ដឹងតែកក្រើកហើយ! អុំទូកឆ្នាំនេះ ខារ៉ាបាវ ប្រមូលអស់សុទ្ធតែកំពូលតារា ក្នុងការប្រគំតន្រ្តីលំដាប់អច្ឆរិយៈ
នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី 10 – 11 – 12 ខែវិច្ចិកា ឆ្នាំ 2019 ខាងមុខនេះ ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវ សហការជាមួយទូរទស្សន៍ហង្សមាស នឹងប្រារព្ធធ្វើការប្រគំតន្ត្រីលំដាប់អច្ឆរិយៈជាពិសេសសម្រាប់បងប្អូនខ្មែរគ្រប់ទិសទីដែលមកកម្សាននៅរាជធានីភ្នំពេញដើម្បីអបអរពិធីបុណ្យជាតិដ៏ឱឡារឹកនេះដែលនឹងធ្វើឡើងពេញបីរាត្រី នៅក្នុងបរិវេណសួនច្បារមុខវត្តបុទមវត្ដី។
ថាអត់កប់មួយមាត់ទៅ! ការប្រគំតន្ត្រីនេះបានប្រមូលអស់កំពូលតារាល្បីៗលំដាប់ប្រទេសមករួមគ្នាលើឆាកតែមួយរួមមានកំពូលតារាចម្រៀងព្រាបសុវត្តិ- ខេមរៈសិរីមន្ត – ពេជ្រសោភា – ឆនសុវណ្ណរាជ – សុគន្ធនិសា – ណុបបាយ៉ារិទ្ធ – សុខស្រីនាង -ហ្សូណូ – សួសវីហ្សា – នីកូ – សុខសីឡាលីន – នីរតនា – វីឌីណែត – STEP – រ៉េតស៊ូហ្សាណា – គ្រីថៃពៅ – ឈឺនរតនៈ – វង្សតារារតនា – ទេពពិសិដ្ឋ – ពេជ្រថៃ – ឡុងលីងគង្គ – សុខសុជាតា – រ៉នចាន់ឌីន – រ៉េតរ៉ែន។
ណាត់គ្នាទៅទទួលយកភាពសប្បាយរីករាយហើយជុំគ្នាក្រេបភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវដែលលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសឈ្នះលុយសុទ្ធរហូតដល់ទៅ 100លានរៀល ។ព្រឹត្តការណ៍ដ៏អស្ចារ្យនេះក៏នឹងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង 8 យប់រហូតដល់ចប់កម្មវិធី៕
នាំមកជូនលោកអ្នកដោយភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវ