Connect with us

អត្ថបទក្រុមហ៊ុន

បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុនសាមសុងកម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ក្រោមប្រធានបទ“ទឹកស្អាតដើម្បីអនាគតយើងទាំងអស់គ្នា”

on

Advertisement

​ភ្នំពេញ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ៖ រយៈពេល ៤ ឆ្នាំ​ជាប់ៗ​គ្នា​ហើយ​ដែល​កម្មវិធី​“ Samsung Employee Volunteer” បាន​បង្កើតឡើង​ហើយ​ឆ្នាំនេះ​ក្រុមហ៊ុន​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា​បានធ្វើការ​បរិច្ចាគ “​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​បែប​ជីវ​ខ្សាច់​” ដែល​ផ្តល់​គុណប្រយោជន៍​ដល់​សុខភាព​សិស្សានុសិស្ស ប្រមាណ​ជាង ១០០០ នាក់ ដើម្បីឱ្យ​ពួកគេ​មាន​ទឹកស្អាត​ទទួលទាន​បាន​យ៉ាង​ងាយស្រួល និង​ល្អ​សម្រាប់​សុខភាព​ផងដែរ​។

លោកស្រី​នាយិកា សាន ស្រី​កន្និដ្ឋា បាន​មានប្រសាសន៍ថា ឆ្នាំនេះ​សាលាបឋមសិក្សា ហ៊ុន សែន ព្រែក​ឫស្សី​ដែល​ស្ថិតក្នុង​ក្រុង​តាខ្មៅ​ពិតជា​មានសំណាង ហើយ​លោកស្រី​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ដល់​ក្រុមហ៊ុន សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា ដែល​បានជ្រើសរើស​សាលា​លោកស្រី​សម្រាប់​កម្មវិធី​បុគ្គលិក​ស្ម័គ្រចិត្ត ក្នុង​ឆ្នាំ ២០១៩ នេះ​ ។

“​យើង​ពិតជា​រំភើប​ក្រៃលែង​ពេលដែល​ឭ​ដំណឹង​ថា​សាលា​របស់​យើង​នឹង​ទទួលបាន ”​ប្រព័ន្ធ​ ​ម្រោះ​ទឹកស្អាត​បែប​ជីវ​ខ្សាច់​”​។ ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​នេះ​គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​សិស្សានុសិស្ស​របស់​យើង​ក្នុងការ​ទទួលបាន​សុខមាលភាព​គ្រប់ពេលវេលា​បើទោះបីជា ពួកគេ​ស្ថិតនៅក្នុង​សាលា​ក៏ដោយ​។​ ​គួរបញ្ជាក់​ផងដែរ​ថា​ក្រៅពី​ការបរិច្ចាគ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​ហើយ​នោះ ក្រុមហ៊ុន​សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​បរិច្ចាគ​បន្ថែម​នូវ​ដប​ទឹក និង​សម្ភារ​សិក្សា​ចំនួន ៤០០ ឈុត ទៀត ជូន​ដល់​សិស្សានុសិស្ស​ផងដែរ​។ ដើម្បី​ជាការ​តបស្នង​ក្នុង​កិច្ចសហការ​លើកកម្ពស់​ផ្នែក​សុខភាព និង​ការអប់រំ​ក្រុមហ៊ុន សាម​សុង ក៏​ទទួលបាន​នូវ​លិខិត​សរសើរ​ពី​គណៈ​គ្រប់គ្រង​សាលាបឋមសិក្សា​ព្រែក​ឬ​ស្សី​ផងដែរ​។

​លោក ស៊ឹង​ហូ ឆ​យ ( Seungho Choi) អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “ សាម​សុង គឺជា​ម៉ាក​សញ្ញា​ដែល​ទទួលស្គាល់​ទូទាំង​ពិភពលោក​ក្នុងការ​ធ្វើឱ្យ ជីវិត​មាន​ភាពងាយស្រួល និង​កាន់តែ​ប្រសើរឡើង​តាមរយៈ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដ៏​ទំនើប​អស្ចារ្យ​ជាច្រើន​។ អ្វីដែល​កាន់តែ​ពិសេស​បំផុត​នោះ​ក្រុមហ៊ុន សាម​សុង គឺជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​បំផុត​ក្នុង​ពិភពលោក​តែមួយគត់​ដែល​ផ្តល់ជូន​ផាសុកភាព និង​សុខមាលភាព​ក្នុងការ​រស់នៅ​ជូន​ដល់​យើងទាំងអស់គ្នា​។​” ​លោក​ក៏បាន​បន្ថែមទៀតថា ផលិតផល​សាម​សុង បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​ទៅនឹង​ជីវិត​រស់នៅ​របស់​ប្រជាជន ហើយ​បុគ្គលិក​យើង​ក៏បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ សប្បុរសធម៌ និង​មេត្តាធម៌ មិន​ថា​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​។​ម្យ៉ាងវិញទៀត យើង​តែងតែ​ចាត់ទុក​កុមារ និង​ក្មេងៗ​ជំនាន់​ក្រោយ​ជា​ទំ​ពាំ​ស្នង​ឬ​ស្សី និង​ជា​អនាគត​របស់​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​ណាមួយ កុមារៗ​នៅ​សាលារៀន​របស់​យើង​ក្នុងថ្ងៃនេះ​នឹង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ជាមួយនឹង​ចក្ខុវិស័យ​បែបនេះ​យើង​តែងតែ​សួរ​សំណួរ​សាមញ្ញ​ទៅ​ខ្លួនឯង​ថា តើ​យើង​អាចធ្វើ​អ្វី​បាន​ដើម្បី​ជម្រុញ​លើកទឹកចិត្ត​ពួកគាត់ និង​ឱ្យ​ពួកគាត់​អាចធ្វើ​ការអភិវឌ្ឍន៍​ពិភពលោក​ដែល​ពួកគេ​កំពុង​រស់នៅ​នេះ​?

ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​ការចូលរួម​ពី កញ្ញា មាន សូ​នី​តា ដែល​តំណាង​ឲ្យ​ផលិតផល​សាម​សុង ក៏បាន​ស្ម័គ្រ​ចិត្ត និង​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ផ្ទាល់ខ្លួន ដើម្បី​ផ្ដល់​ជា​កម្លាំងចិត្ត និង​គំនិត​វិជ្ជមាន​ដល់​សិស្សានុសិស្ស​ផងដែរ​។ កញ្ញា​បាន​បញ្ជាក់ថា “​នាង​ខ្ញុំ​ពិតជា​រីករាយ​ក្រៃលែង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ សាម​សុង​។ ហើយ​ថ្ងៃនេះ​គឺ​ពិតជា​ផ្តល់នូវ​ភាព​រំភើប​រីករាយ​ដល់​នាង​ខ្ញុំ​ដែល​បានមក​ចូលរួម និង​ចែក​សម្ភារៈ​សិ​ស្សា​ជូន​ដល់​ប្អូនៗ​កុមារ​ទាំងអស់​នា​ព្រឹក​នេះហើយ​សម្រាប់​សកម្មភាព​នេះ នាង​ខ្ញុំ​មាន​មោទនភាព​ក្នុងការ​ធ្វើជា​តារា​តំណាង​ឲ្យ​សាម​សុង​។​” ​គួរបញ្ជាក់​ផងដែរ​ថា​កម្មវិធី​“ Samsung Employee Volunteer” គឺជា​សកម្មភាព​ស្ម័គ្រ​ចិត្តជា សកល​មួយ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​សាម​សុង ហើយ​សម្រាប់​ឆ្នាំនេះ បុគ្គលិក​ស្ម័គ្រចិត្ត​ចំនួន ៥០ នាក់ មកពី​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ពោរពេញ​ជាមួយ​ភាព​រីករាយ និង​ស្នាមញញឹម​គ្រប់ៗ​គ្នា​។​ ​ថ្ងៃ​ដែល​ពោរពេញ​ទៅដោយ​ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ត្រូវបាន​បញ្ចប់ ហើយ​កុមារ​និង បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង​បាន​លាគ្នា ជាមួយ​ស្នាមញញឹម​ដ៏​រីករាយ​ដោយបាន​និយាយ​ពាក្យ​ថា «​ជួបគ្នា​ម្តងទៀត​!»៕


អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

អ្នកគ្មានគូកុំខ្វល់ច្រើន ហូតលុយតែជាង ២ម៉ឺនជិះរថភ្លើងម្នាក់ឯង ទៅដេកមាត់ព្រែកកំពតយ៉ាងរំភើយ
ណាត់ Crush ទៅ! បោះតង់លើសមុទ្រ គេងស្ដាប់សំឡេងទឹករលក នៅកោះស្ដេច
អបអរសាទរ ទីបំផុតតារាចម្រៀង Noly សម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់
ស្រុះគ្នាណាស់! តារាកូរ៉េល្បីៗ បរិច្ចាគថវិការផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារ ជួយទប់ស្កាត់ការរាតត្បាតនៃវីរុស COVID-19

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

អូ​ហូ៎​ ចំណេញ​កប់​ក្តោង​ម៉​ង​! កម្មវិធី «8K ប្រូ​ម៉ូ​សិន» សម្រាប់​រាល់​ការទិញ Samsung Galaxy S20+ ឬ Galaxy S20 Ultra ​ថត​វីដេអូ 8K មើល​ទូរ​ទស្ស​ន៏ 8K

(​ភ្នំពេញ​) ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ ទទួលស្គាល់ និង ​ឱ្យ​កំពូល​មេដាយ​ដល់ Samsung Galaxy S20+ និង Galaxy S20 Ultra ថា​ជា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ក្នុង​លោក​គ្មាន​គូ​ប្រៀប​ប្រចាំឆ្នាំ ២០២០ ពិតមែន​...

អត្ថបទក្រុមហ៊ុន1 day ago

វី​ង​ទទួលបាន​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​សម្រាប់​ការ​ក្លាយជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​

​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ធនាគា​រ​ចល័ត​នៅ​កម្ពុជា មាន​កិត្តិយស​ដែល​ទទួលបាន​ពានរង្វាន់ “​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អតិថិជន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​កម្ពុជា​”​ក្នុង​កម្មវិធី​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំឆ្នាំ​ ២០១៩ ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង​បាងកក​កាលពី​ចុងខែ​មករា ​ឆ្នាំ ​២០២០​ នេះ ​។​ ​លោក Sunil Bhat​ នាយក​នៃ​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​៖“​វី​ង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ជម្រុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​មិនមាន​គណនី​ធនាគារ និង ​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ​នៅ​កម្ពុជា​ ។...

អត្ថបទក្រុមហ៊ុន3 days ago

Pay, motivation and performance: concepts and issues

អត្ថបទក្រុមហ៊ុន4 days ago

ទិញ​ឈ្នះ​ៗ ទិញ​ស្មា​ត​ហ្វូ​ន Galaxy A51&A71 ឈ្នះ​ដំណើរ​កម្សាន្តទស្សនា​ការប្រគំ​តន្ត្រី​អន្តរជាតិ K-POP និង ​រង្វាន់​អស្ចារ្យ​យ៉ាងច្រើន​

(​ភ្នំពេញ​) ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ មកដល់ពេលនេះ​កម្មវិធី​ប្រ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​របស់​ត្រកូល Galaxy A51&A71 បាន​រកឃើញ​អ្នកឈ្នះ​ប្រចាំ​ស​ប្តា​ហ៏​ទី​1 រួចមកហើយ ដូ​ច្នេះ​អតិថិជន​ទាំងអស់​នៅតែមាន​ឱកាស​ឈ្នះ​មហា​រង្វាន់​យ៉ាង​អស្ចារ្យ​នេះ​ពី​សាម​សុង​រហូតដល់​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២០ ។​ ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងអស់នេះ​រួមមាន​៖ ១.​ដំណើរ​កម្សាន្ត​ទៅ​ទស្សនាកា​ប្រគំតន្ត្រី...

អត្ថបទក្រុមហ៊ុន1 week ago

ទម្លាយ​ឆាកជីវិត​ខ្លះៗ​របស់​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ទម្រាំ​ក្លាយជា​ម្ចាស់​ហាង «​តែ​ទឹកដោះគោ Ancha Taiwan Milk Tea» (វីដេអូ)

​ទេពកោសល្យ និង ភាពស្រស់ស្អាត​គឺជា​ពាក្យ​ដែល​គួរឱ្យ​ស្រឡាញ់​សម្រាប់​នារី​ម្នាក់ៗ​។ ភាពស្រស់ស្អាត​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ត្រូវតែ​ពូកែ​ថែមទៀត ។ ពេលនេះ​យើង​នឹង​ណែនាំ​ស្ត្រី​ឆ្នើម​មួយរូប​ឈ្មោះ ViVi Do ដែលជា​ម្ចាស់​ហាង​តែ​ទឹកដោះគោ Ancha Taiwan Milk Tea ហើយ​ប្រសិនបើ​អ្នកជា​អ្នកគាំទ្រ​ភេសជ្ជៈ​ម៉ាក​នេះ ប្រាកដជា​ស្គាល់​គាត់​ច្បាស់ ។​ ViVi Do បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន Yes Seatel បាននាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ចុងក្រោយមកដល់កម្ពុជាហើយ!

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។ Yes 018 មានបណ្តាញ...

អត្ថបទក្រុមហ៊ុន1 week ago

តោះ​! ​មក​មើល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​របស់​រថយន្ត Ford Ranger Wildtrak 2020 (វីដេអូ)

សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះហើយ​ដោយសារ​ភាព​ធ​ន់ រឹងមាំ និង ​ទំនើប​មិន​ចាញ់​រថយន្ត SUV នោះឡើយ​។ កត្តា​នេះ​បានធ្វើ​ឲ្យ​រថយន្ត Pickup មួយ​នេះ​ទទួលបាន​ប្រជាប្រិយ​ភាពមិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​នៅក្រៅ​ប្រទេស​ក៏​ទទួលបាន​ការពេញនិយម​យ៉ាងច្រើន​កុះករ​ដែរ​។ យ៉ាងណាមិញ Ford Ranger 2020 ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​ក៏មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។ សម្រាប់​ឆ្នាំ...

អត្ថបទក្រុមហ៊ុន1 week ago

ចាំ​អី​ទៀតសល់​ ១ សប្តាហ៍​ទេ! ប្រញាប់​កុ​ម្ម៉​ង់ Samsung Galaxy S20+ | S20 Ultra ប្រើ​ឱ្យបាន​មុនគេ​ភ្លាម​ទៅ​!

(​ភ្នំពេញ​) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ កក្រើក​នោះ​កក្រើក​ ល្បី​នោះ​ល្បី​ មិនមែន​តែ​កម្ពុជា​យើង​ទេ​គឺ​ទូទាំង​ពិភពលោក​ ហើយ​បើ​និយាយ​ពី​ទីផ្សារ និង ​អ្នក​និយម​គាំទ្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ សឹងតែ​មិនបាច់​និយាយ ​គឺថា​ម្នាក់ៗ​សុទ្ធតែ​រំជើបរំជួល និង ​ទប់ចិត្ត​មិនបាន​ជាមួយ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+...

អត្ថបទក្រុមហ៊ុន2 weeks ago

អបអរសាទរក្រុមទាំង 10 បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប...