Galaxy Watch Active 2 ចេញលក់ក្នុងប្រទេសកម្ពុជាផ្លូវការហើយ!
ភ្នំពេញថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩ ៖ សូមស្វាគមន៍វត្តមានកំពូលនាឡិកាដ៏វៃឆ្លាត និងអស្ចារ្យបំផុតក្នុងពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ! Samsung Galaxy Watch Active 2 គឺជាកំពូលនាឡិកា (Smart Watch) ដែលមានភាពវៃឆ្លាតជាទីបំផុតជាមួយនឹងមុខងារដ៏អស្ចារ្យជាច្រើនលើសពីផលិតផល Smart Watch ធម្មតាដទៃទៀតដែលអតិថិជនទាំងអស់នឹកស្មានមិនដល់ ។ អ្វីដែលពិសេសបំផុតនោះ Samsung Galaxy Watch Active 2 គឺមានរូបរាង និង មុខងារពិសេសៗជាច្រើនសម្រាប់ថែទាំតាមដានសុខភាពប្រចាំថ្ងៃរបស់លោកអ្នកដូចជាកម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, និង GPS ជាដើម ។
សូមបញ្ជាក់ថា Samsung Galaxy Watch Active 2 ដែលដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងនាពេលនេះមានទំហំ ២ ជម្រើសគឺ 40mm និង 44mm ជាមួយនឹងមុខតួនាឡិកា និងខ្សែជាប្រភេទ Stainless Steel + Leather Band និង Aluminum + Sport Band។ កំពូលនាឡិកា Galaxy Watch Active 2 ដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលព្រមទាំងអតិថិជនជាច្រើនក្នុងប្រទេសកម្ពុជាយើងទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែង គឺអមមកជាមួយតម្លៃដែលខុសគ្នាតិចតួចទៅតាមប្រភេទនីមួយដូចខាងក្រោមនេះ ៖
* Fashion (Stainless steel + Leather Band):- ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 369 ដុល្លារ!
– ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 349 ដុល្លារ!
* Fitness (Aluminum + Sport Band):
– ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 299 ដុល្លារ!
– ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 279 ដុល្លារ!
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ៕