Jotun សម្ពោធផលិតផលថ្នាំពណ៌ Majestic True Beauty ថ្មី នាំមកនូវពណ៌ជាប់បានយូរ និង ស្រស់ស្អាតសម្រាប់ផ្ទះទាន់សម័យ
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី 12 ខែធ្នូឆ្នាំ 2019 ក្រុមហ៊ុនថ្នាំលាបមកពីប្រទេសន័រវែស Jotun បានរៀបចំសម្ពោធជាផ្លូវការនូវផលិតផលថ្នាំលាបថ្មីMajestic True Beauty មានគុណភាពខ្ពស់សម្រាប់លាបផ្ទៃខាងក្នុងដែលនឹងជួយបន្ថែមសោភ័ណភាពដល់គេហដ្ឋាន និងគម្រោងអគារឲ្យកាន់តែស្រស់ស្អាត។ ថ្នាំលាបនេះត្រូវបានក្រុមហ៊ុនផ្ដោតសំខាន់ទៅលើផ្ទៃជញ្ជាំងផ្នែកខាងក្នុងដែលស្របទៅតាមពណ៌ដែលនឹងពេញនិយមនៅឆ្នាំ 2020 ខាងមុខជាមួយជម្រើសពណ៌ថ្មីរហូតដល់ 12 ពណ៌ ស្របពេលដែល Jotun យល់ឃើញថាគេហដ្ឋានស្រស់ស្អាតជាប្រភពនៃមោទនភាពនិងជាទីកន្លែងដែលផ្ដល់នូវផាសុកភាពបំផុតសម្រាប់ការរស់នៅ។ ថ្លែងក្នុងពិធីសម្ពោធខាងលើនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Jotun ប្រចាំប្រទេសកម្ពុជាលោក Svein Johan Stub បានមានប្រសាសន៍ឲ្យដឹងថា៖តាមរយៈផលិតផលថ្នាំលាប Majestic True Beauty ក្រុមហ៊ុនបានប្ដេជ្ញាផ្ដល់ឲ្យម្ចាស់ផ្ទះនូវពណ៌ដ៏ស្រស់ស្អាតនិងអាចប្រើបានយូរអង្វែងគួរជាទីគាប់ចិត្ត។
លោក Svein Johan Stub បន្តថា៖សព្វថ្ងៃនេះម្ចាស់ផ្ទះដែលឆ្លាតវៃគឺមានភាពជាក់លាក់ក្នុងចិត្តនៅពេលជ្រើសរើសពណ៌ថ្នាំលាបសម្រាប់គេហដ្ឋានរបស់ខ្លួននិងយល់ច្បាស់ពីលទ្ធផលក្រោយពេលបានប្រើប្រាស់។ពីព្រោះថាគេហដ្ឋានមួយគឺវាបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់និងពីរបៀបរស់នៅរបស់បុគ្គលនោះផងដែរ។ដូច្នេះហើយថ្នាំលាប Majestic True Beauty ថ្មីរបស់ Jotun ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់និងបំពេញបន្ថែមនូវចក្ខុវិស័យផ្នែកសោភ័ណភាពរបស់ម្ចាស់គេហដ្ឋាននាពេលបច្ចុប្បន្នក៏ដូចជាឆ្នាំខាងមុខផងដែរ។សម្រាប់ឆ្នាំ 2020 ដែលនឹងខិតជិតមកដល់នេះថ្នាំពណ៌ថ្មីៗរបស់ Jotun នឹងជួយបំផុសគំនិតដល់ម្ចាស់គេហដ្ឋានឲ្យរកបាននូវពណ៌ដែលខ្លួនចូលចិត្ត និងពណ៌ដែលពេញនិយមផងដែរ។
Majestic True Beauty គឺជាថ្នាំលាបមានគុណខ្ពស់សម្រាប់លាបផ្ទៃខាងក្នុងជាមួយពណ៌ស្រស់ស្អាតឆើតឆាយដែលធ្វើឲ្យជញ្ជាំងផ្ទះមានភាពរស់រវើក។នេះជាភាពវិជ្ជមានមួយដែល Jotun នាំមុខគេនៃបច្ចេកវិទ្យា TrueColour។ ជញ្ជាំងត្រូវបានការពារពីសា្នមប្រឡាក់និងងាយសម្អាតគ្មានគូរប្រដូចដែលនាំឲ្យគេហដ្ឋានរបស់លោកអ្នកស្រស់ស្អាតស្ថិតស្ថេរយូរអង្វែង។
នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Jotun ប្រចាំប្រទេសកម្ពុជាបានពន្យល់បន្ថែមទៀតថាជារៀងរាល់ឆ្នាំប្រធានផ្នែកគ្រប់គ្រងពណ៌របស់ក្រុមហ៊ុន Jotun លោកស្រី Lisbeth Larsen និងអ្នកប្រឹក្សាយោបល់អន្តរជាតិផ្នែកពណ៌បានធ្វើដំណើរទៅទីក្រុងសំខាន់ៗទូទាំងអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ានិងអឺរ៉ុបដើម្បីធ្វើការស្រាវជ្រាវឲ្យទូលំទូលាយទៅលើពណ៌ដែលនឹងពេញនិយមក្នុងការរចនានិងការប្រើប្រាស់ពណ៌ព្រមទាំងអាកប្បកិរិយារបស់មនុស្សនិងសង្គមនៅពីក្រោយពួកគេផងដែរ។តាមរយៈពណ៌ថ្មីទាំង 12 ដែលបង្កើតឡើងដោយ Jotun សម្រាប់ឆ្នាំ 2020 ពណ៌នីមួយៗនឹងបង្ហាញពីសេចក្ដីប៉ងប្រាថ្នាពិសេសនៃការរស់នៅក្នុងពេលបច្ចុប្បន្នឬចរិតលក្ខណៈប្លែកៗរបស់មនុស្ស។
ពណ៌ថ្មីទាំង 12 សម្រាប់ឆ្នាំ 2020 រួមមាន
8546 LOCAL GREEN
ពណ៌ខៀវស្រងាត់ដែលនាំមកនូវធម្មជាតិនៅក្នុងផ្ទះ។
11174 CURIOUS MIND
ពណ៌លឿងស្លេកដែលអាចបត់បែននិងមានភាពចាស់ទុំស័ក្ដិសមសម្រាប់បុរស។
20144 GROUNDED RED
ពណ៌ដីក្រមៅ
5489 FREE SPIRIT
មានតុល្យភាពល្អរវាងពណ៌ខៀវនិងបៃតង។
20142 DAYDREAM
ពណ៌ដីស្រាលនិងស្រអាប់។
4863 STATEMENT BLUE
ពណ៌ខៀវដិតប្លែកនិងមានភាពច្នៃប្រឌិត។
11173 HUMBLE YELLOW
ពណ៌ទាន់សម័យនិងបញ្ជាក់ពីការសម្រេចចិត្តខ្ពស់។
11175 ADVENTURE
ពណ៌ដីដិតលាយជាមួយនឹងពណ៌ទឹកក្រូច
20143 LIVELY RED
ពណ៌ដីចាស់លាយជាមួយនឹងពណ៌មាស។
7637 EXHALE
ពណ៌ស្រាលដែលផ្ដល់អារម្មណ៍សម្រាកលម្ហែកាយ។
20145 WISDOM
ពណ៌ស្រាទំពាំងបាយជូរក្រហមស្ងប់ស្ងាត់ប៉ុន្តែមានឥទ្ធិពល។
5490 SERENE BLUE
ស្រស់ឆើតឆាយនិងស្ងប់ស្ងាត់ ដូចទៅនឹងផ្ទៃសមុទ្រ។
អំពី Jotun ៖
ក្រុមហ៊ុន Jotun ត្រូវបានបង្កើតឡើងនៅឆ្នាំ 1926 នៅ Sandefjord ភាគអាគ្នេយ៍នៃប្រទេសន័រវែស Jotun គឺជាក្រុមហ៊ុនថ្នាំលាបដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានក្រុមហ៊ុននៅជាង 100 ប្រទេសជុំវិញពិភពលោក។ជាមួយនឹងការស្រាវជ្រាវនិងការច្នៃប្រឌិតពណ៌ Jotun ត្រូវបានគេស្គាល់ថាជាភាពស្រស់ស្អាតការការពារ និងភាពធន់នៃថ្នាំលាបដែលបានផ្តល់ជូន។ដូច្នេះហើយបានជាវាបានក្លាយទៅជាម៉ាកថ្នាំលាបនៃជម្រើសសម្រាប់អគារសំខាន់ៗជាច្រើនរបស់ពិភពលោក។ជាច្រើនឆ្នាំមកហើយដែល Jotun បានលាបអគារ Eiffel Tower អគារភ្លោះ Petronas Tower អគារ BurjKhalifa និងអគារជាច្រើនដ៏ទៃទៀត។ក្នុងនាមជាក្រុមហ៊ុនធំមួយរបស់ប្រទេសនេះ (ដោយធម្មជាតិនិង ដោយឈ្មោះនៅក្នុងទេវកថា Norse jötunnគឺជាពូជរបស់មហាយក្សមួយ) ក្រុមហ៊ុននេះបានចូលរួមយ៉ាងសកម្មជាមួយនឹងការច្នៃប្រឌិតរបស់ន័រវែសនិងមានតួនាទីឈានមុខគេនៅក្នុងការរចនានិងព្រឹត្តិការណ៍ការតាំងពិព័រណ៍នៅទូទាំងពិភពលោក៕ jotun.com