Connect with us

អត្ថបទក្រុមហ៊ុន

អបអរបុណ្យណូអែល និងរីករាយពិសាម្ហូបពិសេសនៅភោជនីយដ្ឋាន 2Pangea ណាហ្គាវើលដ៍ទី២ ពេញមួយខែធ្នូជាមួយគ្នា

on

Advertisement

រាជធានី​ភ្នំពេញ​ ​ថ្ងៃទី១៣​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​៖​ ​ក្នុង​ឱកាស​បុណ្យណូអែល​ដ៏​សប្បាយរីករាយ​នា​ចុងឆ្នាំ​នេះ​ ​ណា​ហ្គាវើលដ៍​មាន​បម្រើ​ជូន​នូវ​មុខម្ហូប​ឈ្ងុយឆ្ងាញ់​ដ៏​សម្បូរ​បែប​ ​និង​ការ​សម្តែង​សិល្បៈ​ដ៏​សប្បាយ​អស្ចារ្យ​ដែល​ពុក​ម៉ែ​បងប្អូន​អាចម​កពិ​សា​ ​និង​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​។​ ​ ​ចាប់ពី​ម៉ោង​ ​៥​:​៣០​ ​ល្ងាច​ដល់​ ​១០​:​៣០​ ​យប់​រៀងរាល់​ល្ងាច​ ​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ​ប្រណីត​ ​2Pangea​ ​មាន​បម្រើ​ជូន​នូវ​អាហារ​ប៊ុ​ហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​មាន​ច្រើនមុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ចន្លោះ​ថ្ងៃទី២០​ ​ទៅ​ថ្ងៃទី២៥​ ​ខែធ្នូ​នេះ​ ​មាន​ម្ហូប​បែប​ណូអែល​ពិសេស​បន្ថែម​ទៅលើ​អាហារ​ប៊ុ​ហ្វេ​ ​៣៨​$​ ​សម្រាប់​ម្នាក់​ ​១៩​$​ ​សម្រាប់​កុមារ​អាយុ​ក្រោម​ ​១២​ ​ឆ្នាំ​ ​និង​ឥតគិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម​ ​៥​ ​ឆ្នាំ​!​ ​ម្ហូប​បុណ្យណូអែល​ពិសេស​នេះ​ ​ក៏​មាន​បន្ថែម​ទៅលើ​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ផង​ដែរ​ចាប់ពី​ម៉ោង​ ​១១​:​៣០​ ​ព្រឹក​ដល់​ ​៣​ ​រសៀល​នៅ​ថ្ងៃទី២២​ ​ធ្នូ​ ​តម្លៃ​ ​១៩,៩៩​$​ ​សម្រាប់​ម្នាក់​ ​១៤​$​ ​សម្រាប់​កុមារ​អាយុ​ក្រោម​ ​១២​ ​ឆ្នាំ​ ​និង​ឥតគិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម​ ​៥​ ​ឆ្នាំ​និង​មានការ​កម្សាន្ត​ជាច្រើន​សម្រាប់​កុមារ​ ​។​

​សម្រាប់​អ្នក​ដែល​ចង់​ពិសា​ម្ហូប​រសជាតិ​ដើម​បារាំង​ ​សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​បារាំង​ ​Le​ ​Gourmet​ ​នៅ​ណា​ហ្គាវើលដ៍​ទី១​ ​ដើម្បី​ពិសា​ម្ហូប​ឈុត​ ​៤​ ​មុខ​នៅ​ថ្ងៃទី២៤​ ​និង​ ​២៥​ ​ធ្នូ​ក្នុង​ពេល​អាហារ​ថ្ងៃត្រង់​ ​ឬ​ល្ងាច​ ​(​១២​ ​ថ្ងៃត្រង់​ដល់​ ​៣​ ​រសៀល​ ​ឬ​ ​៦​ ​ល្ងាច​ដល់​ ​៩​ ​យប់​)​ ​ម្នាក់​ ​៥២​$​។​ ​ជម្រើស​មួយទៀត​ ​លោកអ្នក​អាច​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​អ៊ីតាលី​ ​Bistro​ ​Romano​ ​ដើម្បី​ពិសា​មាន់​ទួ​គី​ ​និង​បង្អែម​ផ្លែឈើ​ចំហុយ​ជាមួយ​ស្រា​ដ៏​ឆ្ងាញ់​ប្លែក​ ​រៀងរាល់ថ្ងៃ​ ​ពី​ថ្ងៃទី១៦​ ​ដល់​ ​២៥​ ​ធ្នូ​សម្រាប់​អាហារ​ថ្ងៃត្រង់​ ​ឬ​ល្ងាច​ ​(​១១​ ​ព្រឹក​ដល់​ ​១១​ ​យប់​)​។​ ​សូម​ណែនាំ​ឲ្យ​កក់​ទុកមុន​តាមរយៈ​ ​+​៨៥៥​ ​១៥​ ​៤០២​ ​៣៤៥​ ​ឬ​ ​dining​@​nagaworld.com​ ​។​ ​



​សម្រាប់​អ្នក​ដែល​ចូលចិត្ត​នំ​ណូអែល​ ​លោកអ្នក​អាច​រក​ទិញ​បាន​នៅកន្លែង​ទទួលភ្ញៀវ​ ​Lobby​ ​Lounge​ ​ឬ​ភោជនីយដ្ឋាន​ក្រោម​ដី​ ​Food​ ​Pavilion​ ​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី២៦​ ​ធ្នូ​ ​(​១០​ ​ព្រឹក​ដល់​ ​១០​ ​យប់​)​។​ ​នំ​ទាំងនេះ​ ​រួមមាន​ ​នំ​រូប​ផ្ទះ​រសជាតិ​ខ្ញី​ ​នំ​សូកូឡា​រាង​គល់ឈើ​ ​នំ​តូច​ៗ​ ​និង​នំ​ជាច្រើន​មុខ​ទៀត​។​​

​​បន្ថែម​ទៅលើ​មុខម្ហូប​ពិសេស​ ​សូម​អញ្ជើញ​មក​ទស្សនាការ​សម្តែង​សិល្បៈ​អបអរ​បុណ្យណូអែល​ដ៏​អស្ចារ្យ​ដោយសេរី​ ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណា​ហ្គាវើលដ៍​ទី១​ ​នៅ​ម៉ោង​ ​៦​ ​ល្ងាច​រៀងរាល់ថ្ងៃ​ ​ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី២៩​ ​ធ្នូ​ ​ហើយក៏​មានការ​ដើរក្បួន​ដង្ហែ​ដើម្បី​អបអរ​បុណ្យណូអែល​នៅក្នុង​អគារ​ផង​ដែរ​បន្ទាប់ពី​ការ​សម្តែង​។​ ​អ្វី​ដែល​ប្លែក​នោះ​ ​លោកតា​ណូអែល​ ​និង​លោកយាយ​ណូអែល​ ​នឹង​បង្ហាញខ្លួន​ដើម្បី​ប្រសិទ្ធពរ​ជ័យ​ជូន​ដល់​ភ្ញៀវ​ទាំងអស់​ពី​ថ្ងៃទី១៣​ ​ដល់​ ​២៥​ ​ខែធ្នូ​នៅកន្លែង​ទទួលភ្ញៀវ​ក្នុង​សណ្ឋាគារ​ដែល​មានការ​តុបតែង​បែប​ណូអែល​ដ៏​ទាក់ទាញ​!​ ​ ​ភាព​អស្ចារ្យ​មួយទៀត​ ​គឺ​មានការ​ផ្តល់​ជូន​នូវ​ការ​សម្តែង​សិល្បៈ​អបអរ​បុណ្យណូអែល​ដែល​ពុក​ម៉ែ​បងប្អូន​របស់​យើង​អាច​ចូល​ទស្សនា​ដោយសេរី​ ​នៅ​សាល​មហោស្រព​ ​NABA​ ​ណា​ហ្គាវើលដ៍​ទី២​ ​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី២០​ ​ដល់ទី២៥​ ​ធ្នូ​ ​ចាប់ពី​ម៉ោង​ ​៨​ ​យប់​។​ ​ការ​សម្តែង​ ​៣០​ ​នាទី​នេះ​ ​គឺជា​ការ​សម្តែង​បែប​រឿងព្រេង​បែប​វេទមន្ត​លាយឡំ​ជាមួយ​បទភ្លេង​បែប​ណូអែល​ដ៏​ប្លែក​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ​ ​mapping​ ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​ ​ស័ក្តិសម​សម្រាប់​គ្រប់​វ័យ​។​ ​ចូល​ទស្សនា​សេរី​ ​និង​មក​មុន​បាន​មុន​ ​ហើយ​កុំ​ភ្លេច​ថតរូប​ជាមួយ​ព្រិល​សិប្ប​និមិត្ត​ ​និង​លោកតា​ណូអែល​នៅ​ ​foyer​ ​នៃ​សាល​មហោស្រព​ ​NABA​ ​ផង​ដែរ​។​

​ទទួលយក​នូវ​ភាព​សប្បាយ​គ្មាន​ដែន​កំណត់​ក្នុង​ឱកាស​បុណ្យណូអែល​ជាមួយ​អ្នកជា​ទីស្រឡាញ់​របស់​អ្នក​នៅ​ណា​ហ្គាវើលដ៍​ពេញ​មួយ​ខែធ្នូ​។​សូមឲ្យ​សំណាង​កើតមានឡើង​ដល់​គ្រប់​ៗ​គ្នា​ក្នុង​ឱកាស​បុណ្យណូអែល​!​ ​

អំ​ពី​ណា​ហ្គាវើលដ៍​ ​៖​
ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ​ ​ណា​ហ្គាវើលដ៍​ ​មាន​បន្ទប់​ប្រភេទ​ស្វ៊ីត​ ​និង​ដឺ​លុច្ស១.៦៥៨​ ​ ​បន្ទប់​ ​ភោជនីយដ្ឋាន​ ​បានីយដ្ឋាន​ ​និង​ក្លឹប​កម្សាន្ត​ជាង​ ​២០​ ​កន្លែង​ ​មណ្ឌល​ស្ប៉ាប្​រណី​ត​ ​២​ ​សាល​ ​មហោស្រពNABA​ ​ដែល​មាន​ ​២.០០០​ ​កៅអី​នៅ​ណា​ហ្គាវើលដ៍​ទី២​ ​ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិ​ការ​ ​ដោយក្រុម​ហ៊ុន​ ​China​ ​Duty​ ​Free​ ​Groupដែល​ជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មាន​លក់ទំនិញ​ម៉ាក​អន្តរ​ជា​តិ​ល្បី​ៗ​ ​សេវា​កម្សាន្ត​សម្បូរ​បែប​ ​និង​សាល​ដ៏​ធំ​សម្រាប់​រៀបចំ​កម្ម​ ​វិធី​កម្សាន្ត​ ​ឬ​ការ​ប្រជុំ​ផ្សេង​ៗ​។​ ​

សម្រាប់​សំណួរ​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ ​ឬ​រូបភាព​ ​សូម​ទាក់ទង​មកកាន់​ ​៖​ ​
​Ms​.​ ​Melanie​ ​Loong​ , ​Senior​ ​Marketing​ ​Communications​ ​Manager​ ,Tel​:​ ​(​+​855​)​ ​10​ ​737​ ​684​ ,​Email​:​ ​melanieloong​@​nagaworld.com
​​កញ្ញា​ ​ភោគ​ ​សូ​លី​នដា​, ​Brand​ ​Executive​,​ ​Marketing​ ​Communications​, ​Tel​:​ ​(​+​855​)​ ​15​ ​61​ ​88​ ​86​ ​, ​Email:phouksolinda​@​nagaworld.com

អត្ថបទពេញនិយម

មើលសម្រស់ តារាខ្មែរល្បីៗ កាលពីនៅក្មេងៗ ឃ្យូដៗណាស់
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗថា ស្ត្រីផ្ទុកកូវីដ ១៩ នៅសិត្បូ មិនបានចេញទៅក្រៅផ្ទះជួបអ្នកណាឡើយ
​ចាំបាច់ទៅដល់បាងកកអី ឥឡូវនេះសៀមរាបមានផ្សារបណ្ដែតទឹកដែរហើយ ស្អាតកប់សារី
តារាស្រីថៃ ១០ រូបកំពុងជោគជ័យខ្លាំងក្នុងអាជីព និង មានសម្រស់ដាច់គេ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន4 days ago

ស្រា​បៀរអង្គរមក Surpise អារម្មណ៍​អ្នកឈ្នះ​រង្វាន់​នៅ​ខេត្តបាត់ដំបង (វីដេអូ)

​កាន់តែ Surprise កាន់តែ​សប្បាយ​អារម្មណ៍ ជាមួយ​កម្មវិធី​ស្រា​បៀរអង្គរផ្តល់​រង្វាន់​ភ្លាមៗដល់​អតិថិជន​របស់​ខ្លួន ដោយ​ធ្វើការ​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង​ ។ អបអរសាទរ​អតិថិជន​មហា​សំណាង​ទាំង 4 នាក់​ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗ​ពី​ស្រា​បៀរអង្គរនៅ​ហាង T&C...

អត្ថបទក្រុមហ៊ុន5 days ago

តោះ​មក​ដឹង 6 ចំណុច​ផ្លាស់ប្តូរ​ថ្មី​នៅលើ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​

Ford Everest គឺជា​ប្រភេទ​រថយន្ត SUV ខ្នាត​ធំ​ដែលជា​កូនកាត់​រវាង SUV នឹង​រថយន្ត Pick Up Ranger ដែល​ផ្នែក​ខាងមុខ និង ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន​ដូច​ទៅនឹង​រថយន្ត Ranger ដែរ​ ។ ដោយសារតែ​វា​មាន DNA រួមជាមួយ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន6 days ago

«ញៀន​ទិ​ឌូ​រ៉ក់​ពុត​» ជា​ឃ្លា​ដែល​បងប្អូន​ជនជាតិដើម​ទំពួន រៀបរាប់​ពី​ភាព​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌ “​អរគុណ​កម្ពុជា​” លើក​ទី ៣ របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នៅ​ដែន​ភូមិភាគ​ឦសាន​នៃ​ខេត្តរតនគិរី

​កាលពី​ថ្ងៃទី ០២ សីហា ២០២០ កន្លងទៅនេះ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «អរគុណ​កម្ពុជា​» លើក​ទី​៣ នៅ​សាលាស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ជួប​ការលំបាក​ចំនួន ១០០​គ្រួសារ​។ ​លោក William Lim អគ្គនាយក​ផ្នែក​លក់ សុ​វណ្ណា​ភូមិ...

អត្ថបទក្រុមហ៊ុន1 week ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...

អត្ថបទក្រុមហ៊ុន1 week ago

បទពិសោធន៍​ដ៏​អស្ចារ្យ​ នៃ​កម្មវិធី​ប្រកួត​ជល់​ម៉ោ AR Filter (វីដេអូ)

​យុទ្ធនាការ ជល់​ម៉ោ ឈ្នះ​ម៉ោ របស់​ស្រា​បៀរ អង្គរ ទទួលបាន​ការគាំទ្រ​ខ្លាំង​មែនទែន​​ពី​សំណាក់​អតិថិជន​របស់ខ្លួន​នៅ​ទូទាំងប្រទេស​កម្ពុជា​ ។ អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ ។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ 2020 នេះ ​ស្រា​បៀរ អង្គរ បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​សរុប​ទាំងអស់​ចំនួន 115 នាក់​​ហើយ​...

អត្ថបទក្រុមហ៊ុន1 week ago

ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ The Cut Steak House បើក​លក់​ជា​ផ្លូវការ​ហើយ​!

​កាលពី​ថ្ងៃទី ០១ សីហា ឆាំ្ន​២០២០ កន្លងទៅនេះ ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ដែលមាន​ឈ្មោះថា ដឹ ខាត់ (The Cut Steak House) បានរៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តាញសារព័ត៌មាន​ជាច្រើន​អ្នក​។​ ភោជនីយដ្ឋាន​The Cut Steak House គឺជា​ភោជនីយដ្ឋាន​សាច់​អាំង​កូនកាត់​បែប​អឺរ៉ុប​(steak)...

អត្ថបទក្រុមហ៊ុន1 week ago

ផ្ទះ​វីឡា​ទំនើប​អមដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​មាននៅ​កម្ពុជា​ហើយ​

​គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ នោះ​គឺ​គម្រោង​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ដែល​ត្រូវបាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០​នេះ​។​ នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជាម តិច អគ្គនាយក​បុរី និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ព្រមជាមួយ​សំណាក់​ភ្ញៀវកិត្តិយស និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។​ លោក​ហោ ហេង​លី ស្ថាបត្យករ​បានលើកឡើង​ថា “​ការផ្លាស់ប្តូរ​បទពិសោធ​ន៏...

អត្ថបទក្រុមហ៊ុន1 week ago

​តោះ​យើង​នាំគ្នា​ប្រមាញ់​មហា​រង្វាន់​!

ដំណើរ​ប្រមាញ់​មហា​រង្វាន់​បានចាប់ផ្តើម​ហើយ​! កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​បាន​គាំទ្រ​ និង ​ជាវ​ស្រា​បៀរ Black Panther ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ ។ ស្រា​បៀរ Black Panther មាន​រសជាតិ​ឆ្ងាញ់ ហើយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ថាមពល​ខ្លាំង និង ​អារម្មណ៍​ស្វាហាប់​ក្នុងការ​ប្រមាញ់​មហា​រង្វាន់​នេះ ​។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​បទពិសោធន៍​កាន់តែខ្លាំង និង​ មាន​ឆន្ទៈ​ស្វែងរក​មហា​រង្វាន់​ធំ...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារឯកទេស វីង ចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា លើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា

ខណៈពេលដែលស្ត្រីមួយចំនួនកំពុងជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ធនាគារឯកទេសវីង បានចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីដើម្បីជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា ។ កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី» នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី...

អត្ថបទក្រុមហ៊ុន2 weeks ago

មក​ស្គា​ល់ពី​វីតាមីន​ដ៏​សំខាន់​មួយ «គ្លូ​តា» ជួយឱ្យ​ស្បែក​មុខ​អ្នក​ភ្លឺរលោង​បែប​ធម្មជាតិ​

គ្លូ​តា (Gluta) ដែល​ពាក្យ​ពេញ Glutathione គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់បំផុត​ក្នុង​រាងកាយ​របស់​មនុស្ស​ ។ កម្រិត​ជាតិ Glutathione ក្នុង​រាងកាយ​មនុស្ស​ម្នាក់ៗនឹង​ថយចុះទៅតាម​វ័យ និង ដោយសារ​កត្តា​មួយចំនួន ដូចជា របប​អាហារ​មិនល្អ ជាតិពុល បរិស្ថាន ​និង ស្ត្រេ​ស​ ។ ​ ពិត​ទេ...