ប្រដាល់គុណខ្មែរដ៏អស្ចារ្យបំផុត!!! តែ ២ ប្រកួតទទួលបានប្រាក់រង្វាន់ ១៦ លានរៀល ក្នុងកម្មវិធីជើងឯកប៉ះគ្នាគោជល់ដ៏ធំសម្បើម
កាលពីល្ងាចថ្ងៃសៅរ៍ ទី ១២ តុលា នៅសង្វៀនអ្នកតស៊ូគុណខ្មែរគោជល់ មានការប្រកួតជើងឯកប៉ះគ្នាដ៏ធំអស្ចារ្យរវាង ជើងឯកខ្សែក្រវ៉ាត់ ៣ ដង មឿន សុខហ៊ុច ប៉ះជាមួយ ជើងឯកថៃខ្សែក្រវ៉ាត់ ៦ ដង Yodthounthorng ដ៏កក្រើកហើយជក់ចិត្តរហូតដល់ប្រាំទឹកពេញ និង ធ្វើឱ្យអ្នកទស្សនាហ៊ោកញ្ជ្រៀវអង្រួនពេញសង្វៀនអ្នកតស៊ូគុណខ្មែរគោជល់ ។ ហើយសូមអបអរសាទរដល់កីឡាករ មឿន សុខហ៊ុច ដែលបានយកឈ្នះកីឡាករថៃ Yodthounthorng ហើយឈានទៅវគ្គផ្តាច់ព្រ័ត្រ ។ ជាងនេះទៅទៀត ក៏សូមអបអរសាទរដល់អ្នកដែលមានសំណាងបំផុតដែលបានឈ្នះរង្វាន់រថយន្ត MazdaEclipse ពីក្រវិលកំប៉ុងគោជល់ ។
ដោយមានការគាំទ្រយ៉ាងធំសម្បើមសំណាក់អ្នកគាំទ្ររាប់លាននាក់ទូទាំងប្រទេសក្នុងកម្មវិធីពីជើងឯកប៉ះគ្នាលើកទី ១ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ អ្នកតស៊ូគុណខ្មែរគោជល់បានបន្តរៀបចំកម្មវីធីជើងឯកប៉ះគ្នាលើកទី ២ នេះក្នុងប្រភេទទម្ងន់ 63.5kg ដែលមានកំពូលជើងឯកគុណខ្មែរ 2 រូប គឺ ម្ចាស់ខ្សែរក្រវ៉ាត់ ៣ ដង មឿន សុខហ៊ុច (ជើងឯកខ្សែរក្រវ៉ាត់គោជល់ឆ្នាំ ២០១៦ ជើងឯកខ្សែរក្រវ៉ាត់ MAX 2016 និង ជើងឯកខ្សែរក្រវ៉ាត់ ISI Palm 2018) និង ឡុង សំណាង ដែលប៉ះជាមួយកំពូលជើងឯកថៃ ២ រូប គឺ ម្ចាស់ខ្សែរក្រវ៉ាត់ ៦ ដង Yodthounthorng ប្រកួតចាញ់ មឿន សុខហ៊ុច កាលពីយប់ថ្ងៃសៅរ៍ ទី ១២ តុលាកន្លងទៅ និង Nattapong ដែលនឹងត្រូវប្រកួតជាមួយ ឡុង សំណាង នៅថ្ងៃ ២៦ តុលាខាងមុខនេះ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រដែលត្រូវជួបជាមួយ មឿន សុខហ៊ុច នៅថ្ងៃ ៩ វិច្ឆិកា ២០១៩ ។
ជើងឯកប៉ះគ្នាជាកម្មវិធីតែមួយគត់ដែលជម្រើសយកតែកំពូលកីឡាករ និង ជាម្ចាស់ខ្សែរក្រវ៉ាត់ធំៗកន្លងមក ហើយប្រើរយះពេលខ្លីបំផុត និង ទទួលបានប្រាក់រង្វាន់ច្រើនបំផុតរហូតដល់ ១៦ លានរៀល ដោយគ្រាន់តែប្រកួតចំនួន ២ ប្រកួតប៉ុណ្ណោះ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាកម្មវិធីប្រដាល់គុណខ្មែរដែលទាក់ទាញបំផុតដែលមិនធ្លាប់មានកន្លងមក ។
អ្វីដែលកាន់តែរំភើបរីករាយថែមទៀតក្នុងរាត្រីដ៏អស្ចារ្យនោះ គោជល់បានប្រគល់រង្វាន់រថយន្ត MazdaEclipse ដែលមានតំលៃ ២០០ លានរៀល ដល់បងប្រុស ជេត ស្រេង និង ក្រុមគ្រួសារ ដែលបងប្រុសជាអ្នកមានសំណាងបំផុតដែលបានគាស់ក្រវិលកំប៉ុងគោជល់ហើយឈ្នះរង្វាន់ធំរថយន្ត MazdaEclipse នេះនៅចំពោះមុខទស្សនិកជនរាប់ពាន់នាក់ដែលបានធ្វើជាសក្សីថាគោជល់ពិតជាឈ្នះរង្វាន់ធំជាងគេ ឈ្នះពិតប្រាកដមែន ។ កម្មវិធី “គោជល់រង្វាន់ធំជាងគេ រង្វាន់ពិត” នៅតែបន្ត និងនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ដូចជា រថយន្ដ Mazda Eclipse, ម៉ូតូ Honda Dream ទឹកប្រាក់ $5000,$500, $100 និង រង្វាន់គោជល់រាប់លានកំប៉ុង ។
គួរកត់សំគាល់ថា គោជល់ដែលជាភេសជ្ជៈប៉ូវកម្លាំងមានគុណភាពល្អជាងគេទូទាំងពិភពលោក និង ក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក ។ ជាក់ស្តែងគោជល់បានគាំទ្រប្រដាល់គុណខ្មែរអស់រយៈពេលជាច្រើនឆ្នាំកន្លងមក និង បន្តរៀបចំកម្មវិធីប្រគួតប្រដាល់គុណខ្មែរអន្តរជាតិដ៏ធំសម្បើមតាមដែលអាចធ្វើទៅបានដើម្បីនាំមកនូវភាពរំភើបសប្បាយរីករាយយ៉ាងក្រៃលែងដល់អ្នកគាំទ្រគុណខ្មែររាប់លានអ្នកទូទាំងប្រទេស ។
សូមរង់ចាំតាមដានទស្សនាការប្រកួតបន្ទាប់ក្នុងកម្មវិធីជើងឯកប៉ះគ្នានៅសង្វៀនអ្នកតស៊ូគុណខ្មែរគោជល់ នៅថ្ងៃទី ២៦ តុលា និង វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ៩ វិច្ឆិកា តាមរយៈការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC ចាប់ពីម៉ោង 5:30 ល្ងាច ដល់ ម៉ោង 8:00 យប់ ឬ តាមរយៈ Facebook Page របស់គោជល់ ៖https://www.facebook.com/redbullcambodia/
សូមទស្សនាវីដេអូខាងក្រោម៖