បុណ្យអុំទូកឆ្នាំនេះ BOOSTRONG ដាក់ម៉ាចាស់ដៃហើយ!
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីសន្លាងមកដល់ទៀតហើយជាមួយ BOOSTRONGសម្រាប់ក្នុងឱកាសបុណ្យជាតិខាងមុននេះ។ BOOSTRONGបានត្រៀមជាស្រេចក្នុងការចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនឹងសំពះព្រះខែដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី10 – 11 – 12ខែវិច្ឆិកាឆ្នាំ2019នៅសួនច្បារសុខាត្រើយខាងកើត។
ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ2019នេះBOOSTRONG បានបង្កើតមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយគឺការប្រគំតន្ត្រី BOOSTRONG ដោយមានវត្តមានតារាល្បីៗរួមគ្នាជាច្រើនដួងដូចជាព្រាបសុវត្តិ – ខេមរៈសិរីមន្ត – ពេជ្រសោភា – ឆនសុវណ្ណរាជ – សុគន្ធនិសា – ណុបបាយ៉ារិទ្ធ – សួសវីហ្សា – សុខសីឡាលីនដែលនឹងមកអង្រួនបេះដូងបងប្អូនឲ្យរីករាយប្បាយរាំលេងចាក់ក្បាច់តាមបទចម្រៀងជាលក្ខណៈប្រពៃណីលក្ខណៈសម័យទំនើបនិងបែបរ៉ករ៉កដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអុំបុកនិងសំពះព្រះខែទាំងបីរាត្រីពេញ។
មិនតែប៉ុណ្ណោះ BOOSTRONG ក៏នៅមានកម្មវិធីជាច្រើនទៀតសម្រាប់បំរើអារម្មណ៍បងប្អូនយើងរាប់ម៉ឺននាក់ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះក៏នឹងមានការផ្សាយផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ៕
នាំមកជូនលោកអ្នកដោយភេសជ្ជៈប៉ូវកំលាំង BOOSTRONG