អបអរ ព្រឹត្តិការណ៍ទិវាសហគ្រិនស្ត្រីកម្ពុជាលើកទី១ ដើម្បីសហគ្រិនស្ត្រី និង ភាពជាអ្នកដឹកនាំស្ត្រី ទូទាំងពិភពលោក
កាលពីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅផ្សារទំនើប អ៊ីអន សែនសុខស៊ីធី សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រោមអធិបតីភាពរបស់លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារី និង លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានក្រុមប្រឹក្សាភិបាលនៃ សមាគមសហគ្រិនស្ត្រីកម្ពុជាបានបង្កើតព្រឹត្តិការណ៍ទិវាសហគ្រិនស្ត្រីកម្ពុជា លើកទី១ ដើម្បីអបអរចំពោះការច្នៃប្រឌិត ការផ្តល់សិទ្ធិអំណាច និង ពង្រឹងភាពអង់អាចដល់ភាពជាសហគ្រិនស្ត្រី និង ភាពជាអ្នកដឹកនាំស្ត្រី ទូទាំងពិភពលោក ។
នេះជាលើកទី ១ ហើយ ដែលសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានរៀបចំពិធីអបអរសារទរទិវាសហគ្រិនស្ត្រីកម្ពុជា (CWED) ដោយមាន WED ជាដៃគូ ដើម្បីជាការចូលរួមចំណែកក្នុង “ទិវាសហគ្រិនស្ត្រីនៅទូទាំងពិភពលោក” គោលដៅដើម្បីផ្តល់អំណាច និង គាំទ្រស្ត្រីក្នុងវិស័យអាជីវកម្ម ។ សមាគមសហគ្រិនស្ត្រីកម្ពុជា គឺជាអ្នកតំណាងសំឡេងរបស់អ្នកដឹកនាំស្ត្រីនៅក្នុងវិស័យអាជីវកម្ម និង ជាចលករថ្មីបំផុត និង ការរីកលូតលាស់ដ៍លឿនបំផុត លើការងារនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។
ភាពជាសហគ្រិន មានសារសំខាន់មិនត្រឹមតែសម្រាប់ការបង្កើតការងារបុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយដ៍សំខាន់ និង ជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និង ការដោះស្រាយបព្ហារបស់យើងទាំងអស់គ្នាផងដែរ។ តើយើងត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចដើម្បីដោះស្រាយបព្ហារបស់ស្ត្រី ដែលជាសក្ដានុពលចម្បងក្នុងយុគសម័យឌីជីថល? តើអ្វីជាគោលដៅសម្រាប់សមភាពយេនឌ័រ?
បដិវត្តឌីជីថលអាចធ្វើឲ្យប្រសើរឡើងនូវការចូលរួមរបស់ស្ត្រីនៅក្នុងឆាកជីវិតប្រចាំថ្ងៃ និងបង្កើនការចូលរួមផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់ស្ត្រីថែមទៀត។ តើរឿងនេះនឹងជះឥទ្ធិពល យ៉ាងដូចម្តេចទៅលើអាជីវកម្ម បែបប្រពៃណី? តើសហគ្រិនស្រ្តីនឹងគិតពីការរុះរើកម្លាំងពលកម្មឡើងវិញទេ? តើអ្នកណាដែលអាចជួយស្ត្រីឲ្យជៀសវាងពីការខាតបង់ដ៏ធំធេងដែលគួរស្អប់ខ្ពើមពីស្វ័យប្រវត្តិកម្ម? តើអ្នកណាជាអ្នកអាចទាយទុកជាមុនបានថាអ្វីទៅជាជំនាញ និង ប្រទេសណាជាប្រទេសដែលមានសក្ដានុពលការងារក្រោយពីត្រូវ បានគេយកចិត្តទុកដាក់ក្នុងរយៈពេល២ទសវត្សរ៍បន្ទាប់? ដូច្នះហើយ ផលប៉ះពាល់នៃឌីជីថលលើទីផ្សារការងារនៅក្នុងប្រទេសកំពុងរីកចម្រើននិងកំពុងអភិវឌ្ឍ មិនអាចលាក់ជិតបានយូរឡើយ។ ទីបំផុតពិភពលោកត្រូវតែបង្ខំចិត្តបើកកកាយចេញមក។ជំនាញសង្គមដែលមានធនធានសមត្ថភាពជាស្ត្រី អាចត្រូវបានអភិវឌ្ឍបន្ថែមទៀតនៅក្នុងជំនាញនិងចំណេះដឹងអក្ខរកម្មឌីជីថល ហើយវាអាចនឹងត្រួសត្រាយផ្លូវសម្រាប់ ស្ត្រីចូលទៅក្នុងប្រភេទនៃការគ្រប់គ្រងការងារ និងប្រភេទនៃភាពជាអ្នកដឹកនាំដែលល្អប្រសើរជាងមុន ឬអាចជួយឲ្យស្ត្រីប្រកបអាជីវកម្មតាមផ្ទះបានល្អប្រសើរជាងមុន ។
ផ្នែកទី១នៃការពិភាក្សា៖ បទបង្ហាញពីឧបសគ្គនានាដែលសហគ្រិនស្ត្រីកំពុងជួបប្រទះ តាមរយៈបំណកស្រាយពីវាគ្មិនល្បី មកពីវិស័យឯកជនដែលជាថ្នាក់ដឹកនាំអាជីវកម្មដ៏លេចធ្លោផ្សេងៗ ក្រោមប្រធានបទ “បញ្ហាប្រឈមសម្រាប់សហគ្រិនស្រ្តីនៅយុគសម័យឌីជីថល” ។ ផ្នែកទី២នៃការពិភាក្សាជាបំណកស្រាយរបស់អ្នកដឹកនាំសាធារណៈនៅកម្ពុជាក្រោមប្រធានបទ“E-Government សម្រាប់កំណើនសេដ្ឋកិច្ច និងការគាំទ្រដល់សហគ្រិនស្ត្រី” ។
នៅក្នុងព្រឹត្តិការណ៍ទិវាសហគ្រិនស្ត្រីកម្ពុជានេះក៏មានសមាជិកាសមាគមធ្វើការចូលរួមដាក់តាំងបង្ហាញនូវផលិតផលនិងស្នាដៃរៀងៗខ្លួន ដើម្បីជាការចែករំលែក ផ្សព្វផ្សាយទៅកាន់សមាជិកផ្សេងៗទៀតផងដែរ។“ស្ត្រីមិនគួរខ្លាចរអាក្នុងការដាក់គោលដៅខ្លួនដើម្បីឈ្ពោះទៅមុខទេ!”