រឿងកូនប្រសាអ្នកមានស្ទុះឡើងខ្លាំង វីដេអូនីមួយៗអ្នកមើលច្រើនដល់ក!!!
បើនិយាយពីរឿងភាគខ្មែរសព្វថ្ងៃគឺគេនឹកដល់ប៉ុស្តិ៍ហង្សមាសភ្លាមព្រោះស្ថានីយទូរទស្សន៍កំពុងពេញនិយមមួយនេះផលិតរឿងខ្មែរមិនចាញ់ប្រទេសជិតខាងឡើយធ្វើឲ្យមានការងាកមកគាំទ្ររឿងភាគខ្មែរលើប៉ុស្តិ៍ទូរទស្សន៍កាន់តែច្រើនឡើងៗ។
ជាក់ស្តែងរឿងកូនប្រសាអ្នកមានដែលកំពុងតែមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ហង្សមាសHDTVរៀងរាល់ថ្ងៃចន្ទអង្គារពុធម៉ោង 7 ដល់ម៉ោង 8 យប់ពិតជាប្រមូលយកចំនួនអ្នកទស្សនាមិនធម្មតាឡើយជាពិសេសរាល់ Clip វីដេអូនដែលបានបង្ហោះនៅលើផេកផ្លូវការរបស់រឿងភាគខ្មែរ ហង្សមាស ទទួលបានចំនួនទស្សនាច្រើនកប់ៗតែម្តងគឺដល់ទៅរាប់លានដងឯណោះ។
ពិតជាមិនសរសើរមិនបានមែនចេញផ្សាយបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះធ្វើឲ្យអ្នកទស្សនាអន្ទះសាររង់ចាំភាគបន្តស្ទើរមិនបានទៅហើយ។ រឿងកូនប្រសាអ្នកមានមានចាក់បញ្ចាំងជូនទស្សនារៀងរាល់ថ្ងៃចន្ទអង្គារពុធម៉ោង 7 ដល់ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕
សូមទស្សនាវីដេអូខាងក្រោម៖