Samsung Galaxy Watch Active 2 ជានាឡិកាសុខភាពបែប Sport ដ៏វៃឆ្លាតបំផុតសម្រាប់អ្នកហាត់កីឡា អ្នកស្រឡាញ់សុខភាព
ភ្នំពេញថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៩ ៖ “កីឡានាំមកនូវសុខភាព” ជាការពិតណាស់សម្រាប់លោកអ្នកដែលចូលចិត្តហាត់កីឡាគឺបញ្ជាក់ថាលោកអ្នកស្រឡាញ់ និង យកចិត្តទុកដាក់ក្នុងការថែទាំងសុខភាពប្រចាំថ្ងៃ ប៉ុន្តែជាមួយនឹងនាឡិកា Samsung Galaxy Watch Active 2 គឺយកចិត្តទុកដាក់ពីសុខភាពរបស់អ្នកជាងអ្វីដែលអ្នកគិតទៅទៀត ។
Samsung Galaxy Watch Active 2 គឺជាកំពូលនាឡិកា (Smart Watch) ដែលមានមុខងារពិសេសៗជាច្រើនសម្រាប់ថែទាំ និង តាមដានសុខភាពប្រចាំថ្ងៃរបស់លោកអ្នកដូចជា៖ កម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, ការគេង, ការដើរ, ការរត់, ជិះកង់, និងហែលទឹកជាដើម! អ្វីដែលពិសេស និងធ្វើឱ្យ Samsung Galaxy Watch Active 2 ទទួលបានការចាប់អារម្មណ៍ និងការពេញចិត្តគាំទ្រយ៉ាងច្រើនគឺរូបរាង និងបច្ចេកវិទ្យាដែលមិនគ្រាន់តែផ្តោតលើអ្នកហាត់កីឡាប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានរចនាបថទាក់ទាញ ស្រស់ស្អាត ហាប់ណែន គួរឱ្យស្រឡាញ់ជាទីបំផុត ។
សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង Samsung Galaxy Watch Active 2 គឺដាក់លក់តែម៉ូឌែល Bluetooth ប៉ុណ្ណោះ! ចំពោះតម្លៃវិញគឺមានភាពខុសគ្នាតិចតួចទៅតាមប្រភេទនីមួយ ៖
* Fitness (Aluminum + Sport Band):
- ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 299 ដុល្លារ
- ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 279 ដុល្លារ
* Fashion (Stainless steel + Leather Band):
- ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 369 ដុល្លារ
- ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 349 ដុល្លារ
មាននាឡិកា Samsung Galaxy Watch Active 2 តែមួយគ្រឿងហាក់បីដូចជាមានគិលានុបដ្ឋាយិកាថែទាំសុខភាពម្នាក់ និងគ្រូបង្វឹកដែលជម្រុញឱ្យយើងហាត់កីឡាដើម្បីសុខភាពម្នាក់នៅជិតខ្លួនរាល់ថ្ងៃអ៊ីចឹងដែរ! វ៉ូវ… អរគុណ Galaxy Watch Active 2 និងសូមសរសើរដោយស្មោះដល់ក្រុមហ៊ុន សាមសុង! សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ។