ក្រុមហ៊ុន ផ្សារទំនើប អ៊ីអនម៉ល រកឃើញជើងឯកក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃការសម្តែងលើកកម្ពស់បម្រើសេវាកម្មលើកទី៤ ប្រចាំឆ្នាំ ២០១៩ហើយ
ក្រុមហ៊ុន ផ្សារទំនើប អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី បានប្រកាសជ្រើសរើសជើងឯកក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃការប្រកួត សំដែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី០៤ ប្រចាំឆ្នាំ ២០១៩ ។
នេះជាលើកទី០៤ហើយរបស់ផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ និង ជាលើកទី០២ សម្រាប់ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ដែលបានរៀបចំកម្មវិធីប្រកួតដើរតួសំដែងស្តីពីការផ្តល់សេវាកម្មល្អបំផុតប្រចាំឆ្នាំជូនអតិថិជន ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៤សប្តាហ៍រួចមកហើយ ដោយបានឆ្លងកាត់វគ្គហ្វឹកហ្វឺន និង វគ្គប្រកួតសំដែងជម្រុះ ដែលបានធ្វើឡើងតាមកាលបរិច្ឆេទ និង ទីកន្លែងដូចខាងក្រោមនេះ ៖
– អ៊ីអនម៉ល ភ្នំពេញ
វគ្គហ្វឹកហ្វឺន និង ការដើរតួសំដែង ៖ ធ្វើឡើងនៅថ្ងៃទី០១ និង ទី០២ ខែតុលា ២០១៩
វគ្គប្រកួតជម្រុះ៖ ធ្វើឡើងនៅថ្ងៃទី០៤ និង ទី០៥ ខែវិច្ឆិកា ២០១៩
ទីតាំងនៅ៖ សាលប្រជុំជាន់ទីបួន
– អ៊ីអនម៉ល សែនសុខស៊ីធី
វគ្គហ្វឹកហ្វឺន និង ការដើរតួសំដែង ៖ ធ្វើឡើងនៅថ្ងៃទី០៧ និង ថ្ងៃទី០៨ ខែតុលា ២០១៩
វគ្គប្រកួតជម្រុះ៖ ធ្វើឡើងនៅថ្ងៃទី០៧ និង ទី០៨ ខែវិច្ឆិកា ២០១៩
ទីតាំងនៅ៖ នៅបន្ទប់ប្រជុំS1 ជាន់ទីពីរ
កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការផ្តល់សេវាកម្មជូនអតិថិជន ដែលត្រូវបានផ្តល់ឱ្យដោយបុគ្គលិកនៃហាងនីមួយៗ(Tenant)របស់ខ្លួន។ ក្នុងការប្រកួតប្រជែងនេះ គេសង្កេតឃើញថា បណ្តាបេក្ខជន បេក្ខនារីទាំងអស់សុទ្ធសឹងតែបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពចំណេះដឹង ជំនាញ និង បទពិសោធន៍រៀងៗខ្លួនតាមរយៈការផ្តល់ជូននូវសេវាកម្ម និង ប្រភេទផលិតផលជាច្រើនម៉ូដជាច្រើនម៉ាក ដើម្បីទទួលបាននូវជំនាញសេវាកម្មអតិថិជនល្អបំផុតប្រចាំឆ្នាំ ។
ម៉ាកយីហោនីមួយៗសុទ្ធសឹងតែមានអ្នកតំណាង ហើយអ្នកតំណាងនីមួយៗទៀតសោតបានបង្កើតឡើងវិញនូវតិចនិច ដែលសង្ខេបពីរបៀប ដែលពួកគេអាចដោះស្រាយ និង ប្រឈមមុខ និង ការជំរុញការពេញចិត្តរបស់អតិថិជននៃឈុតឆាកនីមួយៗជាមួយនឹងតម្រូវការរបស់អតិថិជន និង ស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាកម្មពីអាជីវកម្មរបស់ពួកគេ ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ២ រសៀល ដល់ ម៉ោង ៥៖៣០នាទីល្ងាច ដែលធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី (Central Court) ហើយបេក្ខជន បេក្ខនារីទាំង១០រូប ដែលបានជាប់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របានបង្ហាញសមត្ថភាព និង ជំនាញដ៏ប៉ិនប្រសប់របស់ខ្លួនជូនដល់អតិថិជន និង អ្នកចូលរួមបានទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ជាទីបំផុត ។
-អ៊ីអនម៉ល ភ្នំពេញ
១ កញ្ញាគឹម ភត្រ្តា មកពីហាង OWNDAY
២ កញ្ញា ថន ពៅពិសី មកពីហាង CLARINS
៣ កញ្ញា អ៊ឹមលីអ៊ីន មកពីហាង CPS CHAPS
៤ លោក អេង សេរីវុធបូរី មកពីហាង ADIDAS
៥ កញ្ញា ជីន សូនីតា មកពីហាង LYN
-អ៊ីអនម៉ល សែនសុខ ស៊ីធី
១ កញ្ញា អឿន ឌីណា មកពីហាង Ipanema
២ កញ្ញា ប៉ែន ណាណែត មកពីហាង THE SEN SPA
៣ កញ្ញា ឈូក លក្ខិណា មកពីហាង L’OCCITANE
៤ កញ្ញា ស៊ឹម សុផារី មកពីហាង Superdry
៥ លោក ផេង ម៉េងឆាយ មកពីហាង BIJIN NABE by TSUKADA NOJO
សម្រាប់បេក្ខជន បេក្ខនារី ដែលបានឈ្នះពីការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រទទួលបាននូវការឧបត្ថម្ភជាសម្ភារ និង ថវិកាដូចខាងក្រោមនេះ ៖
១. ជ័យលាភីលេខ ០១ ទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ១ ០០០$ ទូរស័ព្ទ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
២. ជ័យលាភីលេខ ០២ នឹងទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ៥០០$ ទូរស័ព្ទ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
៣. ជ័យលាភីលេខ ០៣ នឹងទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ៣០០$ ទូរស័ព្ទ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
សូមបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក៏មានការចូលរួមសំដែង ដោយតារាកំប្លែងល្បីៗប្រចាំប្រទេសកម្ពុជាគឺ នាយគ្រឿន និង នាយក្រូច ជូនអតិថិជនបានទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ៕