Connect with us

អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ​អ៊ិ​ច​ឆេង (CDX) បានទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​សំខាន់ៗ​ជាច្រើន​រយ​នាក់​នៅក្នុង​កម្មវិធីជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន ដោយ​ភាពកក់ក្ដៅ​ និង ​រួសរាយ​រាក់ទាក់​

on

Advertisement

​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង (CDX) បានរៀបចំ​កម្មវិធី​ជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែមករា​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគី​ត្រា​ក្រោម​ប្រធានបទ​“Green Oasis”​ដោយបាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​សំខាន់ៗ​រាប់រយ​នាក់​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​គ្នា​។​

​ព្រឹត្តិការណ៍​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​របស់​ក្រុមហ៊ុន​និង​បុគ្គលិក​ឆ្នើម ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​របស់​ពួកគាត់​។ ចំនុច​កាន់តែ​សំខាន់​នៃ​ការជោគជ័យ​ក្នុង​ឆ្នាំ ២០១៩​នោះ​គឺ​ក្រុមហ៊ុន​បានបញ្ចប់​សិក្ខាសាលា​របស់ខ្លួន​តាម​ការគ្រោងទុក​ដែល​បានធ្វើ​នៅ​ទូទាំង​២៥ ខេត្ត​/​ក្រុង​ក្នុងប្រទេស​កម្ពុជា​ដោយបាន​ផ្តល់នូវ​ការអប់រំ​និង​លើកស្ទួយ​ចំណេះដឹង​ប្រជាជន​កម្ពុជា​រាប់រយ​នាក់​នៅក្នុង​វិស័យ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ ។​

​ក្រៅពី​ទទួលបាន​ជោគជ័យ​ដែល​គួរអោយកត់សម្គាល់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏បាន​ជ្រើស​រើសយក​ប្រធានបទ​“Green Oasis ” នេះ​ក្នុង​គោលបំណង​ផ្តោតលើ​ការលើកទឹកចិត្ត​ដល់​ប្រជាជន​ឱ្យ​ចេះ​សន្សំសំចៃ​ធនធាន​និង​ចេះ​ស្រលាញ់​បរិស្ថាន​ព្រោះ​ផែនដី​ជា​មាតា​នៃ​ពិភពលោក​និង​ដើម្បី​ទប់ស្កាត់​ការ​បំរែបម្រួល​អាកាសធាតុ​និង​បង្កើត​យុគ្គសម័យ​នៃ​ពណ៍​បៃតង​។

​​ព្រឹត្តិការណ៍​មួយ​នេះ​ក៏បាន​ជំរុញ​អោយ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ចាប់ផ្តើម​មាន​ផ្នត់គំនិត​វិជ្ជមាន​ថ្មីៗ​ទាក់ទង​ទៅនឹង​ការថែរក្សា​បរិស្ថាន​ដោយ​ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​សំខាន់ៗ​មកពី​បណ្ដា​ស្ថាប័ន​និង​ក្រុមហ៊ុន​ផ្សេងៗ​គ្នា​ដូចជា​៖ ឯកឧត្តម ស៊ូ​សុជាតិ​អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​,​លោកជំទាវ​ឆាយ លក្ខិណា​ជា​អគ្គនាយិកា​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​, លោកស្រី NancyChau ជា​អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​, លោកស្រី Jen Tran ជា​អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​, លោក LawrenceKook​ជា​អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​,​លោកស្រី Monisa Yang​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​, លោក​បណ្ឌិត Raymond Choi​ប្រធាន​ក្រុមហ៊ុន ប្រី​ស្ទី​ច​ហូ​ម (​ខេ​ម​បូ​ឌា​),​លោក​Andrew Chong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រី​ស្ទី​ច​ហូ​ម​(​ខេ​ម​បូ​ឌា​),​លោក​បណ្ឌិត Sammy So,​លោក Jerry He,​ព្រមទាំង​វត្តមាន​ភ្ញៀវកិត្តិយស​រាប់រយ​នាក់​ទៀត​មកពី​ប្រទេស​ជាច្រើន​ដូចជា​៖​កម្ពុជា ចិន​អូស្ត្រាលី​បារាំង​វៀតណាម​ហ្វីលីពីន​ឥណ្ឌូនេស៊ី​ម៉ា​កាវ​សិង្ហ​បុរី​សហរដ្ឋអាមេរិក​អង់គ្លេស​ភូមា​សាធារណរដ្ឋ​ឆែក​និង​ជប៉ុន​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​ប្រចាំ​ឆ្នាំនេះ​ដើម្បី​អបអរសាទរ​នៃ​ភាពជោគជ័យ​និង​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន ដើម្បី​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍន៍​ល្អប្រសើរ​ឡើង​ឥតឈប់ឈរ​។

លោកជំទាវ ​ឆាយ​ លក្ខិណា ​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​ភ្ញៀវ​ទាំងអស់​អំឡុងពេល​ថ្លែង​សុន្ទរកថា​ស្វាគមន៍​។​លោកជំទាវ​បាន​បន្តទៀតថា​៖​រយះពេល​៣​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​បានសម្រេច​នូវ​កិច្ចការងារ​ជាច្រើន ដែលមាន​សមិទ្ធិផល​ជា​បន្តបន្ទាប់​ដូចជា​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន​ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​,​ក្រុមហ៊ុន​គ្រឿងអលង្ការ ឡុ​ក​ហ្វុ​ក​កម្ពុជា ដែលជា​ក្រុមហ៊ុន លក់​គ្រឿងអលង្ការ ដោយមាន​ការទទួលស្គាល់​ទូទាំង​ពិភពលោក​,​ក្រុមហ៊ុន​អចលនទ្រព្យ ប្រី​ស្ទី​ច​ហូ​ម (​ខេ​ម​បូ​ឌា​)​ដែល​មានការ​គ្រាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ផងដែរ​។ បន្ថែម​លើសពីនេះ​លោកជំទាវ​បាន​សម្តែង​ការ​អរគុណ​ដល់​បុគ្គលិក​ទាំងអស់​ដែល​បាន​រួមដៃគ្នា​គាំទ្រ​ជ្រោមជ្រែង​ប្រកបដោយ​ក្តី​ស្រលាញ់​ដ៏​ស្មោះត្រង់​ក្នុងការ​អភិវឌ្ឍន៍​ក្រុមហ៊ុន​អោយមាន​ផ្លែផ្កា​ដូច​ថ្ងៃនេះ​។​

លោក​បណ្ឌិត​ Raymond Choi ប្រធាន​ក្រុមហ៊ុន ប្រី​ស្ទី​ច​ហូ​ម (​ខេ​ម​បូ​ឌា​) ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ទាំងមូល​នៅ​រាត្រី​នោះ​ផងដែរ ដោយ​លោក​បាន​លើកឡើងថា​វត្ត​មាន​របស់​ភ្ញៀវកិត្តិយស​ទាំងអស់​គឺ​ពិតជា​មានតម្លៃ​បំផុត​សម្រាប់​ក្រុមហ៊ុន ​។ ប្រធានបទ​“Green Oasis ” មិន​ត្រឹមតែ​ផ្តោតទៅលើ​ភាពជោគជ័យ​របស់​យើង​ប៉ុណ្ណោះ​ទេ​ហើយ​ពួកយើង​ក៏​ផ្តោតទៅលើ​ការចូលរួមចំណែក​ក្នុងការ​ថែរក្សា​បរិស្ថាន​ស្អាត​។​“​ជាការ​ពិតណាស់​ព្រឹត្តិការណ៍​យប់​នេះ​គឺជា​រាត្រី​មួយ​ដែល​មិនអាច​បំភ្លេចបាន​” ។​

​លោក Lawrence Kook​អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង (CDX) បានបង្ហាញ​ពី​ការ​ពិពណ៌នា​នៃ​សមិទ្ធិផល​របស់​ក្រុមហ៊ុន​។ លោក​បន្ថែមថា “ ការជោគជ័យ​របស់​ក្រុមហ៊ុន (CDX)​ថ្ងៃនេះ​គឺ​ដោយសារតែ​មានការ​គាំទ្រ​ដ៏​ស្មោះត្រង់​របស់​អ្នក​ទាំងអស់គ្នា​ហើយ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តែ​ការរីកចំរើន​ច្រើនឡើងៗ​ជា​រៀងរាល់ឆ្នាំ​។ យើង​អាច​មើលឃើញ​ពី​ការបំពេញ​បេសកកម្មរ​បស់​យើង​ក្នុងការ​ផ្តល់នូវ​ចំណេះដឹង​និង​ការណែនាំ​ប្រជាជន​កម្ពុជា​អំពី​ឧស្សាហ​កម្មនេះ​ឱ្យបាន​ត្រឹមត្រូវ​។​” “​ហើយ​ក្នុងនាម​យើង​ជា​អ្នកដឹកនាំ​និង ជា​ឯកអគ្គរដ្ឋទូត​ក្នុង​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ​កម្ពុជា​យើង​មាន​មោទកភាព​ក្រៃលែង​ក្នុងការ​បន្តដំណើរ​ឆ្ពោះទៅ​មុខជា​និរន្តរ៍​និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​កម្ពុជា​។​”



ក្នុងនោះ​វត្តមាន​កំពូល​តារាចំរៀង​ប្រចាំ​ប្រទេស​កម្ពុជា អ្នកនាង សុគន្ធ នីសា បានធ្វើឱ្យ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ព្រមទាំង​បុគ្គលិក​ប្រចាំ​ក្រុមហ៊ុន​មាន​ភាពសប្បាយ​រីករាយ​ជាមួយនឹង​ការសម្តែង​ដ៏​ប្រសព្វ របស់​អ្នកនាង អមដោយ​ទឹកដម​សំលេង​ដ៏​ផ្អែមល្ហែម​និង​មនោសញ្ចេតនា​។ ភ្ញៀវ​កិ​ត្ដិ​យស​មានការ​ភ្ញាក់ផ្អើល​និង​សប្ប​យ​រីករាយ​ជាមួយនឹង​ការប្រគុំ​តន្ត្រី​ដោយផ្ទាល់ ព្រមទាំង​កម្មវិធី​រាំលេង​កំសាន្ត​និង​ការចាប់​ឆ្នោត​ផ្សងសំណាង​ជាច្រើន​រង្វាន់​ទៀត​។​​

​ព្រឹត្តិការណ៍​នេះ​បាន​បង្កើត​នូវ​ពេលវេលា​មួយ​ដ៏​សែន​កក់ក្តៅ សប្បាយរីករាយ​និង​ធ្វើអោយ​អនាគត​ក្រុមហ៊ុន​កាន់តែ​ល្អ​ប្រសើរឡើង​ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង (CDX)​ក្នុងការ​បំពេញ​បេសកម្ម​របស់ខ្លួន​ដើម្បីអោយ​មានការ​រីកចម្រើន​ដល់​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ឆ្នាំ ២០២០​៕

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ខឹងចិត្តខ្លួនឯងមែន ទៅសៀមរាបចង់សឹកផ្លូវ មិនបានចូលលេងកន្លែងស្អាតខ្លាំងបែបនេះ
មើលស្ទីល Pre-Wedding បែបស្រុកស្រែ ផ្អែមជាងស្ករតាំងម៉ែ ននៀលបែកភក់
កំពូលតារាចម្រៀង ៤ ដួង អាយុលើស ៣០ ឆ្នាំ តែនៅមានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈ
តារាល្បី ៥ ដួងមិត្តសម្លាញ់គ្នា មានសង្សារ និងស្វាមីសុទ្ធតែសេដ្ឋី នៅសល់តែ Toey ម្នាក់ទេ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន6 days ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន6 days ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន1 week ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...

អត្ថបទក្រុមហ៊ុន1 week ago

ស្រក់ទឹកភ្នែក! «គុណពុកម៉ែ» ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញមិញនេះ បង្កប់អត្ថន័យជ្រៅ ចាក់ចំបេះដូងកូនៗ (វីដេអូ)

វីដេអូបទចម្រៀងថ្មី «គុណពុកម៉ែ» ដែលបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបនឹងចេញជាផ្លូវការក្តៅៗពីផលិតកម្មហង្សមាស បាន និង កំពុងឆក់ទឹកភ្នែកប្រិយមិត្តមិនតិចទេឲ្យស្លុងអារម្មណ៍រំជួលចិត្តជាមួយបទចម្រៀងមួយបទនេះ ។ រៀបរាប់ពីគុណព្រះរស់ត្រូវចំរដូវបុណ្យភ្ជុំ ដាស់រំឭកកូនៗគ្រប់រូបឲ្យមានកត្តញូចំពោះអ្នកមានគុណ ជាក់ស្តែងតាមរយៈការសម្តែងនៅក្នុង MV ថ្មីនេះពិតជាដក់ជាប់អារម្មណ៍ខ្លាំង ។ អ្វីដែលរឹតតែជាចំណាប់អារម្មណ៍ពិសេសមួយទៀតនោះគឺឃើញវត្តមានរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា រួមសម្តែងក្នុងបទចម្រៀងមួយបទនេះផងដែរ...

អត្ថបទក្រុមហ៊ុន1 week ago

រឿង «១៩ ឆ្នាំ​» បាន​បើក​ធ្វើ​ពិធី​ក្រុង​ពាលី​ចាប់ដំណើរការ​ថត​សម្តែងហើយ

My TV Original The Series បានរៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង​ថ្មី​មួយ​មាន​ចំណងជើង​ថា ​«១៩ ​ឆ្នាំ» នា​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២០ នៅ​ស្ថានីយទូរទស្សន៍ MYTV ដើម្បី​ចាក់​បញ្ចាំង​ក្នុង​ស្ថានីយទូរទស្សន៍​នា​ខែកុម្ភៈ ២០២១ ខាងមុខ ។ ​ចូលរួម​ក្នុង​ពិធី​ក្រុ​ពាលី​នាពេល​នោះគេ​សង្កេតឃើញ​មាន​លោក...

អត្ថបទក្រុមហ៊ុន1 week ago

អតីតកាល​ស្នេហា​ពិត​របស់លោក សាន ផានិត «ទូរស័ព្ទ​ប្រាប់​ផង​»

[…​ពេលដែល​បង​ធ្មេច​នេត្រា ក៏​ឃើញតែ​មុខ​ជីវ៉ា​…] នៅពេលដែល​ទស្សនិកជនបានឮទំនុកច្រៀង​មួយ​ឃ្លា​នេះ ធ្វើឱ្យ​ប្រិយមិត្ត​នឹក​ស្រមៃ ទៅ​អតីតកាល​ប្រមាណ​ ២០ ​ឆ្នាំមុន​ដែល​បាន​កន្លងផុតទៅ ហើយ​ចាំ​ច្បាស់​ណាស់​ថាគឺ «​ទូរស័ព្ទ​ប្រាប់​ផង» របស់លោក សាន ផានិត ​។ ​ហាក់បីដូចជា​មូ​យ​ប៉ព្រិចភ្នែក ពេលនោះបទ​នេះ​ទទួលបាន​ភាព​គាំទ្រ​ល្បីល្បាញពី​សំណាក់​យុវវ័យ​យ៉ាងខ្លាំង តែងតែ​ស្រែកច្រៀង មិន​ថា​តាម​ជនបទ​ស្រុកស្រែ ឬ​ទីក្រុងនោះទេ​ ។​ ​ឥឡូវ​ឆ្នាំ​...

អត្ថបទក្រុមហ៊ុន1 week ago

រកឃើញអតិថិជន ៨៧ រូបទទួលបានរង្វាន់ទឹកប្រាក់សរុប ៧២ លានរៀលពីធនាគារ ស្ថាបនា និង វីង

គិតត្រឹមពាក់កណ្តាលខែមេសា មកដល់ខែកក្កដានេះ ធនាគារ ស្ថាបនា និង ធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ សរុបចំនួន ៧២ លានរៀល ដល់អតិថិជន ៨៧ រូបដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមក រវាង វីង និងធនាគារ ស្ថាបនា...

អត្ថបទក្រុមហ៊ុន1 week ago

រឿង​ត្រូវធ្វើ​ជាប្រចាំ​ក្នុង​គ្រួសារ ដើម្បី​បង្ការ​នាំ​មេរោគ​ចូល​ផ្ទះ ខណៈ​កូ​វីដ​នៅ​មិនទាន់​ចប់​នៅឡើយ​

​ក្រោយ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​ ១៩ ហាក់ដូចជា​ស្ងប់ស្ងាត់​នៅ​កម្ពុជា មកទល់​បច្ចុប្បន្ននេះ​ប្រជាជន​ខ្មែរ​ភាគច្រើន​បានចាប់ផ្តើម​ភ្លេច​រឿង​ការពារ​ខ្លួន​ពី​កូ​វីដ​ ១៩ អស់រលីង ដោយ​ម្នាក់ៗ​មិនសូវ​ពាក់​ម៉ាស់ ឬ លាង​សម្អាត​ដៃ​ញឹកញាប់​ដូច​ពេល​កូ​វីដ​ផ្ទុះ​ដំបូង​ឡើយ​ ។ ពិតណាស់​នៅផ្ទះ​ធានា​សុវត្ថិភាព តែ​សំងំ​ក្នុងផ្ទះ​យូរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ខ្លាំង​ដែរ ។​ ​ដោយ​មើលឃើញ​ពី​ទំនោរ​ធ្វេសប្រហែស ស្រប​នឹង​តម្រូវ​ការចេញ​ក្រៅ​ដើម្បី​ជីវភាព ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ប្រឹង​អំពាវនាវ​ឲ្យ​បងប្អូន​បន្ត​ការពារ​ខ្លួន​ឲ្យ​ខ្ជាប់ខ្ជួន​ពេលចេញ​ក្រៅ ដោយ​ដាច់ខាត​មិនត្រូវ​ចោល​ទម្លាប់​រស់នៅ​ថ្មី​ចាំបាច់​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ពី​កូ​វីដ ដូចជា ការពាក់​ម៉ាស...

អត្ថបទក្រុមហ៊ុន2 weeks ago

​ពេជ្រ សូលី​កា និង ​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៩ ក្លាយជា​ទូត​សុច្ឆន្ទៈ​តំណាង​ផលិតផល LaNor Hair Care និង Shuji Collagen របស់​ក្រុមហ៊ុន LADEMA

​ភ្នំពេញ​៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នកនាង ពេជ្រ សូលី​កា និង​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៩ កញ្ញា សំណាង អេ​លី​ណា នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ ២០២០ បាន​ដឹក​ដៃ​គ្នា​ចុះ​កិច្ចព្រមព្រៀង​ធ្វើជា​ទូត សុច្ឆន្ទៈ​តំណាង​ផលិតផល Shuji Collegen និង Lanor...

អត្ថបទក្រុមហ៊ុន2 weeks ago

ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ថ្មី​ បាន​ដឹក​ដល់ផ្ទះ​អតិថិជន អម្រឹត ដែល​បាន​បង់​ប្រាក់កម្ចី​តាម​វី​ង​

​ចូលរួម​អបអរសាទរ​ដល់ អ្នកស្រី សំ ពឿ​យ រស់នៅ​ខេត្តបាត់តំបង បាន​ក្លាយជា​អតិថិជន​មានសំណាង​ឈ្នះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ ២០២០ ​ប្រចាំខែ​កក្កដា ក្រោយពី​បាន​ទូទាត់​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត តាមរយៈ​វី​ង​ ។​ ​អ្នកស្រី​ ពឿ​យ បាន​បង្ហើប​ឲ្យ​ដឹងថា អ្នកស្រី​គ្រាន់តែ​ធ្វើការ​ទូទាត់​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត តាមរយៈ​ភ្នាក់ងារ​វី​ង ជាប្រចាំ​ខែ​ដូច​សព្វមួយដង ហើយ​ក្នុងអំឡុង​ខែកក្កដា​កន្លងទៅនេះ​ស្រាប់តែ​ក្រុមការងារ​របស់ អម្រឹត បាន​ប្រាប់​គាត់​ពី​ដំណឹង​ល្អ​មួយ​នេះ​...