Connect with us

អត្ថបទក្រុមហ៊ុន

ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​បង្ហាញ​រូបរាង​ថ្មី​របស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​

on

Advertisement

ភ្នំពេញ​ថ្ងៃទី​ ​០៣​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​៖​ ​លោក​ឧកញ៉ា​ ​លាង​ ​ឃុន​ ​ស្ថាបនិក​ ​និង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​បាន​ប្រកាស​ ​និង​ ​បង្ហាញ​ជា​ផ្លូវការ​នូវ​រូបរាង​កំប៉ុង​ថ្មី​ស្រា​បៀរ​កម្ពុជា​ ​នៅក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃនេះ​ ​ក្រោម​វត្តមាន​ចូលរួម​ពី​ដៃគូ​ចែកចាយ​ ​អ្នកលក់​បន្ត​ ​និង​ ​ដៃគូ​ពាណិជ្ជកម្ម​មក​ពី​បណ្តា​ខេត្ត​ក្រុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​រូបរាង​ថ្មី​ ​ហើយ​ទាន់សម័យ​របស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​សក្តិ​សម​បំផុត​សម្រាប់​ការ​ជួបជុំ​ ​និង​ ​កម្មវិធី​ជប់​លៀង​ផ្សេង​ៗ​របស់​ពលរដ្ឋ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ដោយសារ​តម្រូវការ​របស់​ពួកគេ​ចាប់ផ្តើម​ទាមទារ​អ្វី​ថ្មី​ ​បន្ថែម​ពីលើ​គុណភាព​ស្រាបៀ​រដែ​លពួ​ក​គេ​ធ្លាប់​ពិសា​ ​និង​ ​រង្វាន់​ដែល​ពួកគេ​ធ្លាប់​ទទួល​បាន​។​”​ ​​ដោយឡែក​លោ​ក​ឧក​ញ្ញា​ ​លាង​ ​ពៅ​(​ ​ភី​ធើរ​)​ ​អគ្គនាយក​ក្រុមហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​បាន​បកស្រាយ​លម្អិត​ពី​រចនាបថ​រូបរាង​ថ្មី​ស្រា​បៀរ​កម្ពុជា​នេះ​ផង​ដែរ​ថា​ ​“​ ​រចនាបថ​ថ្មីនេះ​ ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្សំផ្គុំ​ពី​រូបគំនូរ​រចនា​បែប​ខ្មែរ​ស៊ីវិល័យ​ដោយ​លាយ​បញ្ជូល​រូប​ស្រូវសាលី​ ​និង​ ​ផ្កា​ហប​ ​ដើម្បី​បង្ហាញ​ពី​ទំនុកចិត្ត​ ​ទំនើប​ ​និង​ភាព​ទាន់សម័យ​របស់​ស្រា​បៀរ​កម្ពុជា​ ​ហើយ​រក្សា​នូវ​អត្តសញ្ញាណ​ផលិតផល​ដែល​មានគុណ​ភាព​តំណាង​ផលិតផល​ប្រទេស​កម្ពុជា​តាមរយៈ​រូបគំនូរ​ផ្កាចន្ទន៍​ ​និង​ ​ឈ្មោះ​ប្រទេស​កម្ពុជា​ជា​ភា​សារ​អង់គ្លេស​។​ ​

​លោក​បន្ថែម​ទៀត​ថា​ ​“​ទម្រង់​ចតុកោណកែង​ទោល​ឆ្ពោះទៅ​មុខ​ ​ដែល​មានផ្ទៃ​ពណ៌ក្រហម​ ​និង​ ​ឈ្មោះ​ប្រទេស​កម្ពុជា​ជា​ភា​សារ​អង់គ្លេស​នៅ​កណ្តាល​នោះ​ ​គឺ​យើង​ចង់​បង្ហាញថា​ស្រា​បៀរ​កម្ពុជា​នឹង​រួម​ដំណើរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ជានិច្ច​ដើម្បី​ឆ្ពោះទៅ​រក​ភាព​រីកចម្រើន​ទាំង​ការរស់នៅ​ប្រចាំថ្ងៃ​និង​ ​អនាគត​។​ ​
​រូបសញ្ញា​សំខាន់​ចុងក្រោយ​នោះ​គឺ​អក្សរ​ ​“​C​”​ ​ក្នុងរង្វង់​នៅ​ពី​ខាងលើ​នោះ​ ​គឺ​ឆ្លុះបញ្ចាំង​អំពី​ឧត្តមភាព​ ​និង​ ​គុណ​តម្លៃ​នៃ​ម៉ាក​សញ្ញា​នៃ​ផលិតផល​ស្រា​បៀរ​កម្ពុជា​។​

​លោក​ក៏បាន​បកស្រាយ​ពី​រង្វាន់​ដែល​អតិថិជន​នឹង​មានឱកាស​ឈ្នះ​ពី​ក្រវិល​កំប៉ុង​រូបរាង​ថ្មី​នៃ​ស្រា​បៀរ​កម្ពុជា​នេះ​ ​រួមមាន​ឡាន​ទំនើប​ម៉ាក​ ​Porsche​ ​Cayenne​ ​2020​ ​រហូត​ទៅដល់​ចំនួន១២​ ​គ្រឿង​ ​​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​អង់គ្លេស​ ​ទឹកប្រាក់​សុទ្ធ​ ​៥០​ ​លាន​រៀល​ ​៥​ ​លាន​រៀន​ ​១០ម៉ឺន​រៀល​ ​៥ម៉ឺន​រៀល​ ​និង​ ​រង្វាន់​ជាច្រើន​ផ្សេងទៀត​។

​​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​ក៏បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ចែកចាយ​ ​និង​ ​អ្នកលក់​បន្ត​ ​ស្រា​បៀរ​កម្ពុជា​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ផលិតផល​នេះ​អោយ​ដល់ដៃ​អ្នកប្រើ​ប្រាស់​ផ្ទាល់​ ​និង​ចំពោះ​ការ​គាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ផ្តល់​ទំនុកចិត្ត​លើ​គុណភាព​ ​និង​រសជាតិ​ស្រា​បៀរ​កម្ពុជា​ ​កន្លងមក​ផង​ដែរ​ ​ទើប​ស្រា​បៀរ​ ​កម្ពុជា​បាន​ក្លាយជា​ផលិតផល​ដែល​នាំមុខ​គេ​ ​ក្នុង​វិស័យ​ស្រា​បៀរ​នា​ពេល​បច្ចុប្បន្ន​។​ លោក​ក៏​សំណូមពរ​អោយ​ពលរដ្ឋ​កម្ពុជា​បន្ត​គាំទ្រ​ជ្រើសរើស​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មីនេះ​ ​សម្រាប់​ការ​ជួបជុំ​ ​និង​ ​ជប់​លៀង​ផ្សេង​ៗ​ផង​ដែរ​។​

 

អត្ថបទពេញនិយម

ស្គាល់តែឪពុក ឥលូវមកដឹងពីសមត្ថភាពរបស់កូនៗនាយ ក្រឹម ពិតជាគួរឱ្យសរសើរ
ស្រីស្អាត ជីមមី ប្រើពេល ៥ ឆ្នាំ ធ្វើឱ្យ Crush សារភាពស្រឡាញ់ខ្លួន (វីដេអូ)
ក្រសួងកំពុងព្រួយបារម្ភការឆ្លងចូលសហគមន៍ បើល្ងាចនេះលទ្ធផលតេស្តបុរសហុងគ្រីផ្ទុកកូវីដ១៩
ក្មេងៗជំនាន់ក្រោយ ប្រហែលមិនស្គាល់អំពិលអំពែកទេ ព្រោះអ្នកវិទ្យាសាស្រ្តថាវាជិតផុតពូជហើយ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន2 days ago

សូម​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ទាំងអស់គ្នា​

​ឱ​កាស​ពិសេស​នៃ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford បាន​វិល​ត្រឡប់មក​សារជាថ្មី​ម្តងទៀត​ហើយ នោះ​គឺ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ដែល​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ ។ កម្មវិធី​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ នៅ​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកកំពតចង់កុម្មង់តាម foodpanda ពេលនេះមកដល់ហើយ​ តែប៉ុណ្ណេះកុម្ម៉ង់រាល់ថ្ងៃម៉ង! (វីដេអូ)

កាលពីថ្ងៃទី ២៣ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda បានបោះគោលដៅរបស់ខ្លួនដល់ទឹកដីទីរួមខេត្តកំពតហើយ តោះត្រៀមខ្លួនចាំកុម្ម៉ង់អាហារពី foodpanda ហើយឬនៅ? foodpanda ត្រូវបានស្គាល់ពីថាជាក្រុមហ៊ុនដឹកជញ្ជូនដែលមានភាពរហ័ស​ និង ងាយស្រួល ថែមទាំងឥតគិតថ្លៃទៀត ។ អ្វីដែលពិសេសនោះគឺ អតិថិជនក៏អាចប្រើសេវាកម្មកុម្ម៉ង់ហើយទៅយកម្ហូបខ្លួនឯង (Pick-up) ដោយមិនចាំបាច់ចាំយូរ...

អត្ថបទក្រុមហ៊ុន4 days ago

TikTok ប្តេជ្ញាចិត្តក្នុងការកសាងភាពជឿជាក់ និង សុវត្ថិភាព ដោយបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក (APAC)

● TikTok បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក APAC ដោយការជ្រើសរើសមាតិកា គោលនយោបាយ និងអ្នកជំនាញនៅក្នុងតំបន់ ● សមាជិកក្រុមប្រឹក្សានឹងផ្តល់យោបល់លើគោលនយោបាយប្រើប្រាស់មាតិកាដែលសមស្រប និងបញ្ហាភាពជឿជាក់និងសុវត្ថិភាពទូទាំងតំបន់ APAC ● ស្របពេល TikTok បន្តនាំយកភាពវិជ្ជមានមកកាន់សហគមន៍នៅប្រទេសកម្ពុជាការផ្ដល់យោបល់និងសេចក្ដីណែនាំដែលធ្វើឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាព APAC នឹងត្រូវអនុវត្តនៅក្នុងសហគមន៍ TikTok នៅកម្ពុជាផងដែរ ។...

អត្ថបទក្រុមហ៊ុន4 days ago

ចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះ តើគួរធ្វើដូចម្តេចទើបប្រសើរ?

សម្រាប់ការទទួលទានប្រចាំថ្ងៃ លោកអ្នកប្រាកដជានឹងជួបប្រទះនូវប្រភេទអាហារក្តៅ អាហារមានរសជាតិជូរ និង ហឹរ ច្រើនជាមិនខាន ។ ជាការពិតណាស់ប្រសិនជាលោកអ្នកទទួលទានអាហារប្រភេទនេះច្រើនពេក ពេលខ្លះក៏វាអាចផ្តល់ទុក្ខទោសដល់សុខភាពរបស់លោកអ្នកបានដែរ ជាពិសេសវាអាចបង្កឱ្យឈឺក្រពះបានយ៉ាងងាយ ដូចជា ឈឺចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះកើនឡើង ជាដើម ។ តើលោកអ្នកធ្លាប់ប្រឈមនឹងអាការអស់ទាំងនេះដែរឬទេ ?...

អត្ថបទក្រុមហ៊ុន5 days ago

MV បទ​ថ្មី «​នឹក​កាល​នៅ​ក្មេង​» របស់ ឡុង លីង​គ​ង្គ នាំ​អារម្មណ៍​គ្រប់គ្នា​ទៅកាន់​វ័យ​កុមារភាព​ដ៏​ស្រស់ស្អាត​

តារាចម្រៀង​វ័យក្មេង ឡុង លីង​គ​ង្គ បើទោះបី​ជាមាន​វ័យក្មេង​ខ្ចី​តែមាន​សមត្ថភាព​ច្រៀង មិនធម្មតា​កំពុង​ជ្រក​កោន​ទ្រនំ​ដ៏​ធំ​គឺ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ លីង​គ​ង្គ នៅតែ​រក្សាបាន​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយ​ភាពជា​តារាចម្រៀង​កុមារ​ដែលមាន​ទីផ្សារ​ខ្ពស់​ដដែល ដោយ​គេ​សង្កេតឃើញថា ប្អូន​មាន​វត្តមាន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មីៗ ជា​ហូរហែ ។ យ៉ាងណាមិញ លីង​គ​ង្គ ក៏​ទើបបាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​កាលពី​យប់មិញ​នេះ​គឺ​បទ «​នឹក​កាល​នៅ​ក្មេង​» ដើម្បី​វាយលុក​លើ​ទីផ្សារ​ចម្រៀង​បន្តទៀត​។ ​តារាចម្រៀង​ដែល​ប្រសូត្រ​ចេញពី​កម្មវិធី...

អត្ថបទក្រុមហ៊ុន5 days ago

តិច​តុ​ក (TikTok) សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី ​និង​អ្នក​ច្នៃ​ម៉ូត​ដ៏​ប្រណីត​ក្នុង​យុទ្ធនាការ #TikTokFashionMonth

​រាជធានី​ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ ២០២០៖ TikTok ដែលជា​កម្មវិធី​ទម្រង់​វីដេអូ​ខ្លី​ឈានមុខ​គេ ដែល​បច្ចុប្បន្នកំពុង​ពេញនិយម​ប្រើប្រាស់​សម្រាប់​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​នានា​ក្នុងការ​សហការ​បង្កើត​វីដេអូ​ថ្មីៗ​ដែលមាន​ឈ្មោះថា​យុទ្ធនាការ #TikTokFashionMonth​។​ ​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់ TikTok ដែលជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​ការច្នៃ​បង្កើត​ថ្មី​និក​ម្សា​ន្ត និង ភាព​ច្នៃប្រឌិត​និង​រចនា​បែប​ទាន់សម័យ បានចាប់ផ្តើម​ជា​ដំណាក់កាលៗ​នៃ​ការ​រ​បង្កើត​នូវ​កម្មវិធី ដើម្បី​ជម្រុញ​សហគមន៍ TikTok​ឲ្យ​មាន​ប្រជាប្រិយភាព និង​កំពុងមាន​ភាព​ពេញនិយម​នៅ​កម្ពុជា​។​ #Fashion101...

អត្ថបទក្រុមហ៊ុន6 days ago

តោះ! ​មក​មើល​សកម្មភាព​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅលើ​ទីលាន​បើកបរ​យានយន្តយ៉ាម៉ា​ម៉ូតូ​ទាំងអស់គ្នា​ (វីដេអូ)

​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង ​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍...

អត្ថបទក្រុមហ៊ុន2 weeks ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន2 weeks ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន2 weeks ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...