ចុចស្តាប់បន្តិចមើល៍ តើពួកគាត់និយាយពីអីហ្នឹង ? (វីដេអូ)
រង់ចាំយូរហើយមែនទេ? លើកនេះ OPPO មិនធ្វើឲ្យការង់ចាំរបស់លោកអ្នក ខាតពេល និង ឥតប្រយោជន៍នោះទេ ព្រោះ OPPO នឹងបង្ហាញជូននូវសមាសភាពពិតនៃកំពូលស្មាតហ្វូនស៊េរីថ្មី Reno2 និងស្មាតហ្វូនធុនកណ្តាល OPPO Reno2Fច្បាស់ទែងហើយ! ដោយប៉ុន្មានថ្ងៃនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជាបានពញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈការផ្តល់នូវរង្វាន់ទូរស័ព្ទដៃស៊េរីថ្មី OPPO Reno2F ចំនួន 10 គ្រឿងសម្រាប់អតិថិជនដែលបានធ្វើការ Blind Order លើស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ចាប់ពីថ្ងៃទី 07 ដល់ 16 តុលា 2019 ដែលកៀកនឹងថ្ងៃសម្ពោធផលិតផលថ្មីរបស់ខ្លួនតែម្តង ។ ភាពច្នៃប្រឌិត និង សមត្ថភាពដ៏អស្ចារ្យនៃបច្ចេកវិទ្យាឈានមុន ដែលនឹងបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO រហូតធ្វើឲ្យតារាប្រុសស្រីល្បីៗប្រចាំប្រទេសកម្ពុជា ដូចជាអ្នកនាង ពេជ្រ សោភា កញ្ញា រ៉េតស៊ូហ្សាណា លោក Step និង លោក RavenBlazeជាដើមនាំគ្នាបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្នុងការទាក់ទាញ Fan របស់ពួកគេឲ្យរង់ចាំទស្សនា នូវអ្វីដែលថ្មី ដែលពួកគេតែងតែមានចំងល់ជុំវិញ Reno2 series នៅលើទំព័រហ្វេសបុកផ្លូវការរបស់OPPO នៅកម្ពុជា។
បើចង់ជ្រាបច្បាស់ថានឹងមានអ្វីអស្ចារ្យអំពីស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F និង Reno 2 សូមអញ្ជើញទស្សនានូវវីដេអូខាងក្រោមនេះ៖
គួររំលឹកថា OPPO Reno2គឺជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃទូរស័ព្ទReno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែបកាលីបទាន់សម័យជាងមុនជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ ដែលមានអេក្រង់ AMOLEDលាតពេញនិងកញ្ចក់ E3ការពារចំណាំងពន្លឺ កាន់តែភ្លឺ កាន់តែច្បាស់។ ផ្នែកខាងក្រោយវិញត្រូវបានរចនាយ៉ាងស្រស់ស្អាតរលើបរលោងដោយកញ្ចក់ស្វិតCGG5មានភាពស៊ីមេទ្រីនៅចំណុចកណ្តាល មិនតែប៉ុណ្ណោះការរចនា O-Dotជួយការពារភាពសឹកឡេននៃកាមេរ៉ា ដោយបំពាក់សេរ៉ាមិចងាយស្រួលក្នុងចាប់កាន់ប្រើ និង មើលទៅកាន់តែថ្លៃថ្នូរ។ OPPO Reno 2 មានកាមេរ៉ាក្រោយ 4គ្រាប់ អាចថតវីដេអូ គ្មានរំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹតថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ថតរូបZoomបាយឆ្ងាយនិងថតរូបបែបសខ្មៅល្អឥតចន្លោះ។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬ ហៅថា Video Bokehនិងមានបំពាក់កម្មវិធី Video Editដំបូងគេបង្អស់របស់ OPPO នេះបើយោងតាម វេបសាយ OPPO Global។
បើក្រលេកមើលស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Seriesនិង Reno Seriesនឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។ ស្មាតហ្វូនកូនកាត់រូបនេះ មាន រចនាបថ កាលីបនឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេនដូចគ្នា ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2។
ការរៀបរាប់ខាងលើ គឺពុំទាន់អស់សេចក្តីនៃលក្ខណៈពិសេសៗ របស់ OPPO Reno 2 និង Reno 2F អាស្រ័យហេតុសូមកុំភ្លេចរងចាំទស្សនាការផ្សាយផ្ទាល់កម្មវិធីសម្ពោធផលិតផលថ្មីទាំងពីរនៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO កម្ពុជា https://www.facebook.com/OPPOCAMBODIA/ ៕