Samsung Side By Side គឺជាទូទឹកកកដ៏ល្អឥតខ្ចោះ និង ស័ក្តិសមបំផុតសម្រាប់ជីវិតដ៏ទាន់សម័យ!
ភ្នំពេញថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ ៖ ក្នុងឆ្នាំ ២០១៩ នេះ បើយើងនិយាយពីទូទឹកកកគឺប្រាកដជាមិនមានអ្វីប្លែក និង មានការចាប់អារម្មណ៍ខ្លាំងនោះទេ ព្រោះថាស្ទើរតែគ្រប់ក្រុមគ្រួសារសុទ្ធតែមានប្រើប្រាស់ទាំងអស់គ្នា ប៉ុន្តែបើយើងនិយាយពីទូទឹកកដែលស៊ីភ្លើងតិច, ដាក់អីវ៉ាន់បន្លែ, ត្រីសាច់, ផ្លែឈើ,ភេសជ្ជៈ បានច្រើនជាងគេលើសផលិតផលទូទឹកកកធម្មតា, មានរាងស្អាតទាក់ទាញ, គ្មានសំឡេងរំខាន, ជួយកម្ចាត់ក្លិនមិនល្អ, ជាប់ធន់មិនងាយខូច នោះគឺលោកអ្នកប្រាកដជាចាប់អារម្មណ៍ខ្លាំងបំផុត និងអាចគិតថាវាមិនមានលក់នោះទេ! ត្រូវអត់?
នេះនែ៎! ភាពអស្ចារ្យដែលលើសពីការរំពឹងទុករបស់លោកអ្នកគឺស្ថិតនៅក្បែរដៃលោកអ្នកបំផុត! សូមណែនាំទូទឹកកក Samsung Side By Side ដ៏វៃឆ្លាតបំផុតប្រចាំឆ្នាំ២០១៩!! ទូទឹកកក Samsung Side By Side គឺជាទូទឹកកដ៏ល្អ និង ស័ក្តិសមបំផុតសម្រាប់ជីវិតដ៏ទំនើបទាន់សម័យ! ក្រៅអំពីរូបរាងដ៏ស្តើងទាក់ទាញ និង ស្រស់ស្អាតបំផុតទូទឹកកក Samsung Side By Side រចនាឡើងជាមួយនឹងបច្ចេកវិទ្យា SpaceMaxTM ដែលធ្វើឱ្យផ្ទៃខាងក្នុងធំទូលាយល្អអាចផ្ទុកចំណីអាហារបានដល់ទៅ ៦០២ លីត្រ, អាចរក្សាសំណើមបានល្អ, ទុកម្ហូបបន្លែផ្លែឈើ ត្រីសាច់បានយូរ…ស្រស់ល្អ លើសពីទូទឹកកកធម្មតា ។ អ្វីដែលកាន់តែពិសេសមានកន្លែងអាចបញ្ចេញភាពត្រជាក់បាន ៣ ផ្នែកផ្សេងៗគ្នាទៅតាមថតនីមួយៗដោយមិនឱ្យមានការឆ្លងក្លិនចូលគ្នាឡើយ ។
ដូច្នេះពេលមានរវល់ម្តងៗ ឬពេលមានភ្ញៀវមកលេងផ្ទះម្តងៗលោកអ្នកលែងបារម្ភទៀតហើយ! ជាពិសេសលោកអ្នកក៏ឈប់បារម្ភពីទឹក, ផ្លែឈើ, នំចំណីអាហារដែលមានក្លិនឆ្អាបត្រី ឬធុំក្លិនមិនល្អទៀតដែរ ។ ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 ៕