិន​ចាញ់​រថយន្ត SUV នោះឡើយ​។ កត្តា​នេះ​បានធ្វើ​ឲ្យ​រថយន្ត Pickup មួយ​នេះ​ទទួលបាន​ប្រជាប្រិយ​ភាពមិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​នៅក្រៅ​ប្រទេស​ក៏​ទទួលបាន​ការពេញនិយម​យ៉ាងច្រើន​កុះករ​ដែរ​។ យ៉ាងណាមិញ Ford Ranger 2020 ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​ក៏មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។ សម្រាប់​ឆ្នាំ 2020 នេះ​ក្រុមហ៊ុន Ford បានធ្វើ​ការកែច្នៃ​ប៉ុន្មាន​ចំណុច​ថ្មីៗ នៅលើ Ford Ranger រួមមាន​ដូចជា​៖

1.​ ​ចង្កៀង​ខាងមុខ​ប្រើ​ចង្កៀង​គុជ LED រាង​ជ្រុង (High Performance Bi-LED Projector Headlights) ដែល​ប្រើ​ភ្លើង​ព៌​ណស ធ្វើ​ឲ្យ​កម្រិត​ពន្លឺ​របស់​ភ្លើង​កូដ​ភ្លឺ​ច្បាស់​ជាង​មុន​ដល់​ទៅ 17% រីឯ​ភ្លើង​ហ្វា​វិញ​គឺ​ភ្លឺ​ជាង​មុន​ដល់​ទៅ 20%

2.​ ​យ៉ាន់​កង់​ធ្វើ​ពី​ដែក​អាលុយមីញ៉ូម​គុណភាព​ខ្ពស់ និង​បាន​រចនា​ថ្មី​បែប​ស្ព័​រ​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ

3.​ ​មាន​បំពាក់​ជាមួយ​រន្ធ USB នៅក្បែរ​កញ្ចក់​មើល​ក្រោយ ដែល​អាច​ឲ្យ​អ្នក​សាក​ទូរស័ព្ទ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​បាន​ផងដែរ កាន់តែ​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​ត​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ថតរូប​ភាព​ចរាចរណ៍​ខាងមុខ​រថយន្ត ក៏​អាច​យក​ខ្សែ​កាមេរ៉ា​មក​ដោត​ជាមួយ​រន្ធ USB នេះ​ផ្ទាល់​ដោយ​ពុំ​ចាំបាច់​បន្លាយខ្សែ​តាម​កញ្ចក់​រថយន្ត​ដែល​មើលទៅរ​ញ៉េ​រ​ញៃ និង ​គ្មាន​សណ្ដាប់ធ្នាប់​ទៀត​នោះទេ​

4.​ ​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី និង​អេក្រង់ Touchscreen 8 អ៊ី​ញ មាន​ភាពរស់រវើក​ជាង​មុន កាន់តែ​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដូច​ជាការ​ស្ដាប់​វិទ្យុ តន្ត្រី និង​ការកំសាន្ត​នានា​

​ក្រៅពីនេះ Ford Ranger 2020 ក៏​នៅមាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ដែលមាន​នៅលើ​ម៉ូ​ដែល 2019 ដូចគ្នា មានដូចជា​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking)​ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង (Lane Keeping System) ប្រព័ន្ធ​បន្ថយល្បឿន​និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control)​ប្រព័ន្ធ​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ​ឲ្យ​ឈប់សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System) ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Parallel Parking Assist) ប្រព័ន្ធ​ទប់​រថយន្ត​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត (Hill Launch Assist)​និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​ចុះ​ចំណោត (Hill Descent Control) និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ទៀត​។​

​ម្យ៉ាងទៀត រាល់​ការទិញ​រថយន្ត Ford ពី​ក្រុមហ៊ុន Ford ផ្ទាល់​លោកអ្នក​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​រួមមាន​ដូចជា​ទទួលបាន​ការធានា​ពី​ក្រុមហ៊ុន​ផ្ទាល់​រហូតដល់​ទៅ 3 ឆ្នាំ ឬ 100,000km ដែល​កាលពីមុន​ត្រឹមតែ 3 ឆ្នាំ ឬ 60,000km តែប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​ក៏មាន​សេវា​ជួសជុល​ចល័ត 24​ម៉ោង គ្រប់​ខេត្ត​ក្រុង​ផងដែរ​។ ក្រៅពីនេះ​ក្រុមហ៊ុន​ក៏មាន​ផ្ដល់​សេវាកម្ម​ប្ដូរ​រថយន្ត​ចាស់​យក​រថយន្ត​ថ្មី ដោយ​ទិញ​ចូល​រថយន្ត​មួយ​ទឹក​ពី​អតិថិជន​ដែលមាន​បំណង​ប្ដូរ​រថយន្ត Ford ម៉ូ​ដែល​ថ្មី រីឯ​ការបង់​រំ​លោះ​រថយន្ត​វិញ​ក៏មាន​លក្ខណៈ​ងាយស្រួល មិន​ស្មុគស្មាញ និង​ឆាប់រហ័ស​ផងដែរ​។​

​បើ​ចង់ដឹង​ច្បាស់​សូម​ទស្សនា Video ខាងក្រោម​៖

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ព្រឹកទី ៣ មេសា នេះកម្ពុជាយើងបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៤ នាក់ទៀត កើនដល់ ១១៤ នាក់ហើយ
នៅថ្ងៃទី ៤ ខែមេសា នេះកម្ពុជាយើងមិនមានករណីថ្មីកូវីដ ១៩ ទេ មានតែជាសះស្បើយដល់ទៅ ១៥នាក់ទៀត
ព្រឺរោម! តារាថៃម្នាក់ បង្ហាញពីការទស្សន៍ទាយរបស់បុគ្គលម្នាក់ពីអតីតកាល និយាយពីរឿងកើតឡើងឆ្នាំ២០២០ ចំៗណាស់
ផ្ទះថ្មី គីមប៊ីលី ធំល្វឹងល្វើយខ្លាំង សំខាន់នៅជុំវិញមានដាំសុទ្ធតែរបស់នេះ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន6 days ago

១៥ ចំណុចដែលធ្វើឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោលើសគេ!

Ford Ranger Raptor 2020 ជាប្រភេទរថយន្ត Pickup Off-road Performance ម៉ូដែលថ្មីដែលទើបនឹងមកដល់ប្រទេសកម្ពុជា ជាផ្លូវការនាពេល ថ្មីៗនេះផងដែរ។ រថយន្តនេះទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីសំណាក់អតិថិជន ដែលនិយមប្រើរថយន្ត Pickup ចាប់តាំងពីថ្ងៃមាន វត្តមាននៅលើទីផ្សារដំបូងម្ល៉េះ នេះដោយសារ Ford Ranger...

អត្ថបទក្រុមហ៊ុន1 week ago

ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុសកូវីដ ១៩ កំពុងរាតត្បាត

ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងជួបទុក្ខលំបាក ភ្នាក់ងារ វីង នៅបណ្តាខេត្តនានានិងនៅក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡានិងថវិការផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតដើម្បីទប់ស្កាត់ការរីករាតត្បាតនៃវីរុស កូវីដ១៩ ។ អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ក្រុងភ្នំពេញបានឲ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន Huawei មានវិធានការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរាតត្បាតនៅក្នុងប្រទេសចិន និង កម្ពុជា

កាលពីថ្ងៃទី ៣ ខែកុម្ភៈ​ មន្ទីរពេទ្យ Huo Shen Shan បានបើកទទួលអ្នកជម្ងឺជាផ្លូវការ ​។ នេះជាមន្ទីរពេទ្យនៅទីក្រុងអ៊ូហាន ដែលមានផ្ទៃក្រឡាសរុបចំនួន ៣៣,៩០០ ម៉ែត្រការ៉េ ហើយត្រូវបានកសាងឡើងដំបូងក្នុងគោលបំណងព្យាបាលដល់ អ្នកជម្ងឺដែលមានផ្ទុកវីរុសប្រភេទថ្មីនេះ ។ ក្នុងនេះដែរ ក្រុមហ៊ុន Huawei ក៏បានសហការជាមួយប្រតិបតិ្តករ​​ដោយប្រើរយៈពេលមួយសប្តាហ៍...

អត្ថបទក្រុមហ៊ុន2 weeks ago

វី​ង​ផ្តល់ជូន​ការផ្ទេរ​ប្រាក់​ឥតគិតថ្លៃ ទោះជា ​Covid-19 ​កំពុង​រីក​រាលដាល​ក៏ដោយ​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង និង​ ជួយ​គាំទ្រ​ដល់​អតិថិជន​ទាំងឡាយ ខណៈពេលដែល Covid-19​ កំពុង​រីក​រាលដាល​ ។ ឥឡូវនេះ អតិថិជន​របស់ វី​ង អាច​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃតាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ជួយ​ឲ្យ​ពួកគេ​ផ្ញើ​ប្រា​ក់បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​កំពុងមាន​តម្រូវការ​ផ្សេងៗ ។​ ​លោក ម៉ា​នូ រ៉ា​ចាន់...

អត្ថបទក្រុមហ៊ុន2 weeks ago

អបអរឆ្នាំថ្មីដ៏អស្ចារ្យជាមួយ Heineken® (វីដេអូ)

ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Heineken® ដែលជាម៉ាកយីហោស្រាបៀរអន្តរជាតិល្បីល្បាញជាងគេបំផុតនៅលើពិភពលោក បានបញ្ចេញសំបកកេសថ្មីដ៏ពិសេសជាមួយរូបផ្កាយពណ៌ក្រហមរបស់ខ្លួនយ៉ាងស្រស់ស្អាត។ ការរចនាថ្មីដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែមីនានេះ ដោយបានបង្ហាញឲ្យឃើញនូវរូបផ្កាយពណ៌ក្រហមលាយទឹកមាស ដែលបានរំលេចឡើងជាមួយដបពណ៌បៃតងយ៉ាងស្រស់ស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី។ បុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ដែលត្រូវបានប្រារព្ធឡើងក្រោយការបញ្ចប់រដូវច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស និងជាការចាប់ផ្តើមឆ្នាំថ្មីស្របតាមប្រតិទិនចន្ទគតិរបស់ប្រជាជនខ្មែរយើងផងដែរ។ ក្នុងពិធីបុណ្យនេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូង ខណៈមានការរីករាលដាលមេរោគ Covid-19

ភ្នំពេញ ខែមីនា ២០២០ ៖ ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន ៥០០០ ដុល្លារដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅប្រកបការងារ និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់ និង ទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19 ។ ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ...

អត្ថបទក្រុមហ៊ុន3 weeks ago

សូម​បញ្ឈប់​ការយល់ច្រឡំ​! មិនមាន​ការហាម​ប្រើប្រាស់ Smecta ចំពោះ​ក្មេង​អាយុ​លើស​ 2 ​ឆ្នាំ​ឡើយ​!

​ប្រិយមិត្ត​ប្រហែលជា​បាន​អាន​ព័ត៌មាន​មួយចំនួន ចុះផ្សាយ​ទាក់ទង​នឹង Smecta ដែលជា​ថ្នាំ​ព្យាបាល​ជំងឺរាក​ដ៏​ពេញនិយម​ទាំង​សំរាប់​កុមារ ​និង ​មនុស្សពេញវ័យ របស់​ប្រទេស​បារាំង ដែលថា Smecta ត្រូវបាន​រដ្ឋាភិបាល​បារាំង​ណែនាំ​មិនអោយ​កូនក្មេង​ប្រើ ដោយសារ​មាន​ផ្ទុក​ជាតិ​សំណ​ដ៏​តិចតួច​បំផុត ​។​ ​តាម​ការពិតទៅ ព័ត៌មាន​ទាំងអស់នេះ​គឺ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ ដោយសារតែ​ការបកប្រែ​បាត់​ខ្លឹមសារ​ និង​ មិន​គ្រប់​ជ្រុងជ្រោយ​នៃ​ពត៌មាន​ទាំងអស់នោះ ជាហេតុ​បង្កអោយមាន​ការយល់ច្រលំ​ទៅលើ​ការប្រើប្រាស់ Smecta ព្រោះ​តាម​សារ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បា​រាំ​ង​គឺ​មិនមាន​ពាក់ព័ន្ធ​អ្វី​នឹង​ការប៉ះពាល់​សុខភាព​កុមារ​អាយុ​លើសពី...

អត្ថបទក្រុមហ៊ុន3 weeks ago

ដូចទើបតែកើតសោះ ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ ឆ្នាំបាត់

តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។ ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំអច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណដល់ក្រុមការងារគ្រួសារវីតាល់ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើងក្នុងឆ្នាំ២០២០នេះ។ ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិនមែនជាភាពចៃដន្យនោះទេ តែវាជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់...

អត្ថបទក្រុមហ៊ុន3 weeks ago

ISUZU ចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្ដុង្តឧត្ដមរបស់ព្រះមហាក្សត្រ (វីដេអូ)

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប...

អត្ថបទក្រុមហ៊ុន3 weeks ago

វី ឌីណែត បង្ហើបឈុតពិបាកសម្តែងបំផុតក្នុងរឿងភាគថ្មីជាមួយ នី រតនា (វីដេអូ)

តារាចម្រៀងសម្បុរស្រអែមសំឡេងខ្ពស់កញ្ញា វី ឌីណែត បានបន្ថែមឈ្មោះជាតារាសម្តែងមួយទៀត ខណៈដែលកញ្ញាបានសម្តែងចាប់ដៃគូជាមួយលោក នី រតនា ក្នុងរឿងភាគថ្មី រាជបុត្រកង្កែប ដែល នឹងត្រៀមចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះតទៅហើយបន្ទាប់ពីរឿង រាជិនីភូមិគ្រឹះ ម៉ោង 8 –...