
ត្រៀមអារម្មណ៍ទប់ទឹកភ្នែកឲ្យហើយទៅ កំពូលតារាមនោសញ្ចេតនាទឹកភ្នែកពីរដួងគឺលោក ហ្សូណូ និង អ្នកនាង សុគន្ធ និសា នឹងមកសាងមនោសញ្ចេតនាសោកសង្រែងឲ្យទប់ទឹកភ្នែកមិនជាប់ក្នុងរឿង ‘‘រាជិនីភូមិគ្រឹះ’’ របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលនឹងត្រៀមចាក់ផ្សាយជូនទស្សនាចាប់ពី ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2019 នេះតទៅហើយ នៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 - 9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។
តាមរយៈ Clip វីដេអូខ្លីៗនៃរឿង «រាជិនីភូមិគ្រឹះ» នេះ អ្នកនាង សុគន្ធ និសា នឹងត្រូវចាយទឹកភ្នែកមិនស្ទើរឡើយសម្រាប់រឿងភាគថ្មីរបស់ហង្សមាសមួយនេះ ព្រោះត្រូវរងការធ្វើបាបពីសំណាក់ប្រពន្ធៗ ផ្សេងទៀតរបស់លោក ហ្សូណូ ។ ចង់គេចក៏គេចមិនបាន ព្រោះក្នុងរឿងនេះលោក ហ្សូណូ ដែល ដើរតួជាម្ចាស់ភូមិគ្រឹះដ៏ស្តុកស្តម្ភមិនព្រមឲ្យនាងគេចចេញពីដៃលោកបានឡើយ ។
តើអ្នកនាង សុគន្ធ និសា ដែលដើរតួជានាង ឆវី នឹងត្រូវរងទុក្ខញាំញីយ៉ាងណាខ្លះ ហើយពាក្យថា រាជិនីភូមិគ្រឹះ នឹងមានបង្កប់អ្វីខ្លះនោះ? សូមរង់ចាំទស្សនាទាំងអស់គ្នា ខ្សែភាពយន្តភាគរឿង «រាជិនីភូមិគ្រឹះ» នឹងចាប់ផ្តើមចាក់ផ្សាយជូនទស្សនា ចាប់ពីថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2019 នេះតទៅហើយនៅរៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕
អត្ថបទដោយ៖ សាកល