Connect with us

អត្ថបទក្រុមហ៊ុន

ផ្លូវការ​ហើយ​!​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ ​WURKZ​ ​បាន​ប្រកាស​កិច្ចសហការ​ជា​ដៃ​គូជាមួយ​ ​ក្រុមបាល់ទាត់​ ​Manchester​ ​City​ ​ក្នុង​គោលបំណង​រួម​តែមួយ​

on

Advertisement

​ភ្នំពេញ​ ៖​ ​នៅ​រសៀល​ថ្ងៃទី​ ​៨​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​វើក​ ​WURKZ​ ​និង​ ​ក្រុមបាល់ទាត់​ ​Manchester​ ​City​ ​បាន​ប្រកាស​រួមគ្នា​ជា​ផ្លូវការ​នូវ​កិច្ច​សហការ​ជា​ដៃ​គូពាណិជ្ជកម្ម​ ​ក្នុង​គោលបំណង​រួមគ្នា​តែមួយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ ​ដែល​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​ ​NOROMALL ​។

​ ​

​លោក​ ​លាង​ ​ពៅ​ ​(​ភី​ត​ធើរ​)​ ​អគ្គនាយក​ក្រុមហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ ​WURKZ​ ​បាន​ថ្លែង​ក្នុង​ពិធី​យ៉ាង​ដូច្នេះ​ថា​​ ​«​ ​កិច្ចសហការ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមបាល់ទាត់​ ​Manchester​ ​City​ ​ដែល​ជា​ក្រុមបាល់ទាត់​កំពូល​ប្រចាំ​ ​ចក្រភព​អង់គ្លេស​ថ្ងៃនេះ​ ​គឹ​ជាស​មិទ្ធ​ផល​នៃ​ភាព​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់​ផលិតផល​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​វើក​ ​WURKZ​ ​របស់​យើង​ ​បន្ថែម​ទៅលើ​ភាព​ជោគជ័យ​ដែល​ក្រុមហ៊ុន​ ​ដណ្តើម​បាន​នូវ​ចំណែក​ទីផ្សារ​មួយ​ចំនែក​ច្រើន​ ​ដូច​ការ​រំពឹង​ទុក​សម្រាប់​ឆ្នាំ​ ​២០១៩​ ​នេះ​។​



​លោក​បន្ត​ទៀត​ថា​ ​កិច្ចសហការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដ៏​មាន​សារៈ​ប្រយោជន៍​រួម​ ​មួយ​ក្នុង​ការ​លើកកម្ពស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ ​ជាពិសេស​សម្រាប់​កុមារ​ក្រោម​អាយុ​ ​១៦​ ​ឆ្នាំ​ ​នៅ​តាម​សហគមន៍​តែម្តង​ ​គឺ​តាមរយៈ​វគ្គ​បង្ហាត់បង្ហាញ​ខ្លី​ផ្ទាល់​ពី​គ្រូបង្វឹក​ផ្ទាល់​ក្រុម​ ​Manchester​ ​City​ ​នៅពេល​ខាងមុខនេះ​។​



​លោក​បន្ថែម​ទៀត​ថា​ ​យើង​ក៏​កំពុងតែ​ពិចារណា​ទៅលើ​រង្វាន់​បន្ថែម​សម្រាប់​អ្នក​និយម​ពិសា​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​វើក​ ​ផង​ដែរ​ ​គឺ​ឱកាស​ឈ្នះ​បាន​រង្វាន់​ទៅ​ទស្សនកិច្ច​ចក្រភព​អង់គ្លេស​ ​និង​ ​ទស្សនា​ផ្ទាល់​ការប្រកួត​បាល់ទាត់​របស់​ក្រុម​ ​Manchester​ ​City​ ​ក្នុង​ពានរង្វាន់​ ​English​ ​Premiere​ ​League​ ​ប្រចាំឆ្នាំ​។​

​​លោក​ក៏បាន​ណែនាំ​អោយ​ស្គាល់​ផង​ដែរ​ ​នូវ​ទូត​សុឆន្ទៈ​ទាំង​ ​៤នាក់​ ​ដំបូង​គេ​បង្អស់​របស់​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​វើក​ ​ផង​ដែរ​ ​គឺ​កីឡាករ​ខ្សែរ​ប្រយុទ្ធ​ក្រុម​ ​Manchester​ ​City​ ​គឺ​លោក​ ​Gabriel​ ​Jesus​,​ ​លោក​ ​Raheem​ ​Sterling​ ​និងកីឡា​ករ​ខ្សែរ​បំរើ​ប្រយុទ្ធ​លោក​ ​Riyad​ ​Mahrez​ ​រួម​ជាមួយនឹង​កីឡា​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​មួយ​រូប​គឺ​លោក​ ​ធារី​ ​ចន្ថា​ប៊ី​ន​។​



​ចំណែក​ឯ​អ្នកតំណាង​ពី​ក្រុមបាល់ទាត់​ ​Manchester​ ​City​ ​គឺ​លោក​ ​Stephan​ ​Cieplik​ ​អគ្គនាយករង​ ​និង​ ​ជានា​យក​គ្របគ្រង​កិ​ច្ច​សហ​ប្រ​ត្តិ​បត្ត​ការ​បាល់ទាត់​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ ​ក៏បាន​មានប្រសាសន៍​ថា​ ​“​ ​តាមរយៈ​ការវាយតម្លៃ​ទាំង​ទៅលើ​ទាំង​កេរ្តិ៍ឈ្មោះ​ ​គុណភាព​ ​និង​ ​ប្រភេទ​ភេ​ស្ជៈ​នេះ​ ​បូករួម​ជាមួយ​ការ​គាំទ្រ​ដ៏​ច្រើន​ពី​ពលរដ្ឋ​កម្ពុជា​ចំពោះ​ ​ភេ​ស្ជៈ​ប៉ូវ​កម្លាំង​ ​វើក​ ​យើង​អាច​សន្មត់​បាន​ថា​ ​ជា​ផលិតផល​ដែល​សាក​សម​បំផុត​ក្នុង​កិច្ច​ ​សហ​ ​ការ​ជាមួយ​ក្រុម​ ​បាល់ទាត់​របស់​យើង​ ​ដើម្បី​សម្រេច​គោលបំណង​រួម​ក្នុង​ការចូលរួម​ចំនែក​បង្កើន​សមត្ថភាព​ ​ដល់​កុមារ​ក្រោម​អាយុ​ ​១៦​ ​ឆ្នាំ​ ​នៅ​តាម​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​បាល់ទាត់​​”​ ​។



​លោក​បន្ត​ទៀត​ថា​ ​“​ក្នុង​ភាពជា​ដៃ​គូរ​នេះ​ ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​អោយ​អស់​លទ្ធភាព​ ​ដើម្បី​នាំមក​នូវ​មោទនភាព​ដល់​អ្នកគាំទ្រ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​អតិថិជន​ ​ដែល​និយម​ពិ​សា​ភេ​ស្ជៈ​ប៉ូវ​កម្លាំង​ ​វើក​ផង​ដែរ​ ​តាមរយៈ​ការ​ប្រឹងប្រែង​ការពារ​តំណែង​ជើង​ ​ឯក២រដូវ​កាល​ជាប់គ្នា​របស់​យើង​នៅក្នុង​ការប្រកួត​ពាន​ ​English​ ​Premiere​ ​League​ ​ប្រចាំឆ្នាំ​​”​ ៕


អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

អ្នកគ្មានគូកុំខ្វល់ច្រើន ហូតលុយតែជាង ២ម៉ឺនជិះរថភ្លើងម្នាក់ឯង ទៅដេកមាត់ព្រែកកំពតយ៉ាងរំភើយ
ណាត់ Crush ទៅ! បោះតង់លើសមុទ្រ គេងស្ដាប់សំឡេងទឹករលក នៅកោះស្ដេច
អបអរសាទរ ទីបំផុតតារាចម្រៀង Noly សម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់
ស្រុះគ្នាណាស់! តារាកូរ៉េល្បីៗ បរិច្ចាគថវិការផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារ ជួយទប់ស្កាត់ការរាតត្បាតនៃវីរុស COVID-19

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

អូ​ហូ៎​ ចំណេញ​កប់​ក្តោង​ម៉​ង​! កម្មវិធី «8K ប្រូ​ម៉ូ​សិន» សម្រាប់​រាល់​ការទិញ Samsung Galaxy S20+ ឬ Galaxy S20 Ultra ​ថត​វីដេអូ 8K មើល​ទូរ​ទស្ស​ន៏ 8K

(​ភ្នំពេញ​) ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ ទទួលស្គាល់ និង ​ឱ្យ​កំពូល​មេដាយ​ដល់ Samsung Galaxy S20+ និង Galaxy S20 Ultra ថា​ជា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ក្នុង​លោក​គ្មាន​គូ​ប្រៀប​ប្រចាំឆ្នាំ ២០២០ ពិតមែន​...

អត្ថបទក្រុមហ៊ុន1 day ago

វី​ង​ទទួលបាន​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​សម្រាប់​ការ​ក្លាយជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​

​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ធនាគា​រ​ចល័ត​នៅ​កម្ពុជា មាន​កិត្តិយស​ដែល​ទទួលបាន​ពានរង្វាន់ “​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អតិថិជន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​កម្ពុជា​”​ក្នុង​កម្មវិធី​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំឆ្នាំ​ ២០១៩ ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង​បាងកក​កាលពី​ចុងខែ​មករា ​ឆ្នាំ ​២០២០​ នេះ ​។​ ​លោក Sunil Bhat​ នាយក​នៃ​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​៖“​វី​ង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ជម្រុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​មិនមាន​គណនី​ធនាគារ និង ​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ​នៅ​កម្ពុជា​ ។...

អត្ថបទក្រុមហ៊ុន3 days ago

Pay, motivation and performance: concepts and issues

អត្ថបទក្រុមហ៊ុន4 days ago

ទិញ​ឈ្នះ​ៗ ទិញ​ស្មា​ត​ហ្វូ​ន Galaxy A51&A71 ឈ្នះ​ដំណើរ​កម្សាន្តទស្សនា​ការប្រគំ​តន្ត្រី​អន្តរជាតិ K-POP និង ​រង្វាន់​អស្ចារ្យ​យ៉ាងច្រើន​

(​ភ្នំពេញ​) ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ មកដល់ពេលនេះ​កម្មវិធី​ប្រ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​របស់​ត្រកូល Galaxy A51&A71 បាន​រកឃើញ​អ្នកឈ្នះ​ប្រចាំ​ស​ប្តា​ហ៏​ទី​1 រួចមកហើយ ដូ​ច្នេះ​អតិថិជន​ទាំងអស់​នៅតែមាន​ឱកាស​ឈ្នះ​មហា​រង្វាន់​យ៉ាង​អស្ចារ្យ​នេះ​ពី​សាម​សុង​រហូតដល់​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២០ ។​ ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងអស់នេះ​រួមមាន​៖ ១.​ដំណើរ​កម្សាន្ត​ទៅ​ទស្សនាកា​ប្រគំតន្ត្រី...

អត្ថបទក្រុមហ៊ុន1 week ago

ទម្លាយ​ឆាកជីវិត​ខ្លះៗ​របស់​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ទម្រាំ​ក្លាយជា​ម្ចាស់​ហាង «​តែ​ទឹកដោះគោ Ancha Taiwan Milk Tea» (វីដេអូ)

​ទេពកោសល្យ និង ភាពស្រស់ស្អាត​គឺជា​ពាក្យ​ដែល​គួរឱ្យ​ស្រឡាញ់​សម្រាប់​នារី​ម្នាក់ៗ​។ ភាពស្រស់ស្អាត​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ត្រូវតែ​ពូកែ​ថែមទៀត ។ ពេលនេះ​យើង​នឹង​ណែនាំ​ស្ត្រី​ឆ្នើម​មួយរូប​ឈ្មោះ ViVi Do ដែលជា​ម្ចាស់​ហាង​តែ​ទឹកដោះគោ Ancha Taiwan Milk Tea ហើយ​ប្រសិនបើ​អ្នកជា​អ្នកគាំទ្រ​ភេសជ្ជៈ​ម៉ាក​នេះ ប្រាកដជា​ស្គាល់​គាត់​ច្បាស់ ។​ ViVi Do បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន Yes Seatel បាននាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ចុងក្រោយមកដល់កម្ពុជាហើយ!

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។ Yes 018 មានបណ្តាញ...

អត្ថបទក្រុមហ៊ុន1 week ago

តោះ​! ​មក​មើល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​របស់​រថយន្ត Ford Ranger Wildtrak 2020 (វីដេអូ)

សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះហើយ​ដោយសារ​ភាព​ធ​ន់ រឹងមាំ និង ​ទំនើប​មិន​ចាញ់​រថយន្ត SUV នោះឡើយ​។ កត្តា​នេះ​បានធ្វើ​ឲ្យ​រថយន្ត Pickup មួយ​នេះ​ទទួលបាន​ប្រជាប្រិយ​ភាពមិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​នៅក្រៅ​ប្រទេស​ក៏​ទទួលបាន​ការពេញនិយម​យ៉ាងច្រើន​កុះករ​ដែរ​។ យ៉ាងណាមិញ Ford Ranger 2020 ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​ក៏មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។ សម្រាប់​ឆ្នាំ...

អត្ថបទក្រុមហ៊ុន1 week ago

ចាំ​អី​ទៀតសល់​ ១ សប្តាហ៍​ទេ! ប្រញាប់​កុ​ម្ម៉​ង់ Samsung Galaxy S20+ | S20 Ultra ប្រើ​ឱ្យបាន​មុនគេ​ភ្លាម​ទៅ​!

(​ភ្នំពេញ​) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ កក្រើក​នោះ​កក្រើក​ ល្បី​នោះ​ល្បី​ មិនមែន​តែ​កម្ពុជា​យើង​ទេ​គឺ​ទូទាំង​ពិភពលោក​ ហើយ​បើ​និយាយ​ពី​ទីផ្សារ និង ​អ្នក​និយម​គាំទ្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ សឹងតែ​មិនបាច់​និយាយ ​គឺថា​ម្នាក់ៗ​សុទ្ធតែ​រំជើបរំជួល និង ​ទប់ចិត្ត​មិនបាន​ជាមួយ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+...

អត្ថបទក្រុមហ៊ុន2 weeks ago

អបអរសាទរក្រុមទាំង 10 បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប...