គុណប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកប្រទាលកន្ទុយក្រពើ ម៉ាក T’best Aloe Vera ដែលអ្នកមិនធ្លាប់ដឹង (វីដេអូ)
យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ពិភពលោកបានទទួលស្គាល់ និងប្រើប្រទាលកន្ទុយក្រពើតាំងពី ៦០០០ឆ្នាំ មុនមកម្ល៉េះ។ កន្លងមក ទោះបីប្រទាលកន្ទុយក្រពើ មានដាំដុះនៅស្ទើរពាសពេញពិភពលោកក៏ពិតមែន ប៉ុន្ដែភាគច្រើនគឺក្នុងនាមជារុក្ខជាតិសម្រាប់លម្អក្នុងផ្ទះតែប៉ុណ្ណោះ ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ ប្រទាលកន្ទុយក្រពើ ឬហៅតាមភាសាបច្ចេកទេស អាឡូវេរ៉ា ត្រូវបានគេទទួលស្គាល់គ្រប់ទិសទីថាជា រុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ដ៏អស្ចារ្យ និងពេញនិយមខ្លាំងបំផុត នៅក្នុងពិភពឧស្សាហកម្មចំណីអាហារ និង កែសម្ផស្ស។
ដោយគិតទៅលើគុណប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកប្រទាលកន្ទុយក្រពើ ចំពោះសុខភាព និង សម្រស់ ទើបថ្មីៗនេះ ក្រុមហ៊ុន KBSK បាននាំចូលចែកចាយផ្ដាច់មុខនូវ ទឹកប្រទាលកន្ទុយក្រពើម៉ាក T’best Aloe Vera ជាផលិតផលផលិតនៅប្រទេសកូរ៉េ និង ទទួលបានពានរង្វាន់ពី វិទ្យាស្ថានរសជាតិអន្ដរជាតិ នៅឆ្នាំ ២០១៩ ថាមានរសជាតិឆ្ងាញ់ដាច់គេ ព្រមទាំងមានគុណភាពល្អ ព្រមទាំងជាភេសជ្ជះ ដែលមានការធានាគុណភាពសុវត្ថិភាពភេសជ្ជះ ស្ដង់ដា ISO 22000:2005 មកដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា។
ទឹកប្រទាលកន្ទុយក្រពើម៉ាក T’best Aloe Vera មាន 2 រសជាតិ៖
១) រសជាតិដើម Original សម្រាប់មនុស្សទូទៅ
២) Sugar Free គ្មានជាតិស្ករ ផលិតជាពិសេសសម្រាប់បុរស និង នារី ដែលមានបញ្ហាលើសជាតិស្ករ មានជំងឺទឹកនោមផ្អែម និង ឡើងជាតិអាស៊ីត អាចពិសារបានដោយគ្មានក្ដីកង្វល់ ទឹកប្រទាលកន្ទុយក្រពើម៉ាក T’best Aloe Vera ចម្រាញ់ពីប្រទាលកន្ទុយក្រពើសុទ្ធ ១០០ ភាគរយ មានគុណប្រយោជន៍សម្រាប់រាងកាយដូចជា ជួយស្រូបយកជាតិពុល កម្ចាត់បាក់តេរី បន្សាបជាតិអាស៊ីត បណ្ដេញមេរោគផ្សេងៗនៅក្នុងក្រពះ ពោះវៀន ជួយសម្រួលដល់ការរំលាយអាហារ និង ការបន្ទោរបង់បានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ ទឹកប្រទាលកន្ទុយក្រពើម៉ាក T’best Aloe Vera ជួយឱ្យស្បែកមានកម្រិតជាតិទឹកខ្ពស់ ព្រមទាំងមានសភាពរលោងស្រស់ភ្លឺថ្លា កាត់បន្ថយភាពជ្រីវជ្រួញ និង ក្មេងជាងវ័យ។
នេះបានបញ្ជាក់យ៉ាងច្បាស់ថា ការទទួលទានទឹកប្រទាលកន្ទុយក្រពើំម៉ាក T’best Aloe Vera ជាប្រចាំ នឹងទទួលបានគុណប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់សុខភាព និង សម្រស់របស់លោកអ្នក។ លោកអ្នកក៏អាចរកជាវទឺកប្រទាលកន្ទុយក្រពើម៉ាក T’best Aloe Vera នៅតាមបណ្តាហាងលក់ភេសជ្ជះ និង ផ្សារទំនើបនានាទូទាំងប្រទេសកម្ពុជា ឬអាចទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 017 626 245 / 010 991 567។
សូមទស្សនាវីដេអូខាងក្រោម៖