ANCHOR ផ្តល់ភាពអស្ចារ្យក្នុងការប្រគំតន្រ្តីខ្នាតយក្សបីរាត្រីជាប់គ្នាជាពិសេស
កាន់តែសប្បាយទ្វេដង ជាមួយមហាព្រឹត្តការណ៍ប្រគំតន្ត្រីដ៏ធំបំផុតរបស់ស្រាបៀរ អាន់ឆ័រ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនឹងសំពះព្រះខែដែលនឹងធ្វើឲ្យការជួបជុំដ៏ធំ សម្បើមនេះ ពោពេញដោយភាពសប្បាយ រំជួយអារម្មណ៍ មិនអាចបំភ្លេចបាន។
កម្មវិធីប្រគំតន្ត្រី Anchor Water Festival នឹងប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងល្បីៗទាំងជាតិ និងអន្តរជាតិមានដូចជា ខេមរៈសិរីមន្ត – ពេជ្រសោភា – ឆនសុវណ្ណរាជ – សុគន្ធនិសា – ណុបបាយ៉ារិទ្ធ – សុខស្រីនាង – ហ្សូណូ – សួសវីហ្សា – នីកូ- នីរតនា – វីឌីណែត- ដួង វិរៈសិដ្ឋ – STEP – រ៉េតស៊ូហ្សាណា- វង្សតារារតនា – បូបូ – នីណា – ក្រុមរាំ OMG – DJ ម៉ៃលី ព្រមទាំងក្រុម តារាចម្រៀងអន្តរជាតិ Miso – Rose Finger – Alphabat។
ណាត់គ្នាទទួលយកអារម្មណ៍ដ៏ពិសេសនេះនៅថ្ងៃទី 10 – 11 – 12 ខែវិច្ចិកា ឆ្នាំ 2019 នៅក្នុងបរិវេណខាងក្រោយសាលាក្រុងកោះពេជ្រ។ លោកអ្នកក៏អាចទស្សនាការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ស្រាបៀរអានឆ័រផងដែរ។
នាំមកជូនលោកអ្នកដោយស្រាបៀរ ANCHOR