PNN វិនិយោគទឹកប្រាក់ខ្ទង់លានដុល្លារ នាំយកខ្សែភាពយន្តភាគល្បីៗ ចាក់ផ្សាយនៅពេលល្ងាច
ដោយហេតុថា សន្ទុះនៃការទស្សនាភាពយន្តភាគនៅពេលល្ងាចមានការកើនឡើងស្ថានីយ៍ទូរទស្សន៍ PNN បាននឹងកំពុងពង្រីកការវិនិយោគទឹកប្រាក់ខ្ទង់លានដុល្លារ សម្រាប់ម៉ោង ៦ ដល់ម៉ោង ៧ ល្ងាចបន្ថែមទៀត។ ជាមួយគ្នានេះដែរ ភីអិនអិនបានបោះទុនវិនិយោគរឿងភាគថៃល្បីៗ ពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃហើយបាននាំយកខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំងនិងសម្តែងដោយតារាល្បីៗ មកចាក់ផ្សាយនៅពេលល្ងាច។
កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងការផ្សាយនៃស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានមានប្រសាសន៍ថា នៅខែមករា ឆ្នាំ២០២០ ស្ថានីយ៍ទូរទស្សន៍PNN នឹងចាក់ផ្សាយភាពយន្តភាគថៃរឿង «លង់ស្នេហ៍អូនពេទ្យ» នៅម៉ោង៦ល្ងាច បន្ទាប់មកនឹងចាក់ផ្សាយភាពយន្តភាគខ្មែររឿង«បំណុលម្តាយ» នៅម៉ោង ៧ ល្ងាច ហើយផ្សាយជូនបន្តនូវខ្សែភាពយន្តភាគថៃរឿង «ទ្រនំកម្ម» នៅម៉ោង៩យប់។ នេះ គឺមិនធ្លាប់មានពីមុនមកឡើយ ដែលទស្សនិកជន អាចទស្សនាខ្សែភាពយន្តភាគល្បីៗទទួលបានការគាំទ្រខ្លាំង នៅលើប៉ុស្តិ៍ទូរទស្សន៍តែមួយ ចាប់តាំងពីពេលល្ងាចដល់ពេលយប់។
ទន្ទឹមនឹងនេះដែរ ខ្សែភាពយន្តដែលនឹងត្រូវចាក់ផ្សាយនៅម៉ោង ៦-៧ ល្ងាច មានដូចជារឿង«លង់ស្នេហ៍អូនពេទ្យរឿង«ភ្លើងគំនុំនាគរាជ» និងរឿង«ក្លិនផ្កាអង្គាបុស្ប» ដែលសុទ្ធសឹងជាខ្សែភាពយន្តសម្តែងដោយតារាថៃល្បីៗមានដូចជា នាងតេវ ណាតាផន(Taew natapohn), នាយ ប៊យ ប៉ាកន(Boy Pakorn) និងនាងយ៉ាយ៉ា យូរ៉ាសសាយ៉ា( Yaya Urassaya )។
ដោយឡែកនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ស្ថានីយទូរទស្សន៍ភីអិនអិនបានបន្ថែមការផ្សាយរយៈកន្លះម៉ោង ទៅលើរឿងភាគថៃចំណងជើង «កម្លាំងអធិដ្ឋាន»និង«ស្នេហ៍បញ្ច្រាស់ទិស»ពោលគឺចាប់ពីម៉ោង៩:០០យប់ ដល់ម៉ោង ១០:៣០នាទីយប់។ខ្សែភាពយន្តភាគខ្មែរសម្រាប់ឆ្នាំ២០២០ មានដូចជារឿង”សព្វសិទ្ធិ”រឿង«បំណុលម្ដាយ»និង រឿង«សង្គ្រាមមរតក» ដែលនឹងមានផ្សាយជូននៅម៉ោង៧យប់ ដល់ម៉ោង៩យប់។ សម្រាប់វត្តមានតួអង្គក្នុងសាច់រឿង គឺអាចនឹងមានការចូលរួមពីតារាកម្ពុជាយើងដូចជាលោក អែតវីនកញ្ញា ស៊ិន យូប៊ីននិងលោក ខាត់ វៃហាំង៕
សូមទស្សនាវីដេអូខាងក្រោម៖