គ្លីនិក Absolute Health នៃប្រទេសថៃ រៀបចំសិក្ខាសាលាស្ដីអំពី ការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និង ពន្យារភាពចាស់
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គ្លីនិកពហុព្យាបាល Absolute Health នៃព្រះរាជាណាចក្រថៃ បានរៀបចំសិក្ខាសាលា ស្តីពីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់ នៅសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ តឹករ៉េត កំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ដោយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ និងត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការថែរក្សាសុខភាព និងសម្ផស្សតាមរយៈវិធីកែប្រែទម្លាប់នៃការរស់នៅឲ្យបានត្រឹមត្រូវ និងរួមមានការធ្វើបទបង្ហាញ និងផ្តល់ការប្រឹក្សាយោបល់អំពីការស្ដារ និងថែរក្សាសុខភាព និងសម្ផស្សពីសំណាក់ក្រុមគ្រូពេទ្យជំនាញដែលបានឆ្លងកាត់ការហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងទទួលបានសញ្ញាប័ត្របញ្ជាក់គុណភាពពីស្ថាប័ននានានៅលើពិភពលោកដើម្បីណែនាំអ្នកចូលរួមឲ្យអនុវត្តការថែរក្សាសុខភាព និងសម្ផស្សឲ្យបានត្រឹមត្រូវ ។
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់Abosolute Health Group ដែលបានជ្រើសរើសប្រទេសកម្ពុជាដើម្បីរៀបចំសិក្ខាសាលាដ៏មានអត្ថប្រយោជន៍នេះឡើងដើម្បីចែករំលែកចំណេះដឹង និងស្វែងយល់ពីការព្យាបាលបង្កើតកោសិកាថ្មីនេះឡើងដល់អ្នកចូលរួម ក៏ដូចជាប្រជាជនកម្ពុជា។ ខ្ញុំជឿជាក់ថាការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់នេះនឹងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមទាំងអស់ និងពិតជាបានរួមចំណែកបញ្ជ្រាបពីចំណេះដឹងផ្នែកសុខភាពជូនអ្នកចូលរួមទាំងអស់» ។
ថ្លែងក្នុងសិក្ខាសាលាផងដែរនេះ វេជ្ជបណ្ឌិត CHATCHAI SRIBUNDIT អគ្គនាយក ក្រុមហ៊ុន Absolute Health Group បានគូសបញ្ជាក់ថា៖ «ខ្ញុំមានសេចក្តីសោមន្ស ក្នុងការស្វែងរកដៃគូសហការនៅកម្ពុជា ដើម្បីធានាបានឲ្យថាប្រជាជននៅក្នុងតំបន់របស់យកទទួលបានការព្យាបាលដែលមានគុណភាព» ។
Absolute Health គឺជាគ្លីនិក ដែលឈានមុខគេនៅប្រទេសថៃ និងមានក្រុមគ្រូពេទ្យជំនាញពោរពេញដោយបទពិសោធន៍ ដែលផ្ដល់នូវទំនុកចិត្តជូនអតិថិជននូវការព្យាបាលឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាពគ្រប់ផ្នែក គ្រប់ដំណាក់កាល ចាប់តាំងពីការពិនិត្យវិភាគសុខភាពលក្ខណៈជារួម ដើម្បីរកឲ្យឃើញនូវមូលហេតុនៃជម្ងឺយ៉ាងស៊ីជម្រៅ ការពិនិត្យវិភាគជម្ងឺរ៉ាំរ៉ៃនានា ការថែទាំសុខភាពក្នុងន័យការពារជម្ងឺនិងពន្យារភាពចាស់ ព្រមជាមួយនឹងសេវាប្រកបដោយភាពងាយស្រួល កក់ក្ដៅ យកចិត្តទុកដាក់ នាគ្រប់ដំណាក់កាលទាំងអស់នៃការព្យាបាល ។
លើសពីនេះទៅទៀត ក្រុមគ្រូពេទ្យជំនាញមិនត្រឹមតែបំពេញតួនាទីជាគ្រូពេទ្យព្យាបាលប៉ុណ្ណោះទេ ថែមទាំងបំពេញតួនាទីជាទីប្រឹក្សាផ្នែកសុខភាពផ្ទាល់ខ្លួន ដើម្បីជាវិធីសាស្រ្តគាំទ្រសុខភាពដ៏ល្អចំពោះអ្នកជម្ងឺក្នុងរយៈពេលវែងទៀតផង ។
គ្លីនិកនេះ សង្កត់ធ្ងន់លើការព្យាបាលឲ្យចំមូលហេតុពិតនៃជម្ងឺ ការពារមិនឲ្យមានជម្ងឺ ដោយឧបករណ៍និងបច្ចេកវិទ្យាទំនើបទាន់សម័យ គ្រប់ដណ្ដប់គ្រប់ប្រព័ន្ធដំណើរការរាងកាយ ស្ដារនិងព្យាបាលជម្ងឺ ដោយវិធីកែប្រែទម្លាប់ការរស់នៅ លាងជាតិពុល ប្រើប្រាស់សារធាតុចិញ្ចឹម វីតាមីន និងជាតិអ៊ីយ៉ុង ការមើលថែផ្នែកចំណីអាហារចំពោះបុគ្គលយ៉ាងមានអនាម័យ ការថែទាំសម្រស់ស្បែក ពន្យាររភាព និងការបន្តឹងស្បែកនិងរាង្គកាយ ដើម្បីឲ្យអ្នកមានភាពស្រស់ស្អាតដូចធម្មជាតិ ដោយបច្ចេកវិទ្យាព្យាបាលដោយចលនា និងស្ដារដោយវេជ្ជសាស្ត្រ ដោយប្រើកាំរស្មីឡាស៊ែរ រលកshock wave រលកម៉ាញ៉ែទិច ដើម្បីព្យាបាលដោយគ្មានការឈឺចាប់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក សេង វណ្ណៈ
លេខទូរស័ព្ទ៖ +855 92 217 434