តារាស្រីជើងចាស់ ៤ ដួង ប៉ះគ្នាក្នុងនាមជាប្រពន្ធមានប្តីតែមួយ
ពិតជាមិនធម្មតាទេរឿងភាគខ្មែរមួយនេះ តារាស្រីជើងចាស់ ៤ ដួងរួមមានអ្នកនាង ចន ច័ន្ទលក្ខិណា – លីម៉ារីណា – សូដានីតា – ស៊ិន ឧត្តមផល្លា នឹងត្រូវប៉ះគ្នាយ៉ាងស៊ីសាច់ហ៊ុតឈាមក្នុងភ្លើងសង្គ្រាមស្នេហ៍មានប្តីរួមគ្នាក្នុងរឿង ‘‘រាជិនីភូមិគ្រឹះ’’ របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលនឹងត្រៀមចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2019 នេះតទៅហើយ នៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។
លោក ហ្សូណូ ដែលនឹងដើរតួជាលោកសេដ្ឋីមានប្រពន្ធច្រើនដល់ទៅ ៤ នាក់ នឹងធ្វើឲ្យភ្លើងសង្គ្រាមស្នេហ៍ឆេះសន្ធោសន្ធៅរកក្តីសុខគ្មាននៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះ ។ មិនត្រឹមតែតារាស្រីជើងចាស់ទាំង ៤ មកប៉ះគ្នាក្នុងរឿងមួយភាគនេះប៉ុណ្ណោះទេ រឿង ‘‘រាជិនីភូមិគ្រឹះ’’ ក៏មានការចូលរួមសម្តែងពីកំពូលតារាល្បីៗជាច្រើនដួងទៀតផងដែរ ។
រង់ចាំទស្សនាទាំងអស់គ្នាខ្សែភាពយន្តភាគរឿង «រាជិនីភូមិគ្រឹះ» នឹងចាប់ផ្តើមចាក់ផ្សាយជូនទស្សនា ចាប់ពីថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2019 នេះតទៅហើយ នៅរៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕
សូមទស្សនាវីដេអូខាងក្រោម៖