Connect with us

អត្ថបទក្រុមហ៊ុន

កក្រើកទឹកដីខេត្តកំពង់ចាម! មហាព្រឹត្តិការណ៍អ្នកតស៊ូគុណខ្មែរ គោជល់-ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយ

on

Advertisement

ដោយការទទួលបានជោគជ័យយ៉ាងធំធេងនៅរដូវកាលទី ១ កាលពីឆ្នាំមុន មហាព្រឹត្តិការណ៍ដំបូង និង អស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយនូវរដូវកាលទី ២ នេះ ។ កម្មវិធីនេះបានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ដែលនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋដែលបាន ចូលទស្សនាផ្ទាល់នៅ ទីលាន កំពង់ចាំ ក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកទស្សនានៅទូទាំងប្រទេសកម្ពុជាតាមរយៈការ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC និង តាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia)។

នៅឆ្នាំ ២០២០ នេះ កាន់តែធ្វើឲ្យកម្មវិធីអ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្ត ទទួលបានជោគជ័យជាងឆ្នាំមុនទៀតដោយមានការគាំទ្រយ៉ាងច្រើនកកកុញពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលបានចូលរួមទស្សនា និង គាំទ្រការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិដ៏កក្រើកអស្ចារ្យពីកំពូលកីឡាករគុណខ្មែរប្រចាំប្រទេស និង ជាជើងឯកខ្សែក្រវ៉ាត់គោជល់ច្រើនសម័យ រឿង សោភ័ណ្ឌ និង ឡៅ ចន្រ្ទា ប្រកួតជាមួយកំពូលកីឡាករថៃដ៏ស្វិតស្វាញនិងជក់ចិត្ត។ មួយវិញទៀតកម្មវីធីក៏មាន ២ប្រកួតទៀតដែលជាការប្រកួតស្វែងរកជើងឯកខ្សែក្រវ៉ាត់ទំងន់ 57kg ប្រចាំខេត្ត និង ជាការ បណ្ដុះថ្នាលថ្មី នៃកីឡាប្រដាល់គុណខ្មែរផងដែរ។ ហើយ អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀត ទស្សនិកជនក៏បានរីករាយជាមួយនិងការប្រគុំតន្រ្តីដ៏កក្រើក ពីកំពូលតារាចំរៀង ខេម ដែលជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈគោជល់ និងកំពូលតារាចំរៀងស្រី កញ្ញា សុខ ពិសី និង កញ្ញាបេប៊ី។

នៅក្នុងកម្មវិធីដ៏អស្ចារ្យនោះ គោជល់ក៏បានប្រគល់រង្វាន់រថយន្ត Mazda Pickup ឆ្នាំ ២០២០ ដែលមានតំលៃជាង ៤ម៉ឺនដុល្លា ដល់ យុវជន ឌី ដេត ដែលជាអ្នកមានសំណាងបំផុតដែលបានឈ្នះរង្វាន់ធំជាងគេនេះពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងគោជល់ផងដែរ។ កម្មវិធីគាស់ក្រវិលកំប៉ុងគោជល់ “រង្វាន់ធំជាងគេ រង្វាន់ពិត” ក្នុងឆ្នាំ២០២០នេះមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream ទឹកប្រាក់ $500, $100 និង​ ភេសជ្ជៈគោជល់រាប់លានកំប៉ុង។ប្រសិនបើលោកអ្នកឃើញរូបខេមនៅក្រោមក្រវិលកំប៉ុងគោជល់ នោះលោកអ្នកនឹងឈ្នះរង្វាន់ជាទឹកប្រាក់ $500 ភ្លាមៗ។ សូមពិសាគោជល់នៅថ្ងៃនេះដើម្បីមានឱកាសឈ្នះរង្វាន់ធំបំផុតពីគោជល់។

គោជល់ ដែលជាភេសជ្ជៈប៉ូវកម្លាំងមានគុណភាពល្អជាងគេ និង លក់ដាច់ជាងគេទូទាំងពិភពលោកនិងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក និងគាំទ្រអ្នកតស៊ូគុណខ្មែរអស់រយៈពេលជាច្រើនឆ្នាំ។ ហើយឆ្នាំនេះ គោជល់ក៏មិនធ្វើអោយទស្សនិកជនខកចិត្តដែរ ដោយគោជល់ក៏បានរៀបចំជើងឯកខ្សែក្រវ៉ាត់ទម្ងន់ ៥៧ គីឡូក្រាម ដែលមានកំពូលកីឡាករគុណខ្មែរចំនួន១៦រូប មកពី៤ខេត្តធំៗ កំពង់ចាម បាត់ដំបង សៀមរាប និង​ កំពង់ធំ ដែលពួកគេនឹងប្រកួតដើម្បីស្វែងរកជើងឯកប្រចាំខេត្តរបស់ខ្លួននីមួយៗ។ ហើយជើងឯកប្រចាំខេត្តទាំង ៤ នឹងប៉ះគ្នានៅវគ្គ ពាក់កណ្តាលផ្តាច់ព្រត្រ និង ផ្តាច់ព្រ័ត នៅកំឡុងខែមិថុនា នៅសៃវៀន CNC ដើម្បីក្លាយជាជើងឯកខ្សែក្រវ៉ាត់ទំងន់ ៥៧ គីឡូក្រាម ដ៏អស្ចារ្យជាមួយនឹងប្រាក់រង្វាន់ ៥០០០ ដុល្លារ។ ជើងឯករងក៏នឹងទទួលបានពាន និងប្រាក់រង្វាន់ ២០០០ ដុល្លារផងដែរ។

កម្មវិធីបន្ទាប់នៃមហាព្រឹត្តិការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត និងប្រព្រឹត្តទៅនៅខេត្ដបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ ២០២០ ។ គោជល់សូមគោរពអញ្ជើញ ប្រជាពលរដ្ឋខែ្មរទាំងអស់ដែលរស់នៅ ខេត្តបាត់ ដំបង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាមកទទួលយកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ប្រដាល់គុណខ្មែរអន្តរជាតិដ៏ធំអស្ចារ្យពីកំពូលកីឡាករគុណខ្មែរប្រចាំប្រទេសនិងការប្រគុំតន្ដ្រី ដ៏អសា្ចរ្យពីកំពូលតារាចំរៀង ខេម និងកំពូលតារាចំរៀងល្បីៗជាច្រើនរូបទៀត។ ហើយអ្នកទស្សនាទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនផ្ទួនៗទាំងនៅក្នុងស្តង់ និង នៅលើឆាក។

សូមចូលរួមទស្សនាផ្ទាល់ដោយឥតគិតថ្លៃ និងជួបគ្នានៅទីរូមខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីម៉ោង 5 ល្ងាចតទៅ។ កុំភ្លេចចូលរួមទស្សន៍ទាយក្នុងទំព័រ Facebook របស់គោជល់ (Red Bull Cambodia) ថាតើកីឡាកររូបណាខ្លះនឹងឈ្នះការប្រកូតនៅខេត្តបាត់ដំបង ដើម្បីឈ្នះរង្វាន់ជាច្រើនពីគោជល់។ លោកអ្នកក៏អាចទស្សនាការផ្សាយផ្ទាល់ព្រឹតិ្ដការណ៍ទាំងមូលតាមកញ្ចក់ទូរទស្សន៍ CNC ឬតាមរយៈ Facebook Page របស់គោជល់៖ https://www.facebook.com/redbullcambodia/

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ខឹងចិត្តខ្លួនឯងមែន ទៅសៀមរាបចង់សឹកផ្លូវ មិនបានចូលលេងកន្លែងស្អាតខ្លាំងបែបនេះ
មើលស្ទីល Pre-Wedding បែបស្រុកស្រែ ផ្អែមជាងស្ករតាំងម៉ែ ននៀលបែកភក់
កំពូលតារាចម្រៀង ៤ ដួង អាយុលើស ៣០ ឆ្នាំ តែនៅមានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈ
តារាល្បី ៥ ដួងមិត្តសម្លាញ់គ្នា មានសង្សារ និងស្វាមីសុទ្ធតែសេដ្ឋី នៅសល់តែ Toey ម្នាក់ទេ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន6 days ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន6 days ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន1 week ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...

អត្ថបទក្រុមហ៊ុន1 week ago

ស្រក់ទឹកភ្នែក! «គុណពុកម៉ែ» ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញមិញនេះ បង្កប់អត្ថន័យជ្រៅ ចាក់ចំបេះដូងកូនៗ (វីដេអូ)

វីដេអូបទចម្រៀងថ្មី «គុណពុកម៉ែ» ដែលបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបនឹងចេញជាផ្លូវការក្តៅៗពីផលិតកម្មហង្សមាស បាន និង កំពុងឆក់ទឹកភ្នែកប្រិយមិត្តមិនតិចទេឲ្យស្លុងអារម្មណ៍រំជួលចិត្តជាមួយបទចម្រៀងមួយបទនេះ ។ រៀបរាប់ពីគុណព្រះរស់ត្រូវចំរដូវបុណ្យភ្ជុំ ដាស់រំឭកកូនៗគ្រប់រូបឲ្យមានកត្តញូចំពោះអ្នកមានគុណ ជាក់ស្តែងតាមរយៈការសម្តែងនៅក្នុង MV ថ្មីនេះពិតជាដក់ជាប់អារម្មណ៍ខ្លាំង ។ អ្វីដែលរឹតតែជាចំណាប់អារម្មណ៍ពិសេសមួយទៀតនោះគឺឃើញវត្តមានរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា រួមសម្តែងក្នុងបទចម្រៀងមួយបទនេះផងដែរ...

អត្ថបទក្រុមហ៊ុន1 week ago

រឿង «១៩ ឆ្នាំ​» បាន​បើក​ធ្វើ​ពិធី​ក្រុង​ពាលី​ចាប់ដំណើរការ​ថត​សម្តែងហើយ

My TV Original The Series បានរៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង​ថ្មី​មួយ​មាន​ចំណងជើង​ថា ​«១៩ ​ឆ្នាំ» នា​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២០ នៅ​ស្ថានីយទូរទស្សន៍ MYTV ដើម្បី​ចាក់​បញ្ចាំង​ក្នុង​ស្ថានីយទូរទស្សន៍​នា​ខែកុម្ភៈ ២០២១ ខាងមុខ ។ ​ចូលរួម​ក្នុង​ពិធី​ក្រុ​ពាលី​នាពេល​នោះគេ​សង្កេតឃើញ​មាន​លោក...

អត្ថបទក្រុមហ៊ុន1 week ago

អតីតកាល​ស្នេហា​ពិត​របស់លោក សាន ផានិត «ទូរស័ព្ទ​ប្រាប់​ផង​»

[…​ពេលដែល​បង​ធ្មេច​នេត្រា ក៏​ឃើញតែ​មុខ​ជីវ៉ា​…] នៅពេលដែល​ទស្សនិកជនបានឮទំនុកច្រៀង​មួយ​ឃ្លា​នេះ ធ្វើឱ្យ​ប្រិយមិត្ត​នឹក​ស្រមៃ ទៅ​អតីតកាល​ប្រមាណ​ ២០ ​ឆ្នាំមុន​ដែល​បាន​កន្លងផុតទៅ ហើយ​ចាំ​ច្បាស់​ណាស់​ថាគឺ «​ទូរស័ព្ទ​ប្រាប់​ផង» របស់លោក សាន ផានិត ​។ ​ហាក់បីដូចជា​មូ​យ​ប៉ព្រិចភ្នែក ពេលនោះបទ​នេះ​ទទួលបាន​ភាព​គាំទ្រ​ល្បីល្បាញពី​សំណាក់​យុវវ័យ​យ៉ាងខ្លាំង តែងតែ​ស្រែកច្រៀង មិន​ថា​តាម​ជនបទ​ស្រុកស្រែ ឬ​ទីក្រុងនោះទេ​ ។​ ​ឥឡូវ​ឆ្នាំ​...

អត្ថបទក្រុមហ៊ុន1 week ago

រកឃើញអតិថិជន ៨៧ រូបទទួលបានរង្វាន់ទឹកប្រាក់សរុប ៧២ លានរៀលពីធនាគារ ស្ថាបនា និង វីង

គិតត្រឹមពាក់កណ្តាលខែមេសា មកដល់ខែកក្កដានេះ ធនាគារ ស្ថាបនា និង ធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ សរុបចំនួន ៧២ លានរៀល ដល់អតិថិជន ៨៧ រូបដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមក រវាង វីង និងធនាគារ ស្ថាបនា...

អត្ថបទក្រុមហ៊ុន1 week ago

រឿង​ត្រូវធ្វើ​ជាប្រចាំ​ក្នុង​គ្រួសារ ដើម្បី​បង្ការ​នាំ​មេរោគ​ចូល​ផ្ទះ ខណៈ​កូ​វីដ​នៅ​មិនទាន់​ចប់​នៅឡើយ​

​ក្រោយ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​ ១៩ ហាក់ដូចជា​ស្ងប់ស្ងាត់​នៅ​កម្ពុជា មកទល់​បច្ចុប្បន្ននេះ​ប្រជាជន​ខ្មែរ​ភាគច្រើន​បានចាប់ផ្តើម​ភ្លេច​រឿង​ការពារ​ខ្លួន​ពី​កូ​វីដ​ ១៩ អស់រលីង ដោយ​ម្នាក់ៗ​មិនសូវ​ពាក់​ម៉ាស់ ឬ លាង​សម្អាត​ដៃ​ញឹកញាប់​ដូច​ពេល​កូ​វីដ​ផ្ទុះ​ដំបូង​ឡើយ​ ។ ពិតណាស់​នៅផ្ទះ​ធានា​សុវត្ថិភាព តែ​សំងំ​ក្នុងផ្ទះ​យូរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ខ្លាំង​ដែរ ។​ ​ដោយ​មើលឃើញ​ពី​ទំនោរ​ធ្វេសប្រហែស ស្រប​នឹង​តម្រូវ​ការចេញ​ក្រៅ​ដើម្បី​ជីវភាព ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ប្រឹង​អំពាវនាវ​ឲ្យ​បងប្អូន​បន្ត​ការពារ​ខ្លួន​ឲ្យ​ខ្ជាប់ខ្ជួន​ពេលចេញ​ក្រៅ ដោយ​ដាច់ខាត​មិនត្រូវ​ចោល​ទម្លាប់​រស់នៅ​ថ្មី​ចាំបាច់​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ពី​កូ​វីដ ដូចជា ការពាក់​ម៉ាស...

អត្ថបទក្រុមហ៊ុន2 weeks ago

​ពេជ្រ សូលី​កា និង ​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៩ ក្លាយជា​ទូត​សុច្ឆន្ទៈ​តំណាង​ផលិតផល LaNor Hair Care និង Shuji Collagen របស់​ក្រុមហ៊ុន LADEMA

​ភ្នំពេញ​៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នកនាង ពេជ្រ សូលី​កា និង​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៩ កញ្ញា សំណាង អេ​លី​ណា នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ ២០២០ បាន​ដឹក​ដៃ​គ្នា​ចុះ​កិច្ចព្រមព្រៀង​ធ្វើជា​ទូត សុច្ឆន្ទៈ​តំណាង​ផលិតផល Shuji Collegen និង Lanor...

អត្ថបទក្រុមហ៊ុន2 weeks ago

ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ថ្មី​ បាន​ដឹក​ដល់ផ្ទះ​អតិថិជន អម្រឹត ដែល​បាន​បង់​ប្រាក់កម្ចី​តាម​វី​ង​

​ចូលរួម​អបអរសាទរ​ដល់ អ្នកស្រី សំ ពឿ​យ រស់នៅ​ខេត្តបាត់តំបង បាន​ក្លាយជា​អតិថិជន​មានសំណាង​ឈ្នះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ ២០២០ ​ប្រចាំខែ​កក្កដា ក្រោយពី​បាន​ទូទាត់​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត តាមរយៈ​វី​ង​ ។​ ​អ្នកស្រី​ ពឿ​យ បាន​បង្ហើប​ឲ្យ​ដឹងថា អ្នកស្រី​គ្រាន់តែ​ធ្វើការ​ទូទាត់​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត តាមរយៈ​ភ្នាក់ងារ​វី​ង ជាប្រចាំ​ខែ​ដូច​សព្វមួយដង ហើយ​ក្នុងអំឡុង​ខែកក្កដា​កន្លងទៅនេះ​ស្រាប់តែ​ក្រុមការងារ​របស់ អម្រឹត បាន​ប្រាប់​គាត់​ពី​ដំណឹង​ល្អ​មួយ​នេះ​...