វីងថែមលុយសុទ្ធមួយពាន់លានរៀលជូនអតិថិជន
ឥលូវនេះ កម្មវីធីវីងឈ្នះឥតល្ហែរដូវកាលទី២ កាន់តែអស្ចារ្យ និង សម្បើម ចែកលុយសុទ្ធជូនអតិថិជនកម្ពុជាទូទាំងប្រទេសនូវទឹកប្រាក់មួយពាន់លានរៀលទូទាំងប្រទេស ។ លក្ខខណ្ឌងាយៗ លោកអ្នកគ្រាន់តែធ្វើប្រតិបត្តិការណាមួយតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬទូទាត់វិក្កយបត្រតាមរយៈភ្នាក់ងារវីងនោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ ។ ធ្វើប្រតិបត្តិការម្តងទទួលបានឱកាសឈ្នះរង្វាន់ម្តង ។ ធ្វើប្រតិបត្តិការកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន ។
ឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅក្នុងកម្មវីធីវីងឈ្នះឥតល្ហែរដូវកាលទី២ ។ ជារៀងរាល់ថ្ងៃមានអ្នកឈ្នះរង្វាន់ចំនួន ២៥ នាក់ត្រូវបានជ្រើរើស ដោយម្នាក់ៗនឹងទទួលបានទឹកប្រាក់ ១០ ម៉ឺនរៀលពីវីង ។
គួររំលឹកផងដែរថា វីងឈ្នះឥតល្ហែជាកម្មវិធីវិទ្យុដែលចែករំលែកចំណេះដឹងពីការរៀបចំថវិការអោយមានប្រសិទ្ធភាពសម្រាប់គ្រួសារ ដោយមានការចូលរួមពីវាគ្មិន និងអ្នកជំនាញល្បីៗមានជំនាញនិងបទពិសោធន៍ជាច្រើនឆ្នាំ ដោយផ្សាយចេញតាមវិទ្យុចំនួន ៥ ផ្សេងគ្នា។ កាលពីឆ្នាំ ២០១៩ នេះ កម្មវិធីវីងឈ្នះឥតល្ហែ បានចែករង្វាន់ទឹកប្រាក់ចំនួនដប់ម៉ឺនរៀល ជូនដល់អតិថិជនរហូតដល់ ៣០០០ នាក់រួចមកហើយ ។
ឈ្នះទាំងលុយ! បានទាំងចំណេះដឹង!