Connect with us

អត្ថបទក្រុមហ៊ុន

Urban​ ​Village​ ​គម្រោង​អគារ​ខុន​ដូ​ដំបូង​គេ​នៅ​កម្ពុជា ​ដែល​​ឈ្នះ​ពានរង្វាន់ ​«​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត​»​ ​នៅ​អាស៊ី​ ​ ​កំណត់​នូវ​សមិទ្ធិ​ផល​ ​និង​ស្តង់​ដា​ថ្មី​នៅ​កម្ពុជា​

on

Advertisement

​វា​គឺជា​ឆ្នាំ​ដ៏​រំភើប​សម្រាប់​ក្រុមហ៊ុន​ ​Urban​ ​Hub​ ​(​ខេម​បូ​ឌា​)​ ​ខូ​អិល​ធី​ឌី​ ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ដែល​ទទួល​បាន​សមិទ្ធិ​ផល​ដ៏​អស្ទារ្យ​ ​ខណៈ​ជិត​បញ្ចប់​ឆ្នាំ២០១៩នេះ​។​ ​ ​ ​ក្រម​ហ៊ុន​ទទួល​បាន​ពានរង្វាន់​ជាច្រើន​ទាំង​នៅក្នុង​ប្រទេស​ ​និង​ក្រៅ​ ​ប្រទេស​ ​សម្រាប់​គម្រោង​អភិវឌ្ឍ​ខុន​ដូ​ ​ប្រណីត​ ​និង​មាន​តំលៃ​សមរម្យ​ ​និង​ការ​រួមបញ្ចូល​ភាព​ច្នៃប្រឌិត​ខ្ពស់​ដល់​គម្រោង​របស់​ខ្លួន​។​

​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​នេះ​ទទួល​ ​បាន​ពានរង្វាន់​ចំនួន៦​ ​នៅក្នុង​ឆ្នាំនេះ​ ​សម្រាប់​គម្រោង​ខុន​ដូ​ ​Urban​ ​Village​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ ​Urban​ ​Village​ ​បាន​ឈ្នះ​ពានរង្វាន់​ ​«​ក្រុមហ៊ុន​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​»​ ​នៅក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អច​-​លន​ទ្រព្យ​ ​Property​ ​Guru​ ​Asia​ ​Property​ ​Awards​ ​កាលពី​ថ្ងៃទី២៨​ ​ខែវិច្ឆិកា​ ​នៅក្នុង​ទីក្រុង​បាងកក​។​ ​ ​«​ជា​ការពិត​ណាស់​ ​វា​ជា​ការ​ទទួល​ ​ស្គាល់​ក្រុមហ៊ុន​របស់​យើង​។​ ​យើង​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​ឈ្នះ​ពានរង្វាន់​នេះ​។​ ​មាន​អ្នកចូលរួម​ប្រកួតប្រជែង​ជាច្រើន​ហើយ​ភាគច្រើន​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​ន៍​ធំៗ​»​។​ ​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Urban​ ​Hub​ ​លោកស្រី​ ​Catherine​ ​Chan​ ​មានប្រសាសន៍​ថា​៖​«​ពានរង្វាន់​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ ​BDO​ ​ដែល​ជា​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ​ដ៏​ល្បីល្បាញ​។​ ​វា​ជា​វេទិកា​ដែល​មាន​ភាព​សុក្រឹត​ ​និង​ត្រូវ​មានការ​ទទួលស្គាល់​។​ ​ប្រាកដ​ណាស់​អតិថិជន​របស់​យើង​នឹង​កាន់តែ​មានទំនុក​ចិត្ត​លើ​គម្រោង​របស់​យើង​ ​ពីព្រោះ​គម្រោង​យើង​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ​»​។​

​​កាលពីដើម​ខែឧសភា​ក្នុង​ឆ្នាំនេះ​ ​Urban​ ​Village​ ​បាន​ទទួល​ពាន​-​រង្វាន់​ចំនួន៥ផ្សេង​ៗ​គ្នា​ ​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​ ​Property​ ​Guru​ ​Cambodia​ ​Property​ ​Awards​ ​ប្រចាំឆ្នាំ​ ​លើក​ទី៤​ ​ក្នុង​នោះ​មាន​ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​ ​(​ខេម​បូ​ឌា​)​ ​ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត​ ​(​ភ្នំពេញ​)​ ​ពានរង្វាន់​ ​ខុន​ដូ​ដែល​មានការ​រចនា​ ​និង​ស្ថាបត្យកម្ម​ល្អ​បំផុត​ ​និង​ពានរង្វាន់​ខុន​ដូ​ដែល​មានការ​រចនា​ផ្ទៃ​ខាងក្នុង​ល្អ​បំផុត​។​ ​ ​គម្រោង​ដ៏​ពេញនិយម​របស់​ក្រុមហ៊ុន​ ​គឺ​អគារ​ខុន​ដូ​កម្ពស់១៩ជាន់​ ​ដែល​មានការ​រចនា​សោភ័ណភាព​លក្ខណៈ​ខ្មែរ​ ​មាន​សួនច្បារ​ ​មាន​ទេស​-​ភាព​ស្រស់បំព្រង​ ​រួម​នឹង​ការ​បំពាក់​នូវ​បរិក្ខារ​ដ៏​សម្បូរ​បែប​ ​ដែល​ធ្វើឲ្យ​ខុន​ដូ​នេះ​កាន់តែ​ស្រស់បំព្រង​ទ្វេឡើង​។​ ​​ ​គម្រោង​ខុន​ដូ​ ​Urban​ ​Village​ ​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​ជា​តំបន់​ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ​និង​មាន​ចម្ងាយ​ជិត​ទីក្រុង​ដ៏​រស់រវើក​។​ ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​បាន​បញ្ចប់​គម្រោង​ ​Urban​ ​Loft​ ​ដែល​មាន​អគារ​កម្ពស់២០ជាន់​ ​មាន២អគារ​ ​ហើយ​ ​Urban​ ​Village​ ​ដំណាក់កាល​ទី១​ ​បាន​ត្រៀម​រួចរាល់​សម្រាប់​ប្រគល់​ជូន​អតិថិជន​នៅ​ខែមីនា​ឆ្នាំក្រោយ​។​ ​

​ដូច្នេះតើ​អ្វី​ជា​អាថ៌កំបាំង​នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​ ​Urban​ ​Village​ ​?​ ​​អ្នកស្រី​ ​Chan​ ​ពន្យល់​ថា​៖ ​«​យើង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការ​កសាង​សហគមន៍​ ​ហើយ​យើង​ចង់​ឲ្យ​អតិថិជន​របស់​យើង​មាន​បទ​ពិសោធ​ដ៏​ល្អ​នៅពេល​រស់នៅ​ទីនេះ​។​ ​ដូច្នេះហើយ​ពាក្យស្លោក​របស់​យើង​គឺ ​«​រស់នៅ​ ​ធ្វើការ​ ​និង​កម្សាន្ត​»​ ​ហើយ​យើង​ចំណាយពេល​វេលា​យ៉ាងច្រើន​ក្នុង​ការរចនា​ ​ស្ថាបត្យកម្ម​ ​និង​ប្លង់​នៃ​គម្រោង​របស់​យើង​»​។​

​អ្នកស្រី​ ​Chan​ ​បន្ថែម​ថា​៖​«​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​។​ ​យើង​ផ្តល់​ភាព​រីករាយ​ដ៏​វិជ្ជមាន​ដល់​មនុស្ស​គ្រប់គ្នា​ ​ហើយ​ខ្ញុំ​គិតថា​វា​ក៏​ជា​ទឹកចិត្ត​របស់​យើង​ផង​ដែរ​ក្នុង​ការ​ជួយ​ដល់​ប្រទេសជាតិ​ ​ប្រជាជន​ ​និង​អ្នកប្រើ​ប្រាស់​។​ ​យើង​ផ្តោត​លើ​ការ​លើកកម្ពស់​ការរស់នៅ​ ​និង​លក្ខខណ្ឌ​រស់នៅ​របស់​ប្រជាជន​។​ ​វា​មិនមែន​គ្រាន់តែ​ជា​ការសាងសង់​ខុន​ដូ​ប៉ុណ្ណោះទេ​»​។​ ​

​នៅ​ជាប់នឹង​គម្រោង​ខុន​ដូ​ ​Urban​ ​Village​ ​នោះ​ដែរ​ ​គឺ​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ ​Factory​ ​Phnom​ ​Penh​ ​ដែល​មាន​ហាង​លក់ទំនិញ​ ​កន្លែង​លេង​ហ្គេម​ ​កន្លែង​ធ្វើការ​រួម​ ​ដែល​ព័ទ្ធជុំវិញ​ដោយ​សួនច្បារ​ពណ៌បៃតង​ខៀវស្រងាត់​ ​និង​មានផ្លូវ​ដើរ​សម្រាប់​អ្នក​រស់នៅ​ផង​ដែរ​។​ ​អ្វី​ដែល​កាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ​ ​គឺ​ប្លុក​មួយ​ ​ក្នុង​គម្រោង២​ ​ត្រូវ​បាន​លក់​អស់​តែ​ក្នុងរយៈពេល១ខែ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​បើក​សម្ពោធ​។​ ​ឥឡូវ​ ​ប្លុក​ ​G​ ​កំពុង​បើក​លក់​។​ ​ ​អ្នកស្រី​បន្ថែម​ថា​៖​ «​ប្រជាជន​មាន​ជំនឿ​ចិត្តខ្លាំង​ ​លើ​គម្រោង​របស់​យើង​ ​ចាប់​ ​តាំងពី​យើង​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ ​Asia​ ​Property​ ​Guru​ ​Awards​ ​ដែល​ផ្តល់​ពានរង្វាន់​ទាំង​ក្នុង​ប្រទេស​ ​រហូតដល់​ពានរង្វាន់​លំដាប់​អាស៊ី​។​ ​ហើយ​អតិថិជន​របស់​យើង​ ​បាន​មើលឃើញ​ពី​របៀប​ដែល​យើង​កសាង​សហគមន៍​របស់​យើង​ ​និង​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​រំភើប​រីករាយ​ទាំងអស់​ដែល​យើង​បាន​ធ្វើ​ ​និង​អភិវឌ្ឍន៍​»​។​ ​ ​អ្នកស្រី​បន្ត​ថា​៖​ «​យើង​ផ្តោត​លើ​អតិថិជន​ភាគច្រើន​បំផុត​ដែល​ចាប់អារម្មណ៍​ទិញ​ខុន​ដូ​ ​ទាំង​ចាស់​ ​និង​ក្មេង​។​ ​យើង​ផ្តល់​កម្ចី​ចំនួន​ ​៧៥​ ​ភាគរយ​ ​រហូតដល់២៥ឆ្នាំ​»​៕​ ​

​ប្រាក់​ ​មុ​ន្នី​ឧត្តម​:​ ​យើង​មាន​ក្តី​សុ​បិន្​ត​ដូចគ្នា​ ​ ​កីឡាករ​បាល់ទាត់​កម្ពុជា​ ​លោក​ ​ប្រាក់​ ​មុ​ន្នី​ឧត្តម​ ​មាន​គន្លឹះ​សំ​ខាន់​ៗ​សម្រាប់​អ្នក​ចង់​ទិញ​ ​លំនៅឋាន​។​ ​លោក​ ​ឧត្តម​ ​ដែល​បច្ចុប្បន្ន​ជា​«​ទូត​សុច្ឆន្ទៈ​»​របស់​ក្រុមហ៊ុន​ ​Urban​ ​Village​ ​Hub​ ​(​Cambodia​)​ ​Co​.​ ​Ltd​.​ ​ថ្លែង​ថា​ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ដើរ​លើ​ទិសដៅ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​កសាង​លំនៅឋាន​ទំនើប​នៅ​កម្ពុជា​។​

​លោក​លើកឡើង​ថា​៖​«​ជាមួយ​ ​នឹង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ប្រទេស​ ​តម្រូវការ​លំនៅឋាន​ដែល​មានគុណ​ភាព​ខ្ពស់​ក៏​មានការ​ ​កើនឡើង​ផង​ដែរ​នៅក្នុង​ទីក្រុង​»​។​ ​ ​«​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ខ្ញុំ​មិនទាន់​ឃើញ​ប្រជាជន​កម្ពុជា​ចាប់អារម្មណ៍​លំនៅឋាន​ទំនើប​ច្រើន​នៅឡើយ​ទេ​ ​ប៉ុន្តែ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា​មានការ​ផ្លាស់​ប្តូរ​ច្រើន​ ​គឺ​ពួកគេ​មាន​តម្រូវការ​លំនៅឋាន​បែបនេះ​កាន់តែ​ច្រើន​។​ ​ប្រជា​-​ជន​ចូលចិត្ត​រស់នៅ​ក្នុង​ខុន​ដូ​ ​ពីព្រោះ​វា​មាន​ទី​តាំង​ស្ថិ​នៅក្នុង​ទីក្រុង​ ​ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ធ្វើការ​របស់​ពួកគេ​»​។​ ​ ​លោក​ឧត្តម​ ​ថ្លែង​ថា​៖​«​ខ្ញុំ​ជឿជាក់​លើ​គម្រោង​ ​Urban​ ​Village​ ​ពីព្រោះ​វា​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ ​អស្ចារ្យ​។​ ​ជាមួយនឹង​តម្លៃ​សមរម្យ​មាន​ទីតាំង​ល្អ​ ​និង​ទទួល​បាន​ពាន​-​រង្វាន់​ចំនួន៦​។​

​Urban​ ​Village​ ​ផ្តល់​នូវ​ផលិត​-​ផល​ដែល​មានគុណ​ភាព​ខ្ពស់​។​ ​ខ្ញុំ​រក​មិនឃើញ​មូលហេតុ​ដែល​អតិថិជន​មិន​គួរ​ទិញ​នោះ​ទេ​»​។​ ​​បច្ចុប្បន្ន​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​កំពុង​អភិវឌ្ឍ​គម្រោង​ខុន​ដូ​ ​Urban​ ​Village​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​ហើយ​ដំណាក់កាល​ទី២​ ​គ្រោង​នឹង​បញ្ចប់​នៅ​ ​ខែកញ្ញា​ ​ឆ្នាំ២០២២​។​ ​

​ដោយ​ពិពណ៌នា​ ​Urban​ ​Village​ ​ថា​ជា ​«​គម្រោង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​»​ នោះ​ ​លោក​ឧត្តម​ ​បាន​ថ្លែង​ថា​ ​ក្រុមហ៊ុន​សមនឹង​ទទួល​បាន​ពានរង្វាន់​ដែល​ខ្លួន​ឈ្នះ​នៅក្នុង​ឆ្នាំនេះ​ ​ពីព្រោះ​វា​បាន​បង្ហាញ​អំពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការសាងសង់​ខុន​ដូ​។​ ​ ​«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​សមិទ្ធិ​ផល​របស់​ ​Urban​ ​Village​ ​។​ ​ការ​ទទួលស្គាល់​នេះ​មិនមែន​សម្រាប់​តែ​គម្រោង​នេះ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​សម្រាប់​ប្រទេសជាតិ​របស់​យើង​ផង​ដែរ​ ​ពីព្រោះ​វា​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ទទួល​បាន​ពានរង្វាន់​នេះ​»​។​ ​

​លោក​បន្ថែម​ថា​៖​ «​ខ្ញុំ​ដឹង​ថា​ ​Urban​ ​Village​ ​គឺជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ក្តី​សុបិន​ហើយ​សម្រាប់​ខ្ញុំ​ក្នុងនាម​ជា​កីឡាករ​ម្នាក់​ខ្ញុំ​ក៏​មាន​ក្តី​សុ​បិន្​ត​ដែរ​។​ ​ដូច្នេះ​ប្រសិនបើ​យើង​សហការ​គ្នា​ ​យើង​នឹង​ទទួលជោគជ័យ​ ​ហើយ​ខ្ញុំ​ពិតជា​រីករាយ​ក្នុង​ការ​ធ្វើជា​ទូត​សុច្ឆន្ទៈ​ ​របស់​ ​Urban​ ​Village​»​។​ ​ Urban​ ​Village​ ​បាន​ឈ្នះ​ពាន​-​រង្វាន់​ «​គម្រោង​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​»​ ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អច​-​លន​ទ្រព្យ​ ​Property​ ​Guru​ ​Asia​ ​Property​ ​Awards​ ​លើក​ទី១៤​ ​កាលពី​ថ្ងៃទី២៨​ ​ខែវិច្ឆិកា​ ​នៅ​ទីក្រុង​បាងកក​។​ ​ ​Urban​ ​Village​ ​មិនគ្រាន់​តែ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ខុន​ដូ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ក៏​កំពុង​លើកកម្ពស់​របៀបរស់នៅ​ដោយ​សុខមាលភាព​ផង​ដែរ​តាមរយៈ​បាល់ទាត់​។​ ​ ​ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​របស់​ប្រាក់​ ​មុ​ន្នី​ឧត្តម​ ​និង​ក្រុមបាល់ទាត់​ ​China​ ​Macau​ ​MUST​ ​CPK​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ទីលាន​ ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​តែម្តង​ ​គឺ​នៅ​ថ្ងៃទី​ ​២៨​-​២៩​ ​ខែធ្នូ​៕​


អត្ថបទពេញនិយម

ទុក្ខផ្ទួនៗ ភ្លើងឆេះព្រៃមិនទាន់រលត់ផង អូស្ត្រាលីបែរជួបព្យុះធូលីដ៏ធំសម្បើមមួយទៀត
មានក្ដីសុខណាស់! ភូមិព្រះដាក់ ជាភូមិទី១ ក្នុងប្រទេសកម្ពុជាអនុវត្តជាផ្លូវការ «ផ្ទះ១ អំពូល១»
អាំ ផាត់ឆារ៉ាផា ពាក់មាសតម្លៃដល់ទៅ ៩៩ លានបាត ផ្អើលមហាជន
មានលុយវាល់លានតែ ​តារា​ស្រី​​ NaNa​ ​Rybena ​នាំកូនៗទៅរៀនពីជីវិតអ្នកស្រែចម្ការ ដើម្បីស្គាល់ន័យជីវិត (វីដេអូ)

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន47 mins ago

​ក្រុមហ៊ុន Bangkok Airways និង Central Department Store បង្ហាញពីយុទ្ធនាការ​ «Fly, Meet, Shop» ដើម្បីដំណើរកម្សាន្តកាន់តែរីករាយ

ការប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព៍រណ៍​ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Bangkok Airways និង Central Department Store បានធ្វើ​ការណែនាំ​អោយ​ស្គាល់​កម្ម​​វិធី​យុទ្ធនាការ​មួយ “Fly, Meet, Shop” ដែល​មានន័យថា “​ធ្វើដំណើរ​តាម​យន្តហោះ ជួបជុំគ្នា និង​ទិញ​ទំនិញ​”​សំរាប់​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ដូច​ជាង កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​...

អត្ថបទក្រុមហ៊ុន4 hours ago

កក្រើកទឹកដីខេត្តកំពង់ចាម! មហាព្រឹត្តិការណ៍អ្នកតស៊ូគុណខ្មែរ គោជល់-ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយ

ដោយការទទួលបានជោគជ័យយ៉ាងធំធេងនៅរដូវកាលទី ១ កាលពីឆ្នាំមុន មហាព្រឹត្តិការណ៍ដំបូង និង អស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយនូវរដូវកាលទី ២ នេះ ។ កម្មវិធីនេះបានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ដែលនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋដែលបាន ចូលទស្សនាផ្ទាល់នៅ ទីលាន កំពង់ចាំ ក្នុងខេត្តកំពង់ចាម...

អត្ថបទក្រុមហ៊ុន7 hours ago

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថលបាន​បញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាម​ជាងមួយពាន់នាក់ពាក់ព័ន្ធនឹងសារសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។​ ការបញ្ចប់នេះបានធ្វើឲ្យ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ក្លាយជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទមួយ និង ដំបូងគេបង្អស់ ដែលបានបង្កើតដំណើរដ៏អស្ចារ្យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បានបង្កើត​ឲ្យមានព្រឹត្តិការណ៍មួយក្នុងប្រវត្តិសាស្ត្រលើវិស័យទីផ្សារឧបករណ៍និស្សន្ទដោយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងនៅលើសកលលោកទៀតផង...

អត្ថបទក្រុមហ៊ុន1 day ago

អ្នកលក់បាយស្រូបដ៏ល្បីមួយ ដាច់ចិត្តទំលាយអាថ៌កំបាំងប្រឡាក់សាច់របស់ខ្លួន ចង់ដឹងសូមទស្សនាទាំងអស់គ្នា!

ល្បី​ឆ្ងាញ់​មិនចាញ់​ភោជនីយ​ដ្ឋាន​ធំៗ​ ​ហាងបាយ​ស្រូប​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ ២០០២​ ​យីហោ​ឈ្មោះថា​ ​«​ស្រី​តូច​ ​នាងពៅ​»​ ​លក់ដាច់​ខ្លាំង​ណាស់​ ​ស្ទើរ​រាល់ថ្ងៃ​ ​គ្រាន់តែ​បើក​ទ្វា​លក់​ភ្លាម​ ​មាន​ភ្ញៀវ​ចូ​លពេញៗ​ភ្លែត​ ​ដោយ​ភ្ញៀវ​ម្នាក់​តែង​លាន់មាត់​សរសើរ​ថា​ ​សាច់​នៅ​ហាង​នេះ​ឆ្ងាញ់​ចាប់មាត់​ខ្លាំង​ ​ពិសេស​ ​គឺ​ ​បាយ​សាច់​ជ្រូក​អាំង ​។​ ​ ​ ​មិន​ខ្លាច​គេឯង​លួច​រូបមន្ត​ ​ថ្ងៃនេះ​...

អត្ថបទក្រុមហ៊ុន1 day ago

ពិតជា​សម្បើម​មែន​!​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី​ ​២​ ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​តែម្តង​បន្ទាប់ពី​អគ្គនាយក​ស្រា​បៀរ​កម្ពុជា​ ​បាន​ប្រគល់​រង្វាន់​ឡាន​នេះ​ដល់​អ្នក​ទី​ ​១​ ​ចប់​ក្តៅ​ៗ​ ​

​ភ្នំពេញ​៖​ ​មហាជន​ប្រាកដជា​ច្រណែន​ខ្លាំង​ណាស់​ហើយ​មើលទៅ​ជាមួយ​ព័ត៌មាន​អំពី​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី២​ ​កាលពី​ម្សិល​ម៉ិញ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​ ​តែម្តង​ ​បន្ទាប់ពី​លោក​អគ្គ​នាយក្រុម​ហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​លោ​ក​ឧក​ញ្ញ៉ា​ ​ភី​ធើរ​ ​លាង​ ​បាន​ ​ប្រគល់​ដោយ​ផ្ទាល់ដៃ​នូវ​រថយន្ត​ទំនើប​សេរ៊ី​ចុងក្រោយ​នេះ​ទៅដល់​ដៃ​អ្នកឈ្នះ​រង្វាន់​ដំបូង​គេ​បំផុត​ ​រួចរាល់​កាលពី​ល្ងាចមិញ​នោះ​។​ ​ ​លោក​អគ្គនាយក​បាន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​សូម​ចូលរួម​អប​អ​រសាទ​ដល់​លោក​...

អត្ថបទក្រុមហ៊ុន1 day ago

រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​2020​ ​បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​

​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​នាំចូល​ ​និង​ចែកចាយ​ផ្តាច់​មុខរ​ថ​យន្ត​ ​Ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទី​តាំង​នៅដឹ​ ​ព្រេមៀ​ ​សេន​ធ័រ​ ​សែនសុខ​ ​(​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ​ស៊ី​ធី​...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុន​ ​តូ​យ៉ូ​តា​ ​(​ខេម​បូ​ឌា​)​ ​បើក​សម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី​ ​និង ធំ​បំផុត ​​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

ភ្នំពេញ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី បានប្រកាសបើកសម្ពោធជាផ្លូវការនូវអគារទីស្នាក់ការកណ្តាល និង អគារតាំងបង្ហាញរថយន្តថ្មី (showroom) របស់ខ្លួននៅ កណ្តាលរាជធានីភ្នំពេញក្រោមវត្តមានចូលរួម ដ៏ឧត្តុងឧត្តម ពីសំណាក់ ឯកឧត្តម...

អត្ថបទក្រុមហ៊ុន3 days ago

ឆ្នាំ​ថ្មី​ ​មី​ជាតិ ​ចេ​ញប្រ៉ូ​សិន​ថ្មី​ ​៣ រសជាតិ ​ក្នុង​កេស​តែមួយ​

​ភ្នំពេញ​ ​៖ ​មី​ជាតិ​ ​ចេ​ញប្រ​ម៉ូ​សិន​ថ្មី​ ​៣ រសជាតិ​ក្នុង​កេស​តែមួយ​ ​ជា​មួ​យត​ម្លៃប្រ​ម៉ូ​សិន​ ​ដើម្បី​អបអរសាទរ​​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ​ឆ្នាំ ២០២០​ ​និង ​ចូលឆ្នាំ​ប្រពៃណី​ចិន​ ​នៅ​ចុងខែ​មករា​ខាងមុខនេះ​ ។​ ​​កេស​មី​ជាតិ​ ​សម្រាប់​ប្រូ​ម៉ូ​សិន​ថ្មីនេះ​ ​ត្រូវ​បាន​ឌីហ្សាញ​ដោយ​ប្រើ​ពណ៌​ការ៉ុត​ឆើត​ ​ដែល​ងាយស្រួល​ចំណាំ​ ​និង ​រកមើល​នៅ​លើ​ទីផ្សារ​...

អត្ថបទក្រុមហ៊ុន4 days ago

រកឃើញម្ចាស់ទូរស័ព្ទដៃ iPhone 11 Pro ពីស្តង់លក់អាហារសម្រន់ CP Five Star មួយរូបទៀតហើយ

ក្រុមហ៊ុន​ ​CP​ ​Five​ ​Star​ ​ដែល​មាន​លក់​អាហារសម្រន់​មាន​រសជាតិ​ឆ្ងាញ់​ ​មាន​សុ​វត្តិភាព​ ​និង​ ​មាន​អនាម័យ​ល្អ​ ​បាន​រក​ឃើញ​អតិថិជន​ដែល​មានសំណាង​ក្លាយជា​ម្ចាស់​រង្វាន់​ធំ​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ ​iPhone​ ​11​ ​Pro​ ​ចំនួន​មួយ​គ្រឿង​ទៀតហើយ​ពី​ការ​ចាប់ឆ្នោត​ផ្សងសំណាង​លើក​ទី​ ​3​ ​ដែល​ប្រព្រឹត្តិ​ឡើង​នៅ​ទីរួមខេត្ត​សៀមរាប​ ​កាលពី​ថ្ងៃទី​ ​12​ ​ខែមករា​ ​ឆ្នាំ​ ​2020​...

អត្ថបទក្រុមហ៊ុន4 days ago

អស់​ស្ទះ​!​ ​ទិញទំនិញ​តម្លៃ​ត្រឹមតែ១ដុល្លា​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​សម្ពោធ​ហាង​មេ​ហ្គា​ឌីស​

​ហាង​មេ​ហ្គា​ឌី​សល​ក់​សំភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​និង​សណ្ឋាគារ​ម៉ា​ក​ល្បី​ៗ​ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៧​ ​មករា​ ​២០២០​ ​នេះ​ហើយដែល​មាន​ទីតាំងនៅ​ក្នុង​ផ្សារ​បាយ័ន​ ​(​ជាន់ទី១​)​ ​ទួលគោក​ ។ នៅ​ថ្ងៃនេះ​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ ​ដៃគូ​អាជីវកម្ម​ ​និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​ ។ ​ ​លោក​ ​ហ៊ុយ​ ​ប៉េង​លាង​ ​នាយក​គ្រប់គ្រង​ទូទៅ​ ​បាន​ប្រាប់ឲ្យដឹង​ថា​នេះ​គឺជា​ហាង​ទីមួយ​របស់​យើង​ ​ហើយ​វា​មាន​វិសាលភាព​ធំ​ទូលាយ​ដែល​អតិថិជន​ងាយស្រួល​ដើរមើល​ ​និង​ទិញទំនិញ​ប្រើប្រាស់​ក្នុង​ផ្ទះ​បាន​យ៉ាង​សម្បូរ​បែប...