មកទៀតហើយ ! រឿងភាគខ្មែរថ្មីប៉ុសិ៍ ហង្សមាស បន្ទាប់ពីរឿង សិសិររដូវក្នុងបេះដូង
បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីរឿង «សិសិររដូវក្នុងបេះដូង» ពេលនេះស្ថានីយទូរទស្សន៍ហង្សមាស HDTV បានចាប់ផ្តើមផ្សព្វផ្សាយរឿងភាគថ្មីបន្ទាប់របស់ខ្លួនហើយ ។
កាលពីម្សិលមិញនេះទំព័រហ្វេសប៊ុករឿងភាគខ្មែរហង្សមាសផ្លូវការ Hang Meas Khmer Drama បានពញ្ញាក់អារម្មណ៍ហ្វេនជាមួយនឹងផ្ទាំងរូបភាពស្រមោលចំណងជើង និង ស្រមោលតារាសម្តែងក្នុងរឿងភាគថ្មីនេះ ។ តាម ខំមិន (Comments) ភាគច្រើនបានទស្សន៍ទាយថារឿងបន្ទាប់របស់ហង្សមាសនេះ គឺជារឿង បិសាចគួរឱ្យស្រលាញ់ ខណៈអ្នកមួយចំនួនទៀតថាជារឿង រាជនីភូមិគ្រឹះ ។
រង់ចាំតាមដានទាំងអស់គ្នាថាតើរឿងភាគថ្មីបន្ទាប់របស់ស្ថានីយទូរទស្សន៍ហង្សមាស គឺជារឿងអ្វី ? ចម្លើយនឹងបង្ហាញជាផ្លូវការនាថ្ងៃច័ន្ទសប្តាហ៍ក្រោយនៅលើទំព័រហ្វេសប៊ុករឿងភាគខ្មែរផ្លូវការ Hang Meas Khmer Drama ៕