Connect with us

អត្ថបទក្រុមហ៊ុន

ចេញ​ហើយ​!​ ​Galaxy​ ​ស៊េរី​ ​A51​ ​និង​ ​A71​ ​ដ៏​ទំនើប​អស្ចារ្យ​ជំនាន់​ថ្មី​របស់​ ​សាម​សុង​ ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ទីក្រុង​ចា​ហ្គា​តា​-​ប្រទេស​ឥណ្ឌូណេស៊ី​!​ (វីដេអូ)

on

Advertisement

(​ភ្នំពេញ​)​ ​ថ្ងៃទី​ ​១៥​ ​ខែមករា​ ​ឆ្នាំ​ ​២០២០ ​៖​ ​ក្នុង​ដើមឆ្នាំ​ ​2020​ ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​សាម​សុង​ ​ពិតជា​បាន​ផ្តល់​ជូន​នូវ​អ្វី​ដែល​ថ្មី​ ​ទំនើប​ ​និង​ កាន់តែ​ធំអស្ចារ្យ​ដល់​អតិថិជន​របស់​ខ្លួន​ទូទាំង​ពិភពលោក​មែន​!​ ​ឆ្លងតាម​ការ​ដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ​១៤​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ដែល​បាន​ធ្វើឡើង​នៅ​ទី​ក្រុង​ចា​ហ្គា​តា​ប្រទេស​ឥណ្ឌូណេស៊ី​ ​ដែល​មានឈ្មោះ​ថា​ ​​«Galaxy​ ​A​ ​2020​ ​AWESOME​ ​LIVE​» ​ក្រុមហ៊ុន​ ​សាម​សុង​ ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់​ខ្លួន​ចំនួន​ ​២​ ​ម៉ូ​ឌែល​ទៀត​ដែល​ស្ថិត​ក្នុង​ត្រកូល​ ​A​ ​ស៊េរី​ ។

​​ម៉ូ​ឌែល​ទាំង​ ​២​ ​ស៊េរី​ដែល​កំពុងតែ​ពញ្ញាក់​ ​និង ​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ​ស៊េរី​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​​ ​ក្រោយពី​ការ​សម្ពោធ​ ​និង​ដាក់​ឱ្យ​អ្នកចូលរួម​កាន់​ប៉ះ​ផ្ទាល់​រួចមក​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​ ​ទាំងពីរ​នេះ​គឺ​ពិតជា​មាន​រូបរាង​ស្រស់​ស្អាត​ខ្លាំង​ ​និង ​ទាក់ទាញ​ជាទីបំផុត​ជាពិសេស​បាន​បំពាក់​នូវ​ ​លក្ខណៈ​ពិ​សេស​ៗ​ជាច្រើន​ទៀត​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ខ្សែស្រឡាយ​ត្រកូល​ ​A​ ​កន្លងមក ។



​សូម​បញ្ជាក់​ថា ​ក្នុង​ព្រឹត្តិ​ការណ៍​ដាក់​សម្ពោធ​ដ៏​អស្ចារ្យ​ ​និង ​រំជើបរំជួល​ជាទីបំផុត​នេះ​ ​តារា​តំណាង​ផលិតផល​ ​សាម​សុង​ ​អន្តរជាតិ​ចំនួន​ ​៤​ ​រូប​ ​របស់​ក្រុម​ចម្រៀង​ ​BLACKPINK​ ​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​កូរ៉េ​ក៏បាន​បង្ហាញខ្លួន​ ​និង​ផ្តល់​ជូន​នូវ​ភាព​រំភើប​សប្បាយរីករាយ​ក្នុង​ការ​ដាក់​សម្ពោធ​នោះ​ផង​ដែរ​។​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​បាន​បញ្ជាក់​ថា​ចំពោះ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដ៏​ទំនើប​អស្ចារ្យ​ស៊េរី​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​ ​នេះ​គឺ​នឹង​ធ្វើការ​ដាក់​លក់​ជា​ផ្លូវការ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ពេល​ខាង​មុ​ខ​ឆាប់​ៗ​នេះ​។​ដូច្នេះ​សូម​អតិថិជន​ទាំងអស់​កុំ​ភ្លេច​រង់ចាំ​តាមដាន​ព័ត៌មាន​លម្អិត​ទាំងអស់គ្នា​ថា​តើ​វា​ពិតជា​មាន​អស្ចារ្យ​ ​និង​ឡូយ​ប៉ុណ្ណា​!​ ​ខ្ញុំ​ថា​ឡូយ​គឺ​ឡូយ​ហើយ​…​!​ ​ឃើញ​ហើយ​…​បើ​មិន​លង់​បាក់ចិត្ត​ទេ​ហ៊ាន​ភ្នាល់​ក៏បាន​ដែរ​ ។

​​​ជាមួយនឹង​ព្រឹត្តិ​ការណ៍​កម្រិត​អន្តរជាតិ​នេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ក៏​មាន​ប្រតិភូ​ជាច្រើន​រូប​ចូលរួម​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​ដោយ​ក្នុង​នោះ​រួមមាន​ដូចជា​​ ​គណៈ​គ្រប់គ្រង​ផលិតផល​ផ្នែក​ទូរស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា​ ​ក្រុម​រាំ​តំណាង​ផលិតផល​សាម​សុង​ ​OMG​ ​និង​ជាពិសេស​តារា​តំណាង​ផលិតផល​ក្រុមហ៊ុន​ ​សាម​សុង​ ​កម្ពុជា​ដ៏​ស្រស់​ស្អាត​គឺ​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​ផង​ដែរ​ ​។​ ​ដោយឡែក​ខាងក្រោម​នេះ​គឺជា​ទំហំ​ ​និង​លក្ខណៈ​ពិ​សេស​ៗ​ត្រួស​ៗ​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​ ​ជំនាន់​ចុងក្រោយ​ប្រចាំឆ្នាំ២០២០នេះ ​៖​

​​*​ ​Samsung​ ​Galaxy​ ​A71​
​​-​ ​អេក្រង់​៖​ ​6.7​”​ ​FHD​+​ ​Super​ ​AMOLED​,​ ​Infinity​-​O​ ​Display​
​-​ ​កាមេរ៉ា​ក្រោយ​៖​ ​4​ ​គ្រាប់​ ​(​64​ ​MP​,​ ​12​ ​MP​ ​Ultra​-​Wide​,​ ​5​ ​MP​ ​Macro​,​ ​5​ ​MP​)​
​-​ ​កាមេរ៉ា​មុខ​៖​ ​32​ ​MP​
​-​ ​រ៉េ​ម​៖​ ​6GB​ ​/​ ​8GB​
​-​ ​មេ​ម៉ូ​រី​៖​ ​128​ ​GB​ ​អាច​បន្ថែ​ក្រៅ​បាន​រហូតដល់​ ​512​ ​GB​
​-​ ​រន្ធ​ដា​ក់​ស៊ី​ម​៖​ ​ដាក់​ស៊ី​មកា​ត​បាន​ ​2​
​-​ ​ថាមពល​ថ្ម​៖​ ​4,500​ ​mAh​ ​(​25W​ ​Fast​ ​charging​)​ ​/​ ​C​-​Type​
​-​ ​បច្ចេកវិទ្យា​ដោះ​សោរ​៖​ ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​

*​ ​Samsung​ ​Galaxy​ ​A51​
​​-​ ​អេក្រង់​៖​ ​6.5​”​ ​FHD​+​ ​Super​ ​AMOLED​,​ ​Infinity​-​O​ ​Display​
​-​ ​កាមេរ៉ា​ក្រោយ​៖​ ​4​ ​គ្រាប់​ ​(​48​ ​MP​,​ ​12​ ​MP​ ​Ultra​-​Wide​,​ ​5​ ​MP​ ​Macro​,​ ​5​ ​MP​ ​Depth​)​
​-​ ​កាមេរ៉ា​មុខ​៖​ ​32​ ​MP​
​-​ ​រ៉េ​ម​៖​ ​6GB​ ​/​ ​8GB​
​-​ ​មេ​ម៉ូ​រី​៖​ ​128​ ​GB​ ​អាច​បន្ថែ​ក្រៅ​បាន​រហូតដល់​ ​512​ ​GB​
​-​ ​រន្ធ​ដា​ក់​ស៊ី​ម​៖​ ​ដាក់​ស៊ី​មកា​ត​បាន​ ​2​
​-​ ​ថាមពល​ថ្ម​៖​ ​4,000​ ​mAh​ ​(​15W​ ​Fast​ ​charging​)​ ​
​-​ ​បច្ចេកវិទ្យា​ដោះ​សោរ​៖​ ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​



​សូមជម្រាប​ដល់​អតិថិជន​ដែល​កំពុងតែ​ចង់បាន​ ​ចង់​ជាវ​ ​ចង់​ប៉ះ​ ​ចង់​ឃើញ​ផ្ទាល់​ទាំងអស់​ថា​ ​នេះ​គ្រាន់តែ​ជា​លក្ខណៈ​ពិសេស​មួយចំនួន​ប៉ុណ្ណោះ​…​យើង​នៅ​មាន​ចំណុច​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​ក្រុមហ៊ុន​ ​សាម​សុង​ ​នឹង​ធ្វើការ​ជម្រាប​ជូន​នៅពេល​ខាងមុខ​ដ៏​ឆាប់​នេះ​ជាមួយនឹង​តម្លៃ​ជាក់ស្តែង​នៅក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​!​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មកកាន់​សាខា​ ​និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​ដោយ​ផ្ទាល់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ​ ​1800​ ​20​ ​3232​ ​!​

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ខឹងចិត្តខ្លួនឯងមែន ទៅសៀមរាបចង់សឹកផ្លូវ មិនបានចូលលេងកន្លែងស្អាតខ្លាំងបែបនេះ
មើលស្ទីល Pre-Wedding បែបស្រុកស្រែ ផ្អែមជាងស្ករតាំងម៉ែ ននៀលបែកភក់
កំពូលតារាចម្រៀង ៤ ដួង អាយុលើស ៣០ ឆ្នាំ តែនៅមានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈ
តារាល្បី ៥ ដួងមិត្តសម្លាញ់គ្នា មានសង្សារ និងស្វាមីសុទ្ធតែសេដ្ឋី នៅសល់តែ Toey ម្នាក់ទេ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន6 days ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន6 days ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន1 week ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...

អត្ថបទក្រុមហ៊ុន1 week ago

ស្រក់ទឹកភ្នែក! «គុណពុកម៉ែ» ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញមិញនេះ បង្កប់អត្ថន័យជ្រៅ ចាក់ចំបេះដូងកូនៗ (វីដេអូ)

វីដេអូបទចម្រៀងថ្មី «គុណពុកម៉ែ» ដែលបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបនឹងចេញជាផ្លូវការក្តៅៗពីផលិតកម្មហង្សមាស បាន និង កំពុងឆក់ទឹកភ្នែកប្រិយមិត្តមិនតិចទេឲ្យស្លុងអារម្មណ៍រំជួលចិត្តជាមួយបទចម្រៀងមួយបទនេះ ។ រៀបរាប់ពីគុណព្រះរស់ត្រូវចំរដូវបុណ្យភ្ជុំ ដាស់រំឭកកូនៗគ្រប់រូបឲ្យមានកត្តញូចំពោះអ្នកមានគុណ ជាក់ស្តែងតាមរយៈការសម្តែងនៅក្នុង MV ថ្មីនេះពិតជាដក់ជាប់អារម្មណ៍ខ្លាំង ។ អ្វីដែលរឹតតែជាចំណាប់អារម្មណ៍ពិសេសមួយទៀតនោះគឺឃើញវត្តមានរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា រួមសម្តែងក្នុងបទចម្រៀងមួយបទនេះផងដែរ...

អត្ថបទក្រុមហ៊ុន1 week ago

រឿង «១៩ ឆ្នាំ​» បាន​បើក​ធ្វើ​ពិធី​ក្រុង​ពាលី​ចាប់ដំណើរការ​ថត​សម្តែងហើយ

My TV Original The Series បានរៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង​ថ្មី​មួយ​មាន​ចំណងជើង​ថា ​«១៩ ​ឆ្នាំ» នា​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២០ នៅ​ស្ថានីយទូរទស្សន៍ MYTV ដើម្បី​ចាក់​បញ្ចាំង​ក្នុង​ស្ថានីយទូរទស្សន៍​នា​ខែកុម្ភៈ ២០២១ ខាងមុខ ។ ​ចូលរួម​ក្នុង​ពិធី​ក្រុ​ពាលី​នាពេល​នោះគេ​សង្កេតឃើញ​មាន​លោក...

អត្ថបទក្រុមហ៊ុន1 week ago

អតីតកាល​ស្នេហា​ពិត​របស់លោក សាន ផានិត «ទូរស័ព្ទ​ប្រាប់​ផង​»

[…​ពេលដែល​បង​ធ្មេច​នេត្រា ក៏​ឃើញតែ​មុខ​ជីវ៉ា​…] នៅពេលដែល​ទស្សនិកជនបានឮទំនុកច្រៀង​មួយ​ឃ្លា​នេះ ធ្វើឱ្យ​ប្រិយមិត្ត​នឹក​ស្រមៃ ទៅ​អតីតកាល​ប្រមាណ​ ២០ ​ឆ្នាំមុន​ដែល​បាន​កន្លងផុតទៅ ហើយ​ចាំ​ច្បាស់​ណាស់​ថាគឺ «​ទូរស័ព្ទ​ប្រាប់​ផង» របស់លោក សាន ផានិត ​។ ​ហាក់បីដូចជា​មូ​យ​ប៉ព្រិចភ្នែក ពេលនោះបទ​នេះ​ទទួលបាន​ភាព​គាំទ្រ​ល្បីល្បាញពី​សំណាក់​យុវវ័យ​យ៉ាងខ្លាំង តែងតែ​ស្រែកច្រៀង មិន​ថា​តាម​ជនបទ​ស្រុកស្រែ ឬ​ទីក្រុងនោះទេ​ ។​ ​ឥឡូវ​ឆ្នាំ​...

អត្ថបទក្រុមហ៊ុន1 week ago

រកឃើញអតិថិជន ៨៧ រូបទទួលបានរង្វាន់ទឹកប្រាក់សរុប ៧២ លានរៀលពីធនាគារ ស្ថាបនា និង វីង

គិតត្រឹមពាក់កណ្តាលខែមេសា មកដល់ខែកក្កដានេះ ធនាគារ ស្ថាបនា និង ធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ សរុបចំនួន ៧២ លានរៀល ដល់អតិថិជន ៨៧ រូបដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមក រវាង វីង និងធនាគារ ស្ថាបនា...

អត្ថបទក្រុមហ៊ុន1 week ago

រឿង​ត្រូវធ្វើ​ជាប្រចាំ​ក្នុង​គ្រួសារ ដើម្បី​បង្ការ​នាំ​មេរោគ​ចូល​ផ្ទះ ខណៈ​កូ​វីដ​នៅ​មិនទាន់​ចប់​នៅឡើយ​

​ក្រោយ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​ ១៩ ហាក់ដូចជា​ស្ងប់ស្ងាត់​នៅ​កម្ពុជា មកទល់​បច្ចុប្បន្ននេះ​ប្រជាជន​ខ្មែរ​ភាគច្រើន​បានចាប់ផ្តើម​ភ្លេច​រឿង​ការពារ​ខ្លួន​ពី​កូ​វីដ​ ១៩ អស់រលីង ដោយ​ម្នាក់ៗ​មិនសូវ​ពាក់​ម៉ាស់ ឬ លាង​សម្អាត​ដៃ​ញឹកញាប់​ដូច​ពេល​កូ​វីដ​ផ្ទុះ​ដំបូង​ឡើយ​ ។ ពិតណាស់​នៅផ្ទះ​ធានា​សុវត្ថិភាព តែ​សំងំ​ក្នុងផ្ទះ​យូរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ខ្លាំង​ដែរ ។​ ​ដោយ​មើលឃើញ​ពី​ទំនោរ​ធ្វេសប្រហែស ស្រប​នឹង​តម្រូវ​ការចេញ​ក្រៅ​ដើម្បី​ជីវភាព ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ប្រឹង​អំពាវនាវ​ឲ្យ​បងប្អូន​បន្ត​ការពារ​ខ្លួន​ឲ្យ​ខ្ជាប់ខ្ជួន​ពេលចេញ​ក្រៅ ដោយ​ដាច់ខាត​មិនត្រូវ​ចោល​ទម្លាប់​រស់នៅ​ថ្មី​ចាំបាច់​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ពី​កូ​វីដ ដូចជា ការពាក់​ម៉ាស...

អត្ថបទក្រុមហ៊ុន2 weeks ago

​ពេជ្រ សូលី​កា និង ​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៩ ក្លាយជា​ទូត​សុច្ឆន្ទៈ​តំណាង​ផលិតផល LaNor Hair Care និង Shuji Collagen របស់​ក្រុមហ៊ុន LADEMA

​ភ្នំពេញ​៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នកនាង ពេជ្រ សូលី​កា និង​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៩ កញ្ញា សំណាង អេ​លី​ណា នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ ២០២០ បាន​ដឹក​ដៃ​គ្នា​ចុះ​កិច្ចព្រមព្រៀង​ធ្វើជា​ទូត សុច្ឆន្ទៈ​តំណាង​ផលិតផល Shuji Collegen និង Lanor...

អត្ថបទក្រុមហ៊ុន2 weeks ago

ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ថ្មី​ បាន​ដឹក​ដល់ផ្ទះ​អតិថិជន អម្រឹត ដែល​បាន​បង់​ប្រាក់កម្ចី​តាម​វី​ង​

​ចូលរួម​អបអរសាទរ​ដល់ អ្នកស្រី សំ ពឿ​យ រស់នៅ​ខេត្តបាត់តំបង បាន​ក្លាយជា​អតិថិជន​មានសំណាង​ឈ្នះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ ២០២០ ​ប្រចាំខែ​កក្កដា ក្រោយពី​បាន​ទូទាត់​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត តាមរយៈ​វី​ង​ ។​ ​អ្នកស្រី​ ពឿ​យ បាន​បង្ហើប​ឲ្យ​ដឹងថា អ្នកស្រី​គ្រាន់តែ​ធ្វើការ​ទូទាត់​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត តាមរយៈ​ភ្នាក់ងារ​វី​ង ជាប្រចាំ​ខែ​ដូច​សព្វមួយដង ហើយ​ក្នុងអំឡុង​ខែកក្កដា​កន្លងទៅនេះ​ស្រាប់តែ​ក្រុមការងារ​របស់ អម្រឹត បាន​ប្រាប់​គាត់​ពី​ដំណឹង​ល្អ​មួយ​នេះ​...