realme 5 និង realme 5Pro បង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា កន្ក្រាក់ចិត្តមហាជនយ៉ាងកប់ ព្រោះតែរូបរាងទាន់សម័យ ព្រមទាំងសមត្ថភាពពិសេស
វិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជាកំពុងបាននឹងមានសន្ទុះយ៉ាងខ្លាំងស្ទើមិនគួរឲ្យជឿ ជាពិសេសទីផ្សារស្មាតហ្វូនគឺមានការរីកចំរើនដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និង លើកកម្ពស់ជីវភាពរស់នៅរបស់យើងម្នាក់ៗឱ្យកាន់តែងាយស្រួលថែមមួយកម្រិតទៀត ។ ដោយសង្កេតឃើញពីភាពរីកចម្រើនទាំងអស់នេះហើយទើបក្រុមហ៊ុនទូរស័ព្ទដៃ realme បានសម្រេចដំណើរការទីផ្សាររបស់ពួកគេ និង សម្ពោធផលិតផលថ្មីជាលើកដំបូងនៅកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញនៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ននេះ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះ នៅលើម៉ូឌែលថ្មីនិងទាន់សម័យចំនួន ២ ម៉ូឌែល គឺ realme5 និង realme 5Pro ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសគ្រប់លំដាប់ជាពិសេសគឺ ភ្ញៀវដែលជាម្ចាស់ហាងលក់ទូរស័ព្ទទំនើបៗពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា និងក្រុមអ្នកជំនួញធំៗផងដែរ។ ម៉ូឌែលថ្មីទាំងពីរនេះពិតជាមានរូបរាងទាក់ទាញមែនទែនសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដែលវាបានបំពាក់មកនូវបច្ចេកវិទ្យាទំនើបៗ រួមមានទាំងល្បឿនក្នុងការប្រើប្រាស់អ៊ីនធើណែតគ្មានទាក់ ប្រតិបត្តិការបែបឌីជីថល និង គំនិតច្នៃប្រឌិតជាច្រើនទៀតមកប្រកួតប្រជែងជាមួយនឹងប្រេនទូរស័ព្ទរាមច្បងដទៃទៀត។
កម្មវិធីពិធីសម្ភោធជាផ្លូវការនៃទូរស័ព្ទជំនាន់ថ្មីត្រកូល realme 5 series ដែលមាន realme 5 និង realme 5 Pro ដែលសុទ្ធសឹងជាទូរស័ព្ទទំនើបដែលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ និង ទំនើបចុងក្រោយរបស់ពួកគេគឺដើម្បីកំលាយខ្លួនទៅជាជំរើសដ៏ល្អដែលមិនអាចនិយាយថា NO បានទាំងនៅលើគុណភាព និង តម្លៃដ៏សែនល្អ សម្រាប់ស្រទាប់យុវវ័យ និង មនុស្សវ័យកណ្តាលបានឡើយ។ ទូរស័ព្ទទំនើប realme 5 និង realme 5 Pro ជាទូរសព្ទជំនាន់ថ្មី នៃកាមេរ៉ា 4 គ្រាប់ទំនើបក្នុងការផ្តិចយករូបភាពបានច្រើនបែប ច្រើនសណ្ឋានដូចជាថតរូបបែបទូលាយ 119ដឺក្រេ , ថតរូបនៅពេលយប់បានច្បាស់ និង ថតរូប portrait បានកាន់តែស្អាតមិនគួរឲ្យជឿ និងមុខងារដទៃទៀត។ ចំណុចពិសេសនៅលើទូរស័ព្ទទាំង 2 ម៉ូដែលនេះ គឺវាមានទំហំអេក្រង់ធំទូលាយ, មានអង្គប្រតិបត្តិការជំនាន់ថ្មី ក្នុងល្បឿនលឿន ងាយស្រួលក្នុងការចាប់កាន់ និង លេងហ្គេមអនឡាញ ដោយគ្មានការព្រួយបារម្ភជាមួយនឹងទំហំថ្មធំមិនងាយអស់ និង បំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOCC Flash Charging ជំនាន់ទី 3 (សំរាប់ realme 5 Pro)ផងដែរ។ តាមរយៈការធ្វើបទបង្ហាញរបស់លោក ឡៅ ខេងប៊ុង (Cambodia Market Manager)ជាប្រធានផ្នែកទីផ្សារប្រចាំនៅប្រទេសកម្ពុជា បានដោយដឹងថា ក្រុមហ៊ុន realmeពិតជាមានសេចក្តីរីករាយ ដែលបានចូលខ្លួន និង មករួមចំណែកធ្វើចរាចរណ៍ទីផ្សារទូរស័ព្ទដៃនៅប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបានពាំនាំមកនូវផលិតផលទូរស័ព្ទទំនើបសំរាប់អ្នកប្រើប្រាស់ ដែលមិនគួរឲ្យជឿ ដោយ realme5series នេះមានពាក្យស្លោកថា “កាមេរ៉ា៤គ្រាប់ បិសាចល្បឿន “។
realmeបានបង្កើតបានកំណត់ត្រាលក់ពិសេសៗជាច្រើននៅលើពិភពលោក ជាក់ស្តែងrealmeបានបំបែកកំណត់ត្រាលក់នៅប្រទេសឥណ្ឌា បានចំនួន 1លានគ្រឿង ក្នុងរយៈពេលតែ 3ថ្ងៃប៉ុណ្ណោះ។ ប្រញាប់រួសរាន់ឡើង ទទួលយកទូរស័ព្ទ realme 5 series ដើម្បីក្លាយទៅជាម្ចាស់ទូរស័ព្ទដ៏ទំនើបជាមួយនិងតំលៃពិសេសដោយ realme5 មានតម្លៃត្រឹមតែ199ដុល្លារនិង realme 5 Pro មានតម្លៃត្រឹមតែ 279ដុល្លារ តែប៉ុណ្ណោះ.។ realme 5 seriesនឹងទទួលការកក់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ជាមួយនិងការផ្តល់ជូនកញ្ចប់កាដូជាច្រើនមុខទៀត រួមមានកាបូបស្ពាយ, បាស Bluetooth, កាស Bluetooth និង កញ្ចប់ស៊ីមកាតពិសេសផងដែរ។
សូមបញ្ជាក់ថា realmeគឺជាម៉ាកទូរសព្ទថ្មី ដែលទើបបង្កើតឡើងកាលពីខែ ឧសភា ឆ្នាំ 2018 ហើយបានបន្តពង្រីកខ្លួនចូលក្នុងទីផ្សារជុំវិញពិភពលោក ដូចជា ប្រទេសឥណ្ឌា ចិន សិង្ហបុរី ចក្រភពអង់គ្លេស បារាំង ថៃ និង ប្រទេសជាច្រើនទៀត។ realmeមានបំណងផ្តល់ជូននូវផលិតផលទូរសព្ទមួយ ដែល ស្រស់ស្អាត ស៊ីវីល័យ ជាមួយបច្ចេកវិទ្យាថ្មីៗ ទាន់សម័យ រឹងមាំ សំរាប់ការប្រើប្រាស់ ហើយមានតំលៃសមរម្យ។ realmeCambodia ដែលមានរហ័ស្សនាមថា Dare to Leapសង្ឃឹមថានិងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាចំណែកមួយនៃម៉ាកផលិតផលទូរស័ព្ទដែលស្ថិតក្នុងបេះដូងមនុស្សគ្រប់គ្នាក្នុងប្រទេសកម្ពុជា ៕