realme5 មានជម្រើសច្រើនសម្រាប់យុវវ័យដែលចូលចិត្តលេងស្ទីលឃ្យូត
ដូចដែលប្រិយមិត្តទាំងអស់គ្នាបានជ្រាបហើយថា ស្មាតហ្វូន realme ដែលទើបតែសម្ភោធថ្មីៗកន្លងទៅនេះ ទទួលបានការគាំទ្រ ឡើងកក្រើកទីផ្សារជាពិសេសសំរាប់អ្នកចូលចិត្តបច្ចេកវិទ្យា ទំនើបថ្មីៗ។ ហ្វេនដែលស្រលាញ់ស្មាតហ្វូន realme ពេញចិត្តពេញថ្លើមមែនទែនទាំងរូបរាងនៅលើតួខ្លួន realme5/realme5Pro ។ អ្វីដែលបង្កអោយមានភាពចាប់អារម្មណ៌ខ្លាំងនោះគឺ ដោយសារតែ ម៉ូឌែល realme 5 Pro មានលក្ខណៈសម្បត្តិល្អ បន្ទះឈីបខ្លាំង កាមេរ៉ាក្រោយ ៤ គ្រាប់ និង បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC Flash Charge ជំនាន់ 3.0 បន្ថែមទៀតផង។
ចំនែក realme 5 វិញក៏មិនអន់ដែរ ព្រោះមិនត្រឹមតែជាស្មាតហ្វូនដែលមានតំលៃសមរម្យ និង ញាក់សាច់នៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជានោះទេ តែវាមានលក្ខណៈសម្បត្តិពេញទំហឹង ទាំងបន្ទះឈីបខ្លាំង កាមេរ៉ាក្រោយ ៤ គ្រាប់ និង កាន់តែពិសេសនោះ គឺវាមានទំហំថ្មធំដល់ទៅ 5000mAh ។
សូមក្រឡេកមើល ៖
ផ្នែកកាមេរ៉ា realme 5 បាននាំយកមកជាមួយនឹងកាមេរ៉ាក្រោយ៤គ្រាប់មកបំពាក់លើស្មាតហ្វូនដែលមានតំលៃសមរម្យ មិនខ្លាចនឹងចំណាយលុយទិញឡើយ ។ កាមេរ៉ាខាងក្រោយនេះមានដូចជា កាមេរ៉ាទី ១ ទំហំ 12MP ជាកាមេរ៉ាគោល កម្រិត f/1.8 កាមេរ៉ាទី 2 សំរាប់ថតរូបទូលាយ Ultra-wide Angle ថតបាន 119 ដឺក្រេ, កាមេរ៉ាទី 3 សំរាប់ថតរូបជិត ក្នុងចំងាយ 4 សង់ទីម៉ែត្រនិង កាមេរ៉ាចុងក្រោយសំរាប់គណនាជំរៅរូបភាពអោយកាន់តែលេចធ្លោពេលថតរូបបែបPortraitដ៏ពេញនិយម។
កាមេរ៉ាគោលរបស់ realme5 នេះមានសមត្ថភាពជួយទប់លំនឹងរូបភាព ចំណែកកាមេរ៉ាថតរូបប្លង់ទូលាយអាចអោយលោកអ្នក ចាប់យករូបភាពកាន់តែធំជាងមុន មិនអោយដាច់គែមសងខាងដូចពេលមុនទៀតឡើយ។ ចំណែកកាមេរ៉ា Macroវិញប្រើដើម្បីថតរូបជិតស័ក្កសមនៅពេលដែលលោកអ្នក ចង់ផ្តិតយករូបភាពដែលតូច និង កៀក ជិតខ្លាំង។ លោកអ្នកក៏អាចថតរូបភាពពេលងងឹតបានដែរ ដោយមុខងារ Nightscapeនិង Chroma Boost ដែលអាចអោយលោកអ្នកថតរូបភាពបានក្នុងកំរិត 4K បានដល់ 30fps និង កំរិត 240fps សំរាប់វីដេអូយឺតslow-motionក្នុងគុណភាពកំរិត 720p ។
ចំណែកកាមេរ៉ាមុខ សំរាប់ថតរូបselfieទំហំ 13MP ដែលមានរាងជាស្ទាយដំណក់ទឹកឡើង Cute វិញគឺស្ថិតនៅលើអេក្រង់ខាងមុខ មើលទៅកាលីបមែនទែន ។ កាមេរ៉ានេះជាប្រភេទ AI ដែលអាចជួយកែខៃសំរស់លោកអ្នកកាន់ស្អាតផងដែរ ។
សមត្ថភាពដំណើរការ ៖
realme 5 បំពាក់ដោយបន្ទះឈីបប្រតិបត្តិការ Qualcomm Snapdragon 665 ដែលទើបតែប្រកាសថ្មីៗនេះ។ សូមបញ្ជាក់ថាបន្ទះឈីប Qualcommជំនាន់ទី 3 AI Engineគឺជាអង្គហេតុដែលធ្វើអោយSD 665នេះអាចផ្តល់ជូននូវការបញ្ចេញរូបភាពបានកាន់តែច្បាស់ ជាមួយនិងដំណើរការកាមេរ៉ាកាន់តែរលូន។
ទំហំថ្ម ស្មាតហ្វូន realme 5 មកជាមួយទំហំថ្មធំរហូតដល់ 5000mAh តែមិនមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿននោះទេ ។ ប៉ុន្តែតាមដឹងអ្វីដែលក្រុមហ៊ុន realme ធ្លាប់បានបញ្ចាក់គឺថា ស្មាតហ្វូននេះអាចធន់នឹងការឡើងកម្តៅរហូតដល់49ម៉ោងនៅលើការសន្ទនាគ្នា ហើយ 12 ម៉ោងសំរាប់ការមើលវីដេអូលើ YouTube និង 156 ម៉ោងសំរាប់ស្តាប់ចំរៀងតាមកាសត្រចៀកផងដែរ ។
យោងតាមការប្រើប្រាស់របស់យើងខ្ញុំផ្ទាល់បានឲ្យដឹងថាវាអាចប្រើបានរហូតដល់ 2 ថ្ងៃក្នុងលក្ខខណ្ឌប្រើប្រាស់ល្អគួរសម តែក្នុងការប្រើប្រាស់ច្រើនរាប់បញ្ចូលទាំងការលេងហ្គេម PUBG និង កិច្ចសន្ទនាយូរជាងនេះ យើងអាចប្រើប្រាស់បានត្រឹម មួយថ្ងៃពេញប៉ុណ្ណោះ ដែលនេះគឺជារឿងល្អមួយដែលធ្វើឲ្យហ្វេនៗមិនចាំបាច់ពិចារណាយូរឡើយ ក្នុងការជាវវាយកទៅធ្វើជាសំណព្វចិត្តឆ្នាំថ្មី ។
សរុបសេចក្តីមកឃើញថាស្មាតហ្វូន realme5 ជាជំរើសស្មាតហ្វូនមួយដែលអាចអោយលោកអ្នក រីករាយក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបល្អ ទាំងកាមេរ៉ា 4 គ្រាប់ ទំហំថ្មធំ 5000mAh និង បន្ទះឈីបប្រតិបត្តិការល្អ ដោយមិនចាំបាច់ចំណាយច្រើននោះឡើយ។ អ្វីដែលកាន់តែពិសេសនៅពេលនេះ គឺ realme5 មានមួយប្រភេទទៀត(Optionថ្មី) ដែលមាន RAM3GB + ROM64GB ROM លក់ក្នុងតំលៃត្រឹមតែ 159$ តែប៉ុណ្ណោះដែលអតិថិជនអាចរកទិញបានចាប់ពីថ្ងៃទី 6 ខែធ្នូ 2019 នេះតទៅ។ ចំពោះលក្ខណៈសម្បត្តិដទៃទៀត គឺដូចគ្នាទាំងអស់ទៅហ្នឹង realme5 Option ដើមដដែល ។ ដូច្នេះចាំអង្កាល់ទៀត ចង់ក្លាយជាម្ចាស់ស្មាតហ្វូន តំលៃត្រឹមតែ 159$ សមត្ថភាពអែមៗបែបនេះ គឺជារឿងដែលល្អបំផុតសំរាប់អ្នកគ្រប់គ្នាហើយ ហេហេហេ ៕