Connect with us

អត្ថបទក្រុមហ៊ុន

ទូរស័ព្ទ​ដៃ​ ​Nokia​ ​ជំនាន់​ថ្មី​សេរី​ ​2.3​ ​នាំមក​នូវ​ការ​ថតរូប​បាន​ច្បាស់​ទោះ​មាន​ពន្លឺ​តិច​

on

Advertisement

​ក្រុមហ៊ុន​ ​HMD​ ​Global​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​យីហោ​ម៉ាក​ ​Nokia​ ​បាន​ចេញប្រកាស​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយទៀត​គឺ​ ​Nokia​ ​2.3​ ​នាំមក​នូវ​ជាមួយ​កាមេរ៉ា​ដែល​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ ​AI​ ​ដែល​ជួយ​ឱ្យ​លោកអ្នក​ថតរូប​បាន​កាន់តែ​ស្អាត​ ​កាន់តែ​ច្បាស់​ត្រជាក់​ភ្នែក​ ​។​ ​ស្មា​ត​ហ្វូ​ន​ ​Nokia​ ​2.3​ ​ប្រើ​អេក្រង់​ប្រភេទ​ ​HD​+​ ​ជាមួយ​ទំហំ​ ​6.2​ ​អ៊ី​ង​ ​កាន់​ថ្ម​បាន​រហូតដល់​ទៅ២ថ្ងៃ​ ​អាច​រីករាយ​ជាមួយ​កម្មវិធី​កម្សាន្ត​យ៉ាង​សម្បូរ​បែប​ដោយ​មិន​ព្រួយបារម្ភ​ ​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៀត​ស្មា​ត​ហ្វូ​ន​ ​Nokia​ ​ម៉ូ​ឌែល​ថ្មីនេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ចុងក្រោយ​បំផុត​ ​ហើយ​អាច​ធ្វើ​បច្ចុប្បន្នភាព​ទៅ​ ​Android​™​ ​10​ ​ឆាប់​ៗ​។​ ​Nokia​ ​2.3​ ​នឹង​ទទួល​បានការ​ធ្វើ​បច្ចុប្បន្នភាព​ ​(​Update​)​ ​ប្រចាំខែ​រយៈពេល​ដល់ទៅ​ ​3​ ​ឆ្នាំ​ ​ថែមទៀត​ ​ក្នុង​ការធានា​ថា​ស្មា​ត​ហ្វូ​ននេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ​។

​ ​​Nokia​ ​2.3​ ​បំពាក់​ដោយ​កាមេរ៉ា​ ​២គ្រាប់​ ​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​ ​Recommended​ ​Shot​ ​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​រើស​រូបថត​ដែល​ល្អ​ជាងគេ​បំផុត​ ​។​ ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ​មិនថា​លោកអ្នក​ថតរូប​នៅក្នុង​សកម្មភាព​អ្វី​ ​មិនថា​ជា​ការ​ថត​បែប​ហក់លោត​នោះ​ទេ​ ​កម្មវិធី​ ​Portrait​ ​នឹង​ចាប់​យក​នូវ​ចំណុច​ដែល​អ្នក​ញញឹម​ ​និង​គោលដៅ​ផ្សេងទៀត​បាន​យ៉ាង​ច្បាស់​ ​ដោយសារតែ​កម្មវិធី​ ​Recommended​ ​Shot​ ​អាច​ចាប់បាន​ដោយ​ស្វ័យប្រវត្តិ​ ​ទាំង​មុន​ពេល​ចុច​ថត​ ​និង​ ​ពេល​ថត​រួច​ ​ព្រមទាំង​ណែនាំ​អ្នក​ឱ្យ​ជ្រើសរើស​នូវ​រូបថត​ដែល​ល្អ​បំផុត​។​ ​ក្រៅពី​នេះ​ ​Nokia​ ​2.3​ ​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​ ​AI​-​powered​ ​មាន​បញ្ចូលជាមួយ​កម្ម​វិ​ធី​ផ្សេង​ៗ​ដូចជា​ ​Portrait​ ​Mode​ ​និង​ ​low​-​light​ ​imaging​ ​ដែល​អ្នក​ថត​អាច​ច្នៃប្រឌិត​ជាមួយ​ជំរើស​ជាច្រើន​នៅក្នុង​ ​setting​ ​។​

​អ្នក​អាច​សន្សំសំចៃ​ពេលវេលា​ដ៏​មានតម្លៃ​របស់​អ្នកជា​មួយ​ ​Nokia​ ​2.3​ ​ដោយមាន​ ​Google​ ​Assistant​ ​Button​ ​ដោយ​គ្រាន់តែ​ប្រើ​សំឡេង​របស់​អ្នក​ដើម្បី​ចូល​មើល​ប្រតិទិន​ ​ដូរ​ពេលវេលា​ ​ក៏ដូចជា​ប្រើប្រាស់​លើ​កម្ម​វិ​ធី​ផ្សេង​ៗ​ទៀត​ ​។​ ​Nokia​ ​2.3​ ​ក៏​នាំមក​ជាមួយ​នូវ​ប្រព័ន្ធ​ចំណាំ​មុខ​ ​និង​ការ​ដោះ​សោរ​ដោយ​ស្កេន​មុខ​ផង​ដែរ​ ​។

​​អតិថិជន​ពិតជា​ពេញចិត្ត​បំផុត​ជាមួយនឹង​ ​Nokia​ ​ជំនាន់​ទី​ ​2​ ​នេះ​ ​។​ ​ជាមួយគ្នា​នេះ​ ​Nokia​ ​2.3​ ​បាន​អភិវឌ្ឍន៍​ឈានទៅមុខ​មួយ​កម្រិត​ទៀត​តាម​ការសន្យា​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្តល់​ឱ្យ​លោកអ្នក​នូវ​បទពិសោធន៍​កាន់តែ​អស្ចារ្យ​ ​ដោយ​ការ​តម្លើង​ទៅកាន់​ ​OS​ ​ចុង​ក្រោយ​ប​ ​និង​ទទួល​បានការ​ធ្វើ​បច្ចុប្បន្នភាព​ ​(​Update​)​ ​ប្រចាំខែ​រយៈពេល​ដល់ទៅ​ ​3​ ​ឆ្នាំ​ក្នុង​តម្លៃ​មួយ​ដ៏​សមរម្យ​បំផុត​ ​។​

​​ចំណុចកំពូល​នៃ​ស្មាន​ហ្វូ​ន​ជំនាន់​ថ្មីនេះ​ ​គឺ​ភ្ជាប់​ជាមួយ​នូវ​ប្រព័ន្ធ​ ​AI​ ​អេក្រង់​ទំហំ​ធំ​ ​ជាពិសេស​គឺ​ថាមពលថ្មអាច​ស៊ូ​បាន​រហូតដល់​ទៅ​ ​២ថ្ងៃ​ ​ដែល​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន​ ​។​

​ធ្វើ​ឱ្យ​អ្នក​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​ ​

​Nokia​ ​2.3​ ​មក​ជាមួយ​នូវ​ ​Portrait​ ​Mode​ ​ដែល​ផ្តោត​ទៅលើ​រូបភាព​របស់​អ្នក​ ​ហើយ​ព្រាល​ៗ​នៅ​ផ្ទៃខាងក្រោយ​បង្កើត​នូវ​រូបភាព​ដ៏​ពិសេស​រំលេច​ចេញ​មក​ស្អាត​ឥត​ខ្ចោះ​ ​។​ ​ជាមួយនឹង​កាមេរ៉ា​ភ្លោះ​ ​ទំហំ​ ​13MP​/​2MP​ ​អ្នក​អាច​ថតរូប​ផ្ទាល់ខ្លួន​ជាមួយនឹង​កម្មវិធី​ក្នុង​កាមេរ៉ា​ជាច្រើន​ ​ឬក៏​ដាក់​ ​Background​ ​ផ្ទៃខាងក្រោយ​ជាមួយ​រូបភាព​ដូចជា​មេអំបៅ​ ​បេះដូង​ ​រូប​ផ្កាយ​ជាដើម​។​ ​ចំណុច​ពិសេស​ទាំងនេះ​ហើយ​អាច​ជួយ​ឱ្យ​អ្នកច្នៃប្រឌិត​បន្ថែម​ ​បង្កើត​រូបថត​ដ៏​ស្រស់​ស្អាត​ដោយខ្លួនឯង​ ​។​ ​ឧបករណ៍​នេះ​ក៏​មា​នប​ញ្ជូ​លនូ​វរូ​បភា​ពក​ម្រិ​ត​ខ្ពស់​ ​ថតរូប​ជាមួយនឹង​កម្រិត​ពន្លឺ​ផ្សេង​ៗ​គ្នា​ ​ហើយក៏​អាច​ដា​ក់​វាប​ញ្ជូល​គ្នា​បាន​ ​មានន័យថា​អ្នក​អាច​ថត​ ​stellar​ ​images​ ​នៅក្នុង​ ​vibrant​ ​detail​ ​ទោះបី​អ្នក​ស្ថិត​ក្នុង​ទីកន្លែង​ងងឹត​ ​។​

​​ថ្ម​កាន់​បាន​យូរ​ ​ជាមួយ​និង​ការកម្សាន្ត​គ្មាន​ដែន​កំណត់

​ប្រើប្រាស់​ ​Nokia​ ​2.3​ ​ដោយ​រីករាយ​ជាមួយនឹង​ការ​កាន់​ថ្ម​បាន​រហូតដល់​ទៅ២ថ្ងៃ​ ​ដោយសារ​បច្ចេកវិទ្យា​ ​AI​-​assisted​ ​Adaptive​ ​Battery​ ​technology​ ​។​ ​Nokia​ ​2.3​ ​មាន​ប្រព័ន្ធ​ដែល​សិក្សា​ពី​ការប្រើ​ប្រាស់​ ​app​ ​របស់​អ្នក​ ​មានន័យថា​ ​អ្នក​អាច​ប្រើប្រាស់​ទូរស័ព្ទ​របស់​អ្នក​រយៈពេល​យូរ​នៅក្នុង​ ​app​ ​ណាមួយ​ដែល​អ្នក​ពេញចិត្ត​ជាងគេ​ ​ដូចជា​ការ​មើល​រឿង​ជាដើម​ដោយ​អាច​បន្ត​ពី​មួយ​ភាគ​ទៅ​មួយ​ភាគ​ដោយ​មិន​បារម្ភ​ពី​ការ​អស់​ថ្ម​លឿន​ ​។​ ​អ្នក​អាច​សម្រាក​ ​លម្ហែ​ ​ជាមួយ​អេក្រង់​ ​HD​+​ ​ទំហំ​ ​6.2​ ​អ៊ី​ង​ ​នៅក្នុង​ដៃ​របស់​អ្នកបង្កើត​នូវ​ជីវិត​ដ៏​ស្រស់ស្រាយ​ ​។​

ឌីហ្សា​ញយ៉ាង​ប្រណីត​ជាមួយ​ប្រយោជន៍​ជាប្រចាំ​ ​

ការ​ឌីហ្សាញ​ដោយ​ ​Nordic​ ​design​ ​heritage​ ​បាន​ធ្វើ​ឱ្យ​ទូរស័ព្ទ​ ​Nokia​ ​2.3​ ​មាន​សោភ័ណភាព​គ្មាន​ដែន​កំណត់​ ​ដែល​មិនគ្រាន់​តែ​ធ្វើឡើង​ប្រកបដោយ​សោភ័ណភាព​ ​តែ​ព្រម​ជាមួយ​គុណភាព​ដ៏​ល្អ​ផង​ដែរ​ ​។​ ​កំពូល​ស្មា​ត​ហ្វូ​ន​មាន​គម្រប​ ​3D​ ​nano​-​textured​ ​ដែល​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់​នៅក្នុង​ដៃ​អ្នក​ ​។​ ​ទូរស័ព្ទ​នេះ​ក៏​មាន​ពណ៌​ឆើត​នៅ​ខាងចុង​ ​ដែល​បង្កើត​ឱ្យ​មាន​ភាព​ងាយស្រួល​ទាក់ទាញ​ការចាប់អារម្មណ៍​ជានិច្ច​ ​។​ ​ការ​រួម​ផ្គុំ​បញ្ជូល​គ្នា​ ​កម្រិតខ្ពស់​ ​នៅក្នុង​ការ​រក្សា​កាមេរ៉ា​ភ្លោះ​ ​និង​ ​flash​ ​នៅ​ផ្នែក​ខាងក្រោយ​ទូរស័ព្ទ​ដោយ​មិន​ត្រូវការ​ ​camera​ ​bump​ ​។​ ​តួ​ខាងក្នុង​មាន​អា​លុយ​មី​ញូ​មក​ម្រិ​ត​ខ្ពស់​ ​ដែល​ធ្វើ​ឱ្យ​បង្គុំ​កាន់តែ​រឹងមាំ​ ​ការពារ​គ្រឿង​តូច​ៗ​ជាច្រើន​នៅ​ខាងក្នុង​ ​។

​បទពិសោធន៍​ដែល​នូវ​តែ​បន្ត​ភាពល្អ​ប្រសើរ​
​តម្លៃ​ ​និង​ ​ថ្ងៃ​ចេញ​ ​
​Nokia​ ​2.3​ ​មក​ជាមួយ​នូវ​ពណ៌ប្រផេះ​ ​និង​បៃតង​ ​ដែល​អាច​រក​ជាវ​បាន​ចាប់ពី​ថ្ងៃ​ចន្ទ័​ទី២០​ ​ខែមករា​ ​ឆ្នាំ២០២០​ ​តាម​បណ្តា​រហាង​លក់​ទូរ​សព្ទ័​ ​និង​ ​Smart​ ​shop​ ​ដែល​នៅ​ជិត​លោកអ្នក​ជាមួយ​តម្លៃ​តែ​ ​១១៥ដុល្លា​អាមេរិក​ ​ហើយ​មាន​ថែម​ជូន​អាវ​យឺត​ណូ​គា​មួយ​ដ៍​ស្រស់​ស្អាត​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​ទៅកាន់​លេខទូរស័ព្ទ​ ​៖​ ​012879​ ​707​

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

នេះហើយជីវិតមានន័យ! នៅក្មេងៗខំធ្វើការរកលុយ ចាស់ទៅដឹកដៃគ្នាដើរលេងបានជាង ៤០ប្រទេស
ផ្អើលអ្នកខេត្តពិស្ណុលោក ប្រទេសថៃ មួយគ្រួសារ ៥ នាក់ស្លាប់រដូករណែល ដោយទាំងឆ្កែ ៦ ក្បាលទៀត (វីដេអូ)
ផ្ទុះការភ្ញាក់ផ្អើលពីមហាជនខ្មែរ រឿងភាគថៃមួយយកឆាយាល័ក្ខណ៍ ព្រះរាម បុប្ផាទេវី ដាក់បញ្ចូលក្នុងរឿង (វីដេអូ)
តោះគយគន់សម្រស់ គូស្នេហ៍តារារូបណាដែលគួរឱ្យស្រឡាញ់ជាងគេ ក្នុងចំណោម ៦ គូនេះ?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ទម្លាយ​ឆាកជីវិត​ខ្លះៗ​របស់​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ទម្រាំ​ក្លាយជា​ម្ចាស់​ហាង «​តែ​ទឹកដោះគោ Ancha Taiwan Milk Tea» (វីដេអូ)

​ទេពកោសល្យ និង ភាពស្រស់ស្អាត​គឺជា​ពាក្យ​ដែល​គួរឱ្យ​ស្រឡាញ់​សម្រាប់​នារី​ម្នាក់ៗ​។ ភាពស្រស់ស្អាត​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ត្រូវតែ​ពូកែ​ថែមទៀត ។ ពេលនេះ​យើង​នឹង​ណែនាំ​ស្ត្រី​ឆ្នើម​មួយរូប​ឈ្មោះ ViVi Do ដែលជា​ម្ចាស់​ហាង​តែ​ទឹកដោះគោ Ancha Taiwan Milk Tea ហើយ​ប្រសិនបើ​អ្នកជា​អ្នកគាំទ្រ​ភេសជ្ជៈ​ម៉ាក​នេះ ប្រាកដជា​ស្គាល់​គាត់​ច្បាស់ ។​ ViVi Do បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត...

អត្ថបទក្រុមហ៊ុន2 days ago

ក្រុមហ៊ុន Yes Seatel បាននាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ចុងក្រោយមកដល់កម្ពុជាហើយ!

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។ Yes 018 មានបណ្តាញ...

អត្ថបទក្រុមហ៊ុន3 days ago

តោះ​! ​មក​មើល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​របស់​រថយន្ត Ford Ranger Wildtrak 2020 (វីដេអូ)

សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះហើយ​ដោយសារ​ភាព​ធ​ន់ រឹងមាំ និង ​ទំនើប​មិន​ចាញ់​រថយន្ត SUV នោះឡើយ​។ កត្តា​នេះ​បានធ្វើ​ឲ្យ​រថយន្ត Pickup មួយ​នេះ​ទទួលបាន​ប្រជាប្រិយ​ភាពមិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​នៅក្រៅ​ប្រទេស​ក៏​ទទួលបាន​ការពេញនិយម​យ៉ាងច្រើន​កុះករ​ដែរ​។ យ៉ាងណាមិញ Ford Ranger 2020 ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​ក៏មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។ សម្រាប់​ឆ្នាំ...

អត្ថបទក្រុមហ៊ុន4 days ago

ចាំ​អី​ទៀតសល់​ ១ សប្តាហ៍​ទេ! ប្រញាប់​កុ​ម្ម៉​ង់ Samsung Galaxy S20+ | S20 Ultra ប្រើ​ឱ្យបាន​មុនគេ​ភ្លាម​ទៅ​!

(​ភ្នំពេញ​) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ កក្រើក​នោះ​កក្រើក​ ល្បី​នោះ​ល្បី​ មិនមែន​តែ​កម្ពុជា​យើង​ទេ​គឺ​ទូទាំង​ពិភពលោក​ ហើយ​បើ​និយាយ​ពី​ទីផ្សារ និង ​អ្នក​និយម​គាំទ្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ សឹងតែ​មិនបាច់​និយាយ ​គឺថា​ម្នាក់ៗ​សុទ្ធតែ​រំជើបរំជួល និង ​ទប់ចិត្ត​មិនបាន​ជាមួយ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+...

អត្ថបទក្រុមហ៊ុន1 week ago

អបអរសាទរក្រុមទាំង 10 បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប...

អត្ថបទក្រុមហ៊ុន1 week ago

​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA

​គណៈកម្មាធិការ​ជាតិ​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់ និង​ ការយកចិត្តទុកដាក់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​មកដល់​សព្វថ្ងៃ​ ។ ​នៅ​ព្រឹក​ថ្ងៃទី ​១៤ ខែកុម្ភៈ ឆ្នាំ ​២០២០​ នេះ កម្មវិធី​បរិច្ចាគ​មូលនិធិ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រលាញ់ ក្រោម​ការចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សមាសភាព​ថ្នាក់ដឹកនាំ លោកជំទាវ មឹន...

អត្ថបទក្រុមហ៊ុន1 week ago

កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Galaxy S20 Ultra និង Galaxy S20+​ អា​ចក​ម្ម៉​ង់​បាននៅថ្ងៃនេះ​ហើយ​!!!

(​ភ្នំពេញ​) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០៖ ពិតជា​រហ័ស​ទាន់​ចិត្ត​មែន​! បន្ទាប់ពី​ការដាក់​បង្ហាញ​រូបរាង​កាលពី​ម្សិលមិញ​រួចមក​ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង ក៏បាន​បំពេញ​តាម​សំណូមពរ​ដោយ​ប្រញាប់ប្រញាល់​បើក​ឱ្យ​អតិថិជន​ដែល​កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា និង ​ច្រើន​លើសលុប​ក្នុងប្រទេស​កម្ពុជា​យើង​ធ្វើការ​ក​ម្ម៉​ង់​ទុក​មុន​បាន (Pre-Order) ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ជាមួយនឹង​ការ​ថែម​យ៉ាង​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់មាន ​៖...

អត្ថបទក្រុមហ៊ុន1 week ago

Nokia​ ចែករំលែក​ក្តី​ស្រឡាញ់​ក្នុង​ថ្ងៃ​ពិសេស ទិញ Nokia 2.3, 6.2 និង 7.2 ថ្ងៃនេះ នឹង​ទទួលបាន​កាដូ​ពិសេស​

HMD Global គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​យីហោ​ម៉ាក​Nokia​ដែលជា​ស្មា​ត​ហ្វូ​ន​ទំនើប​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា ហើយ​កាលពី​ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន​ទើបតែ​បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ទំនើប​ចុងក្រោយ 3 ម៉ូ​ដែល​លើ​ទីផ្សារ​ដើម្បី​តម្រូវ​ចិត្ត​អតិថិជន ពិសេស​យុវវ័យ គឺ​ម៉ូ​ដែល​Nokia 2.3, Nokia 6.2 និង Nokia 7.2 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Android​ ។​ ​ដោយឡែក​នៅក្នុង​ឱកាស​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​នេះ Nokia បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​អតិថិជន​ទាំងអស់​ដោយ​គ្រាន់តែ​ជាវ​ទូរស័ព្ទ...

អត្ថបទក្រុមហ៊ុន1 week ago

Samsung Galaxy S20+ | S20 Ultra បានបង្ហាញ​ខ្លួន​ជាមួយ​ភាព​អស្ចារ្យ​ ​ធ្វើ​ឲ្យ​កក្រើក​ពិភព​ស្មា​ត​ហ្វូ​ន​​ដើមឆ្នាំ ​២០២០

(​ភ្នំពេញ​) ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ ក្រោយពី​មហា​ព្រឹ​ត្ត​ការណ៍​ពិភពលោក​ដ៏​កក្រើក​កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមក​ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​រៀបចំ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​ផងដែរ​ដោយបាន​អ​ញ្ចើ​ញ​អ្នកសារព័ត៌មាន ជាច្រើន​នាក់មក​ជួបជុំគ្នា​ដើម្បី​ធ្វើការ​ទស្សនា និង​ ប៉ះ​ផ្ទាល់​នៅ​អគារ...