អស់ស្ទះ! ទិញទំនិញតម្លៃត្រឹមតែ១ដុល្លាប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាងមេហ្គាឌីស
ហាងមេហ្គាឌីសលក់សំភារៈប្រើប្រាស់ក្នុងផ្ទះ និងសណ្ឋាគារម៉ាកល្បីៗចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៧ មករា ២០២០ នេះហើយដែលមានទីតាំងនៅក្នុងផ្សារបាយ័ន (ជាន់ទី១) ទួលគោក ។ នៅថ្ងៃនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម និងបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ។
លោក ហ៊ុយ ប៉េងលាង នាយកគ្រប់គ្រងទូទៅ បានប្រាប់ឲ្យដឹងថានេះគឺជាហាងទីមួយរបស់យើង ហើយវាមានវិសាលភាពធំទូលាយដែលអតិថិជនងាយស្រួលដើរមើល និងទិញទំនិញប្រើប្រាស់ក្នុងផ្ទះបានយ៉ាងសម្បូរបែប ។ លោកបានសង្កត់ធ្ងន់ថា ហាងរបស់យើងផ្តល់នូវទំនិញដែលមានគុណភាពខ្ពស់ តម្លៃសមរម្យជាមួយសេវាកម្មអតិថិជនល្អប្រសើរ ហើយលោកសង្ឃឹមថាហាងថ្មីនេះនឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនផងដែរ ។
ម្យ៉ាងវិញទៀតលោកបានបញ្ជាក់ផងដែរថាក្រុមហ៊ុនគ្រោងនឹងបើកបីសាខានៅតំបន់សំខាន់ៗផ្សេងទៀតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ ២០២០ នេះដើម្បីឲ្យអតិថិជនរបស់យើងងាយស្រួលក្នុងការទិញទំនិញនៅក្នុងហាង ។
ក្នុងឱកាសនេះដែរមានការបញ្ចុះតម្លៃរហូតដល់ ៣០% គ្រប់មុខទំនិញទាំងអស់រយៈពេល៥ថ្ងៃពីថ្ងៃទី ១៧ ដល់ ២១ មករា ២០២០ ជាមួយនិងការបង្វិលកងសំណាងយករង្វាន់ភ្លាមៗ ។
កាន់តែពិសេសសម្រាប់អតិថិជន ១០០ នាក់ដំបូងអាចទិញទំនិញតម្លៃត្រឹមតែ ១ដុល្លាប៉ុណ្ណោះជារៀងរាល់ថ្ងៃជាមួយមុខទំនិញដែលបានកំណត់។ *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។
នៅក្នុងកម្មវិធីនេះដែរក្រុមហ៊ុនបានចែកអំណោយទៅកាន់សិស្សក្រីក្រមកពីវិទ្យាល័យឥន្ត្ររទេវីចំនួនប្រហែល ១០០នាក់ ដែលម្នាក់ៗទទួលបានដូចជាៈ សៀវភៅ ប៊ិច ខ្មៅដៃ និងដបទឹកផងដែរ ។
ក្រុមហ៊ុន មេហ្គាឌីស ជាក្រុមហ៊ុនឈានមុខគេមួយ និងមានបទពិសោធជិត១០ឆ្នាំមកហើយ ក្នុងការនាំចូល និងចែកចាយផលិតផលម៉ាកល្បីៗពីក្រៅប្រទេសដូចជា៖
-សំភារៈគ្រែគេង ពូក ខ្នើយ ម៉ាក Everon (ប្រទេសកូរ៉េ) និង ម៉ាក Goodnite (ម៉ាឡេស៊ី)
-សំភារៈប្រើប្រាស់ក្នុងផ្ទះ កាំបិត ខ្ទះ ស្លាបព្រា សម ម៉ាក Tramontina (ប្រទេសប្រេស៊ីល)
-សំភារៈ ចាន ថូរទឹក ម៉ាក Arcopal (ប្រទេសបារាំង)
-ដបទឹក ម៉ាក Eplas និង ប្រភេទប្លាស្ទិក (គ្មានជាតិពុល) ម៉ាក Elianware (ប្រទេសម៉ាឡេស៊ី)។
សម្រាប់ព័ត៌មានបន្ថែមទូរសព្ទលេខ 087 735 999 ឬទំព័រហ្វេសប៊ុក Megadis Store ៕