ចេញមកហើយ ! រឿងភាគខ្មែរថ្មីរបស់ហង្សមាស…(មានវីដេអូ)
បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីរឿងភាគខ្មែរ «សិសិររដូវក្នុងបេះដូង» ដែលជារឿងភាគខ្មែរដំបូងបំផុតរបស់ខ្លួននោះ ពេលនេះស្ថានីយទូរទស្សន៍ហង្សមាស បានបញ្ចេញនៅរឿងភាគខ្មែរថ្មីមួយទៀតគឺរឿង «បិសាចគួរឲ្យស្រលាញ់» ដែលមានវត្តមានចូលរួមសម្តែងពីតារាចម្រៀងល្បីៗដូចជា អ្នកនាង ពេជ្រ សោភា លោក STEP កញ្ញា រ៉េត ស៊ូហ្សាណា និង អ្នកនាង ខាត់ សុឃីម ជាដើម ។
គ្រាន់តែបង្ហាញរូបភាពជាវីដេអូអមជាមួយបទចម្រៀងស៊ីអារម្មណ៍ខ្លីបន្តិចសោះក៏ធ្វើឲ្យអ្នកគាំទ្រនៅមិនស្ងៀមទៅហើយ ។ យ៉ាងណាមិញថ្ងៃបញ្ចាំងជាក់លាក់នៅមិនទាន់បានប្រកាសនៅឡើយទេ ៕
សូមទស្សនាវីដេអូខាងក្រោម៖