ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថលបានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាមជាងមួយពាន់នាក់ពាក់ព័ន្ធនឹងសារសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។ ការបញ្ចប់នេះបានធ្វើឲ្យ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ក្លាយជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទមួយ និង ដំបូងគេបង្អស់ ដែលបានបង្កើតដំណើរដ៏អស្ចារ្យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បានបង្កើតឲ្យមានព្រឹត្តិការណ៍មួយក្នុងប្រវត្តិសាស្ត្រលើវិស័យទីផ្សារឧបករណ៍និស្សន្ទដោយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងនៅលើសកលលោកទៀតផង ។
នៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ដែលបានចូលរួមសិក្ខាសាលាតាមបណ្ដាលខេត្តនានាបានធ្វើឲ្យដំណើររបស់យើងការតែមានភាពរលូន។ លោកថែមទាំងលើកទឹកចិត្តឱ្យសាធារណជនត្រៀមខ្លួនសម្រាប់ការវិនិយោគលើវិស័យនេះ ដោយសារវិស័យនេះមានគុណប្រយោជន៍ជាលក្ខណៈបុគ្គលនិងជាសមូហភាព។
លោកមានប្រសាសន៍ថា នៅក្នុងវិស័យនេះមានអត្ថប្រយោជន៍ជាច្រើន ទោះបីជាមានលក្ខណៈប្រភេទតូចក្ដី តែអាចផ្ដល់ជូននួវអត្ថប្រយោជន៍ជាច្រើនដូចជា ឱកាសការងារឱកាសវិនិយោគនិងជម្រើសផ្សេងៗទៀត ។ ក៏មានវិនិយោគិនពីបរទេស និង កំណើនប្រាក់ចំណូលជាតិតាមរយៈការទទួលពន្ធផងដែរ ។ ក្នុងនាមជាតំណាងគណៈធិបតីនៅក្នុងសិក្ខាសាលាតាមបណ្ដាលខេត្តនានា ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជា បានសម្តែងនូវសេចក្តីរីករាយដែលបានសហការជាមួយ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថលនិងការទទួលបានលទ្ធផលគួរជាទីមោទននេះ ។
លោកក៏បានលើកឡើងដែរថា (គ.ម.ក) នឹងមិនបញ្ឈប់នៅត្រង់នេះទេនឹងបន្តការកសាងសមិទ្ធផលផ្សេងៗទៀត ។ លោកបានបន្ថែមថា ការអប់រំ និង ការបំពេញនូវតម្រូវការនៃការវិនិយោគរបស់សាធារណជនគឺជាគន្លឹះដ៏សំខាន់នៃការចាប់ផ្ដើមក្នុងការវិនិយោគទីផ្សារឧបកណ៍និស្សន្ទ ។ ក្នុងនាមជានិយ័តករ (គ.ម.ក) ប្តេជ្ញាអនុវត្តបេសកកម្មរបស់ខ្លួនដើម្បីអភិវឌ្ឍបន្ថែមទៀតដោយមាន តម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ។
តំណាងអោយក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ពិតជាមានសេចក្ដីសោមន្សរីករាយណាស់ដែលបានបង្កើតសមិទ្ធិផលទាំងនេះឲ្យកើតមានឡើងគ្រប់សិក្ខាសាលាគ្រប់បណ្ដាលខេត្ត ដែលគាត់បានសម្រេចបំណងក្នុងការផ្សព្វផ្សាយពីទីផ្សារឧបករណ៍និស្សន្ទ និងបង្កើនគុណភាពនៃការអប់រំទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុសូម្បីតែនៅតាមបណ្តាលខេត្តឆ្ងាយៗក៏ដោយ។ លោក ជា សុធា ជានាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល មានប្រសាសន៍ថា៖ខ្ញុំពិតជារំភើបណាស់ នៅពេលដែលយើងបានបញ្ចប់ការធ្វើដំណើរដ៏ស្រស់ស្អាតប្រកបដោយផ្លែផ្កានេះ នេះជាដំណើរដែលមនុស្សគ្រប់គ្នាសុបិន្ត។ដូច្នេះខ្ញុំសូមថ្លែងអំណរគុណដល់ (គ.ម.ក)និងរដ្ឋបាលខេត្តសម្រាប់ការណែនាំនិងកិច្ចសហប្រតិបត្តិការយ៉ាងពិសេសនេះ ។
ការបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិនិងវិធីវិនិយោគអាចធ្វើឱ្យអ្នកចូលរួមរាប់ពាន់នាក់មានសមត្ថភាពល្អប្រសើរជាងមុនក្នុងការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទសម្រាប់កំណើនហិរញ្ញវត្ថុផ្ទាល់ខ្លួននិងជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ក្នុងខណៈនេះក៏បង្ហាញថាទីផ្សារឧបកណ៍និស្សន្ទគឺស្ថិតនៅក្នុងទីតាំងដែលមានសុវត្ថិភាពហើយនឹងបន្តជំរុញឆ្ពោះទៅរកអនាគតដែលកាន់តែមានសក្តានុពល។
លោក Naoto Arase ជានាយកផ្នែក Fintech នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថលបន្ថែមថា ការជួយមនុស្សរាប់ពាន់នាក់អោយយល់ពីទីផ្សារឧបករណ៍និស្សន្ទកាន់តែប្រសើរឡើង និង បង្ហាញពួកគេនូវជំនាញដ៏ចាំបាច់ក្នុងការវិនិយោគលើឧបករណ៍និស្សន្ទ ។ ក្នុងនាមជាអ្នកផ្សាភ្ជាប់នៃទីផ្សារឧបកណ៍និស្សន្ទនៃប្រទេសកម្ពុជាក៏ដូចជាឯកអគ្គរដ្ឋទូតឧបកណ៍និស្សន្ទពិភពលោកយើងមានមោទនភាពក្នុងការបន្តចូលរួមចំណែកដោយផ្ទាល់និងបន្ថែមដោយប្រយោលដល់ការអភិវឌ្ឍវិស័យផ្សេងទៀតរបស់ប្រទេសកម្ពុជា ។ យើងកំពុងពង្រឹងឫសគល់របស់យើងលើឆាកអន្តរជាតិជាពិសេសតាមរយៈការតាំងពិព័រណ៍ខ្នាតធំផ្សេងៗគ្នា ។ ខ្ញុំគិតថាអ្វីៗគឺស្ថិតនៅលើគម្រោងដ៏ល្អឥតខ្ចោះមួយនេះ ។
ជាមួយនឹងការអប់រំជាបន្តវាជារឿងធម្មតាដែលទីផ្សារឧបករណ៍និស្សន្ទនឹងស្ថិតនៅក្នុងដៃរបស់វិនិយោគិនប្រកបដោយសុវត្ថិភាពហើយនឹងបន្តឆ្ពោះទៅរកអនាគតដែលកាន់តែមានសក្តានុពល ។ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថលមានប្រសាសន៍ថា “ចាប់តាំងពីឆ្នាំ ២០១៦ មកទីផ្សារឧបករណ៍និស្សន្ទ របស់ប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់ហើយខ្ញុំគិតថាអ្វីៗនៅតែបន្តដំណើរការបានដោយល្អឥតខ្ចោះ” ៕