ឡូយអស់ទាស់ CC Double O នាំចូលសម្លៀកបំពាក់ម៉ាក Cruise Collection ពិតជាទាក់ចិត្តទាំងបុរស និង នារី
ពិតជាទាក់ទាញសុភាពនារី និង សុភាពបុរសយ៉ាងខ្លាំងជាមួយលិតផល Cruise ដែលជាម៉ូដសម្លៀកបំពាក់ដ៏ល្អប្រណិត និង ទាន់សម័យរបស់សហរដ្ឋអាមេរិកដែលនាំមកជូនដោយ CC Double O បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ជាមួយនឹងការបង្ហាញពីរបៀបរបបរស់នៅដ៏ស៊ីវិល័យ និងប្រកបដោយភាពឆ្លាតវៃ និងបានបង្កប់នូវភាពរស់រវើក ភាពស្រស់ស្អាត ក៏ដូចជាការច្នៃប្រឌិតប្រកបដោយសោភ័ណភាពសម្រាប់បម្រើដល់សេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា។
ជាមួយនឹងរូបរាងនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាត ទាន់សម័យ និង គួរឲ្យទាក់ទាញដែលត្រូវបានបំផុសគំនិតឡើងដោយការរចនាម៉ូដតាមបែបបុរាណតែមានភាពទាន់សម័យ សម្រាប់និទាឃរដូវ ឆ្នាំ ២០១៨នេះ CC Double O បាននាំមកនូវសម្លៀកបំពាក់ជាច្រើនម៉ូដជាច្រើនម៉ាកដែលផលិតចេញពីវត្ថុធាតុដើមសុទ្ធសាធ និង ជាផលិតផលដ៏ពេញនិយមបំផុត ហើយមានគុណភាពខ្ពស់ និង មានប្រណីតភាព ដែលអាចយកទៅប្រើប្រាស់នៅទីណាក៏បាន កន្លែងណាក៏បានទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ។
តាមរយៈការប្រមូលផ្តុំនៃការរចនាម៉ូដយ៉ាងយកចិត្តទុកដាក់ និង សម្រិតសម្រាំងជាទីបំផុត Cruise មើលទៅហាក់ដូចជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និង ផ្តល់នូវភាពជឿទុកចិត្តបានចំពោះអ្នកប្រើប្រាស់ ។ រ៉ូបមានសាច់ក្រណាត់ពណ៌ខៀវខ្ចីស្រស់ស្អាតនៅពេលដែលមានខ្យល់បក់ប៉ះ ធ្វើឲ្យរ៉ូបប្រភេទនេះបក់ទៅតាមខ្យល់ដែរ ដែលមើលទៅពិតជាមានភាពស្រស់ស្អាត និង គួរឲ្យចង់នែបនិត្យមែន ទែន ។ រូបរាងនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាតសម្រាប់រដូវកាលនេះ ត្រូវបានផលិតឡើងដោយមានពណ៌ ផ្សេងៗគ្នា មានពណ៌ក្រហម ស និង ពណ៌ខៀវ ហើយនិងការច្នៃម៉ូដជាឆ្នូតៗដែលសុទ្ធតែជាជម្រើសដ៏មានគុណភាពខ្ពស់ស្របទៅតាមតម្រូវការ និង ចំណង់ចំណូលចិត្តរបស់អតិថិជន ។
សម្រាប់ស្ត្រី Cruise នាំមកនូវផលិតផលជាច្រើនម៉ូដ ដែលធានាបាននូវផាសុកភាព ដោយសារតែវាត្រូវបានផលិតឡើងពីក្រណាត់ដ៏ទន់ល្មឿយពីធម្មជាតិ ។ ចំណែកឯ អាវយឺតដៃខ្លី និង ដៃវែង ក៏មានពណ៌ស្រស់ស្អាត ពន្លឺភ្លឺផ្លេក ដែលពេលពន្លឺព្រះអាទិត្យចាំងចំរឹងរឹតតែមានសភាពស្រស់ស្អាតមួយកម្រិតទៀត ។ អាវយឺត ក មូល ដែលសូម្បីតែតារាម៉ូដែល Audrey Hepburn ក៏ពាក់វាដែរនោះ បានបន្ថែមសម្រស់ដ៏ស្រស់ឆើតឆាយ ខណៈដែលអាវយឺត ក ស្រួចរាងអក្សរ V ត្រូវបានរចនាឡើងឲ្យមានជាពណ៌ស និង ពណ៌ខៀវជាមួយនឹងឆ្នូតៗដ៏ស្រស់ស្អាតនៅលើអាវ ដើម្បីផ្តល់ជូននូវរូបរាងដ៏គួរឲ្យទាក់ទាញ និង ពេញចិត្តជាទីបំផុត ។
Cruise ក៏ត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះដែរជាមួយនឹងឈុត សម្លៀកបំពាក់ដែលនាំមកនូវអារម្មណ៍រំភើប និង ស្រស់ស្រាយ ។ ចំណែកឯសំពត់ដែលមានរាងវែងក្រោមជង្គង់បន្តិចក៏កាន់តែមានភាពស្រស់ស្អាត ទាន់សម័យ និង ស៊ីវិល័យផងដែរ ហើយល្អបំផុតសម្រាប់សុភាពនារីដែលចង់បានភាពទាន់សម័យ ។
សម្រាប់បុរសវិញ Cruise ក៏បានផ្តល់ជូននូវផលិតផលជាច្រើនម៉ូដច្រើនម៉ាកដែរ មានដូចជា ៖ អាវយឺតឆ្នូតៗ ប៉ូឡូ និង អាវរងា ជាដើម។ រូបរាងដ៏ស្រស់ឆើតឆាយនៃអាវទាំងនេះត្រូវបានរចនាឡើងយ៉ាងស័ក្តិសមបំផុតសម្រាប់បុរសនៅពេលដែលពួកគេពាក់ជាមួយនឹងខោខូវប៊យ ។ ជាមួយគ្នានេះដែរ Cruise ក៏បាននាំមកនូវការរចនាដ៏ល្អឥតខ្ចោះចំពោះសម្លៀកបំពាក់ខ្លីៗដែលជាផលិតផលដ៏មានគុណភាពខ្ពស់អមដោយការរចនាដ៏អស្ចារ្យ ពោរពេញដោយគុណតម្លៃ និង មានច្រើនជម្រើសស្របទៅតាមតម្រូវការ ព្រមទាំងចំណង់ចំណូលចិត្តរបស់អតិថិជនគ្រប់ៗរូប ។
សូមកុំឲ្យ Cruise Collection សម្រាប់និទាឃរដូវនេះកន្លងផុតទៅទាំងស្តាយស្រណោះឲ្យសោះ ! Cruise Collection មានលក់នៅហាង CC Double O ក្នុងផ្សារទំនើប អ៊ីអន ។ ពិភពលោកអាចរង់ចាំអ្នកបាន ។ វាជាពេលវេលាដើម្បីធ្វើដំណើរកម្សាន្ត ៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅទំព័រហ្វេសប៊ុក: https://www.facebook.com/CCDoubleOCambodia/