ពេជ្រ សោភា នឹងអាចបំពេញបំណងទស្សនិកជនបានដល់កម្រិតណា ?
រឿង «បិសាចគួរឲ្យស្រលាញ់» ដែលទើបតែចាប់ផ្តើមផ្សព្វផ្សាយនោះបានធ្វើឲ្យទស្សនិកជនអន្ទះសាមិនស្ទើរនោះទេ ។ ដោយសារតែតូអង្គសំខាន់ៗ រូបភាពរបស់សាច់រឿងគឺឡើងកប់តែម្តង ហើយម្យ៉ាងទៀតគឺទស្សនិកជនរំពឹងទុកខ្ពស់ថា រឿងនេះគឺជាខ្សែភាពយន្តដែលមានគុណភាព ព្រោះត្រូវបានផលិតដោយផលិតកម្មឈានមុខគេនៅក្នុងប្រទេកម្ពុជា ។
គួបញ្ជាក់ផងដែរថា នេះគឺជាខ្សែភាពយន្តភាគទី ២ ហើយរបស់ស្ថានីយទូរទស្សន៍ហង្សមាស បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងរឿងភាគទី ១ គឺរឿង «សិសិររដូវក្នុងបេះដូង» កន្លងមក ។ ទន្ទឹមនិងការទទួលបានការគាំទ្រខ្លាំងពីទស្សនិកជននូវរឿងភាគទី ១ រួចមក សម្រាប់រឿងភាគទី ២ នេះដែរទស្សនិកជនក៏កំពុងតែទន្ទឹងរង់ចាំតាមដាន់ទស្សនារឿងភាគថ្មីបន្តទៀត ថាតើវានឹងល្អមើលយ៉ាងណាទៅ ! ៕