The Mask Singer របស់កម្ពុជា រំពឹងជោគជ័យខ្ពស់ និង ត្រៀមចាក់ផ្សាយក្នុងពេលដ៏ខ្លីខាងមុខនេះ (វីដេអូ)
កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer ដែលមានប្រភពដើមមកពីប្រទេសកូរ៉េ និង កំពុងតែល្បីល្បាញខ្ទរខ្ទាពេញប្រទេសជិតខាងនោះ ពេលនេះកំពុងតែមានវត្តមានជារបស់ប្រទេសកម្ពុជាហើយគឺ The Mask Singer Cambodia ។
តាមការប្រកាសជាផ្លូវការរបស់ទូរទ្សន៍ហង្សមាស កម្មវិធី The Mask Singer Cambodia នឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2019 នេះហើយនៅរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។
ប្រភពជិតស្និទ្ធរបស់ក្រុមការងារនៃកម្មវិធីនេះផ្ទាល់បានបង្ហើបឲ្យដឹងថា កម្មវិធីនេះគឺសម្រឹតសម្រាំងយ៉ាងពិសេសគ្រប់យ៉ាងតែម្តង ព្រោះដូចដឹងស្រាប់ហើយថាកម្មវិធីនេះគឺនៅក្រៅប្រទេសកំពុងល្បីល្បាញខ្លាំងណាស់ ដូច្នេះក្នុងការយកមកផលិតជាបែបផែន កម្ពុជានេះក៏ត្រូវតែមានគុណភាពល្អមិនឲ្យចាញ់បណ្តាប្រទេសផ្សេងៗឡើយ។ ជាពិសេសឈុតសម្លៀកបំពាក់ដែលដើរតួយ៉ាងសំខាន់ក្នុងកម្មវិធីនេះ ក៏សុទ្ធតែត្រូវបានរចនាយ៉ាងល្អប្រណីតថែមទៀតផង ។
ត្រៀមភ្នែកសំលៀងអារម្មណ៍ឲ្យហើយទៅ កម្មវិធី The Mask Singer Cambodia នឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2019 នេះតទៅ នៅរៀងរាល់ថ្ងៃសៅរ៍ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសHDTV ។
ឧបត្ថមផ្តាច់មុខដោយក្រុមហ៊ុនOPPO
#OPPOReno2
#OPPOReno2F
#កាមេរ៉ា4Zoomទៅកាន់ក្តីស្រមៃ
សូមសទស្សនាវីដេអូខាងក្រោម៖