ឆ្នាំថ្មី មីជាតិ ចេញប្រ៉ូសិនថ្មី ៣ រសជាតិ ក្នុងកេសតែមួយ
ភ្នំពេញ ៖ មីជាតិ ចេញប្រម៉ូសិនថ្មី ៣ រសជាតិក្នុងកេសតែមួយ ជាមួយតម្លៃប្រម៉ូសិន ដើម្បីអបអរសាទរក្នុងឱកាសឆ្នាំថ្មី ឆ្នាំ ២០២០ និង ចូលឆ្នាំប្រពៃណីចិន នៅចុងខែមករាខាងមុខនេះ ។ កេសមីជាតិ សម្រាប់ប្រូម៉ូសិនថ្មីនេះ ត្រូវបានឌីហ្សាញដោយប្រើពណ៌ការ៉ុតឆើត ដែលងាយស្រួលចំណាំ និង រកមើលនៅលើទីផ្សារ ដោយក្នុងមួយកេសមានមីជាតិរសជាតិសាច់ជ្រូកចិញ្រ្ចាំ ១០ កញ្ចប់ រសជាតិស៊ុបមាន់ ១០ កញ្ចប់ និង រសជាតិខគោ ១០ កញ្ចប់ ។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សាររបស់មីជាតិបានលើកឡើងថា «ប្រូម៉ូសិន ៣ រសជាតិក្នុងកេសតែមួយនេះ ធ្វើឡើងដើម្បីផ្តល់ភាពស្រួលដល់អ្នកដែលចង់ភ្លក់មីជាតិ និង គ្រួសារដែលមានសមាជិកមានចំណង់ចំណូលចិត្តផ្សេងៗគ្នា ពីព្រោះទិញតែមួយកេសទេ តែអាចតម្រូវចិត្តបានគ្រប់គ្នា» ។ តម្លៃរបស់មីជាតិ ៣ រសជាតិក្នុងកេសតែមួយនេះ ក៏ជាតម្លៃប្រម៉ូសិនផងដែរ ។
លោកពន្យល់ថា «ធម្មតាបើគិតជាកេស មីជាតិរសជាតិខគោ មានតម្លៃថ្លៃជាងរសជាតិស៊ុបមាន់ និង សាច់ជ្រូកចិញ្រ្ចាំបន្តិច ប៉ុន្តែតម្លៃជាកេសសម្រាប់ប្រម៉ូសិនថ្មីនេះ គឺស្មើរនឹងតម្លៃមីជាតិរសជាតិស៊ុបមាន់ និង សាច់ជ្រូកចិញ្រ្ចាំ ដែលធ្វើឲ្យចំណេញសម្រាប់អ្នកទិញ ទៅបរិភោគខ្លូនឯងនិងទៅលក់រាយបន្ត» ។
លោកបន្តថា ស្តុកសម្រាប់ប្រូម៉ូសិននេះក៏មានកំណត់ផងដែរ ដូច្នេះគួររួសរាន់ឡើង មុនពេលមីជាតិប្រូម៉ូសិននេះអស់ពីស្តុក ។ គួរបញ្ជាក់ផងដែរថា មីជាតិ ជាផលិតផលមីកញ្ចប់របស់ខ្មែរ ដែលមានរសជាតិបែបខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា និង ត្រូវបានផលិតឡើងដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និង បច្ចេកវិទ្យាជប៉ុន ដើម្បីធានាឲ្យបានគុណភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ ។ មីជាតិមានបីរសជាតិ គឺសាច់ជ្រូកចិញ្ច្រាំ ស៊ុបមាន់ និងខគោ ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ ៕