ធនាគារ ជីប ម៉ុង ដៃគូយូរអង្វែងដ៏មានទំនុកចិត្តបំផុតរបស់លោកអ្នក ប្រកាសបើកសាខាថ្មីម្ដង ២ បន្ថែមទៀតក្នុងពេលតែមួយ
ធនាគារ ជីប ម៉ុង បើកដំណើរការសាខាថ្មី ២ បន្ថែមទៀតមួយនៅក្នុងអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និង មួយទៀតក្នុងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉លដើម្បីបំពេញតម្រូវការជូនអតិថិជនរបស់ខ្លួន ។
ឥឡូវនេះ ធនាគារ ជីប ម៉ុង សាខាបាក់ទូក និង សាខាណូរ៉ូម៉ល ចាប់ផ្ដើមផ្តល់ផលិតផល និងបម្រើ សេវាកម្មធនាគារដ៏សំបូរបែបជូនអតិថិជន ។ លោកអ្នកអាចអញ្ជើញមកសាខាថ្មីទាំង ២ នេះ ដើម្បីបើកគណនីសន្សំ គណនីបញ្ញើមានកាលកំណត់ ពិភាក្សាអំពីសេវាកម្មកម្ចីនានាជាមួយនឹងបុគ្គលិកជំនាញ ប្រកបដោយវិជ្ជាជីវៈខ្ពស់។ លើសពីលើនេះសាខាក៏មានបំពាក់ ម៉ាស៊ីនATM និងម៉ាស៊ីនដាក់/ដកប្រាក់សម្រាប់អតិថិជនធ្វើប្រតិបត្តិការដក ឬដាក់ប្រាក់បានគ្រប់ពេលវេលា។
លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ការបើកសាខាថ្មី ២ នេះជាសមិទ្ធផលមួយនៃគម្រោងពង្រីកសាខាឲ្យបានពាសពេញផ្ទៃប្រទេសរបស់ធនាគារ ជីប ម៉ុង ។ អតិថិជនអាចអញ្ជើញមកបើកគណនី ឬប្រើប្រាស់សេវាកម្ចីនានា ដែលមានរយៈពេលអនុម័តដ៏ឆាប់រហ័សទាន់តម្រូវការរបស់អតិថិជន ។
ធនាគារ ជីប ម៉ុង សាខាបាក់ទូកស្ថិតនៅជាន់ទី ១ នៃអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូកផ្ទះលេខ ១៧៤ មហាវិថីសាធារណរដ្ឋឆេក សង្កាត់វាលវង្សខណ្ឌ ៧ មករារាជធានីភ្នំពេញនិងធនាគារ ជីប ម៉ុង សាខាណូរ៉ូម៉ល ស្ថិតនៅជាន់ផ្ទាល់ដីនៃមជ្ឈមណ្ឌលផ្សារទំនើប ណូរ៉ូ ម៉ល ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម កែងផ្លូវ ៣៦០ ភូមិ ៨ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
គិតត្រឹមថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះធនាគារ ជីប ម៉ុងមានសាខាសរុបទាំងអស់៧ដែលបានកំពុងបម្រើសេវាកម្មជូនអតិថិជនហើយក៏មានសាខាជាច្រើនទៀតគ្រោងបើកទ្វារបន្ថែមក្នុងឆ្នាំ ២០២០ នេះផងដែរ ៕