Connect with us

អត្ថបទក្រុមហ៊ុន

ឡូយកប់ស៊េរី! រសជាតិនៃបទពិសោធមិនអាចបំភ្លេចបាន ពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាត និង អស្ចារ្យបំផុតក្នុងពិភពលោក

on

Advertisement

ភ្នំពេញ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ ២០១៩ ៖ បើ​និយាយ​ពី​ទូរទស្សន៍​គឺ​ធ្វើឱ្យ​យើង​នឹកឃើញ​ដល់​ទសវត្សរ៍​ទី ២០ នៃ​ទូរទស្សន៍ ស​-​ខ្មៅ ប្តូរ និង ​បញ្ជា​ប៉ុស្តិ៍​ដោយ​ប្រើ​ដៃ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ ។ រហូតដល់​ពាក់កណ្តាល​ទសវត្សរ៍​ទី ៦០ ទើប​អាចមាន​ទូរទស្សន៍​ពណ៌​មើល​ប៉ុន្តែ​វា​មិនមាន​ភាពទូលំទូលាយ​ឡើយ ។

“​អនាគត​ដើរ​មិនទាន់​បច្ចេកវិទ្យា​” គឺជា​អ្វីដែល​លោកអ្នក​តែងតែ​និយាយ នឹកស្មាន​មិន​ដល់ ហើយ​កោតសរសើរ​ពី​ភាព​អស្ចារ្យ​បំផុត​នៃ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ដែល​កំពុងតែ​មានការ​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លា​បំផុត​ក្នុង​ពិភពលោក​! ជាក់ស្តែង​លោកអ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ទូរទស្សន៍​ចាប់តាំងពី ស​-​ខ្មៅ និង​ទូរទស្សន៍​ពណ៌​ជាមួយនឹង​កញ្ចក់​ប៉ោង​មក​មុខ គូទ​ទយ​ទៅក្រោយ មាន​អង់​តែ​ន​នៅ​ពីលើ​សម្រាប់​ចាប់​ប៉ុស្តិ៍​ជាដើម​នោះ​ប្រាកដជា​ចងចាំ​បាន​យ៉ាងច្បាស់​! ​ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​សូម​ណែនាំ និង​បង្ហាញជូន​នូវ​ស្តេច​កំពូល​ទូរទស្សន៍​ដែល​ដើរ​លឿន​ជាង​អនាគត និង​កំពុង​ធ្វើឱ្យ​ពិភពលោក​មិន​អស់ចិត្ត ស្ងើចសរសើរ​ពី “​វឌ្ឍនភាព​ដ៏​មហស្ចារ្យ​នៃ​ពិភព​ល្អឥតខ្ចោះ​” ក្នុងការ​បង្ហាញ​នូវ​បទពិសោធន៍​ការកម្សាន្ត​ជាមួយនឹង​កំពូល​សាច់​ម៉ដ្ឋ​នៃ​រូបភាព និង​ពណ៌​ដ៏​រស់​រវើក​របស់ Samsung QLED 8K ស៊េរី (Q900R)!

​សូមបញ្ជាក់ថា​ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់​ចុងក្រោយ​បំផុត​នេះ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត (Super Cool…! Super Premium) និង​មាន​លក្ខណៈ​ផ្ចិតផ្ចង់​ជាទីបំផុត​ដើម្បី​ធ្វើឱ្យ​លោកអ្នក​ទទួលបាន​បទ​ពិសោធន៍​មិនអាច​បំភ្លេចបាន​ដែល​អនាគត​មិនអាច​រត់តាម​ទាន់​បានឡើយ​! និយាយ​កាត់​ឱ្យ​ខ្លី​ទៅ​ប្រសិនបើ​លោក​អ្នកជា​អ្នកតាមដាន និង​ចូលចិត្ត​បច្ចេកវិទ្យា​ថ្មីៗ​ខ្ញុំ​សូមឱ្យ​លោកអ្នក​មក​សាក ជាមួយនឹង Samsung QLED 8K ស៊េរី (Q900R)!

* Real 8K Resolution
​ជា​បច្ចេកវិទ្យា​ដែល​ផ្តល់​រូបភាព​ធំ​ច្បាស់​ល្អឥតខ្ចោះ​ក្នុង​កម្រិត 8K ជាមួយនឹង​កម្រិត​បង្ហា​ញ​រូបភាព​រហូតដល់ 33 លាន ភិ​ច​ស៊ែ​ល​ឯណោះ​! មានន័យថា​ទោះបីជា​លោក​អ្នកយក​ភ្នែក​ដក់​ឱ្យ​ជិត ឬ​ជាប់​អេក្រង់​ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ក៏​រូប​ភាពមិន​បែក ឬ​ព្រាល​ឡើយ​!

* 8K AI Upscaling
​ជា​បច្ចេកវិទ្យា​(AI) ដែល​ជួយ​បំ​លែង ដុសខាត់ កម្រិត​រូបភាព​ពី 1080 ឬ 4K ឱ្យមាន​ភាព​កាន់តែច្បាស់​ម៉ដ្ឋ​ត្រជាក់​ភ្នែក​រហូតដល់​កម្រិត 8K ដូច Footage 8K ដើម យ៉ាង​ដូច្នេះ​ដែរ​! ឡូយ​…​មិនគួរ​ឱ្យ​ជឿ​មែន​!

* Quantum Processor 8K
​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន សាម​សុង ដែលមាន​តែមួយ​គ្មាន​ពីរ​ក្នុង​ពិភពលោក​ក្នុង​ការជួយ​ផ្គត់ផ្គង់​កម្រិត​ពណ៌ និង​កម្រិត​បង្ហាញ​រូបភាព​ឱ្យ​កាន់តែច្បាស់​ក្នុង​កម្រិត 8K ពិតៗ​យ៉ាង​ត្រឹមត្រូវ​បំផុត​!

* Quantum HDR 4000
​មុខងារ និង​បច្ចេកវិទ្យា​នេះ​គឺអាច​ធ្វើឱ្យ​កម្រិត HDR (High Dynamic Range) លោត​រហូតដល់ 4000 ដែល​អាចធ្វើឱ្យ​រូបភាព​ដែល​បញ្ចេញ​មក​កាន់តែច្បាស់ កាន់តែ​លម្អិត​ទោះជា​នូវ​ក្នុងស្ថានភាព​ពន្លឺ​បែបណាក៏ដោយ​ក៏​សាច់​រូបភាព និង​វីដេអូ​នៅតែ​ច្បាស់​ដិត​ល្អឥតខ្ចោះ​ដដែល​!

* Q Style
​នេះ​គឺជា​បច្ចេកវិទ្យា No Gap Wall-Mount ដែល​អាច​ភ្ជាប់​ជាមួយនឹង​ជញ្ជាំង​ស្ទើ​តែ​គ្មា​ចន្លោះ​ជួយ​ឱ្យ​ជញ្ជាំង​មាន​ភាព​ស្អាត​ប្លែក និង​មិន​ធ្វើឱ្យ​ចង្អៀត ឬ​ត្រូវ​ចំណាយ​ថវិកា​បន្ថែមទៀត​ដើម្បី​ទិញ​តុ​ឡើយ​!

* One Connect & invisible
​ជា​របកគំហើញ​ថ្មី​ដែល​ធ្វើឱ្យមាន​ភាពងាយស្រួល មាន​របៀប​រៀប​រាយ​ដោយ​មិន​បង្ហាញ​ខ្សែ​រញ៉េរញ៉ៃ​ឡើយ​! ទាំង​រន្ធ USB, HDMI, ឬ អ្វី​ផ្សេងៗ​ទៀត​ក្នុងការ​បញ្ជូន​រូបភាព​តាមរយៈ​ប្រអប់​នេះ​តែមួយគត់​!

* Ambient Mode (Magic Screen)
​ទូរទស្សន៍ Samsung QLED 8K (Q900R) មិន​ត្រឹមតែ​សម្រាប់​មើល​កម្សាន្ត​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ឧបករណ៍​សម្រាប់​តាំង​លម្អ​គេហដ្ឋាន​ឱ្យ​កាន់តែ​ទាក់ទាញ​ស្រស់ស្អាត​ផងដែរ ហើយ​អ្នក​ក៏​អាច​កំណត់​ការបង្ហាញ​រូបភាព​បែប​ឌី​ជី​ផល​,​ម៉ោង និង​រូបភាព​ផ្សេងៗ​ទៀត​ជាច្រើន​តាម​តម្រូវការ​របស់លោក​អ្នក​បាន​ផងដែរ​។​

* Air Play Connection
Samsung QLED 8K (Q900R) សេរី​ថ្មី​នេះ​អ្នក​ក៏​អាច​ប្រើប្រាស់​បានជា​មួយ​កម្មវិធី Airplay របស់ IOS ដើម្បី​ធ្វើការ​ចែករំលែក តន្ត្រី វីដេអូ​ពី​ទូរស័ព្ទ ឬ ឧបករណ៍​ដទៃទៀត​ទៅ​កាន់​អេក្រង់​ទូរទស្សន៍​បាន​ផងដែរ​។​

​ជា​ចុងក្រោយ​សម្រាប់​អតិថិជន​ទាំងអស់​ដែល​តែងតែ​ដើរ​ទាន់​បច្ចេក​វិ​ទ្យ​ទំនើប​របស់ សាម​សុង ឬក៏​មានបំណង​ចង់​ទទួលបាន​នូវ​បទពិសោធន៍​ដ​ដ៏​មហស្ចារ្យ​នេះ​អាច​រក​ជាវ​ទូរទស្សន៍ Samsung QLED 8K (Q900R) ដ៏​ល្អឥតខ្ចោះ​នេះ​បាន នៅតាម​ហាង​ចែកចាយ​ផលិតផល សាម​សុង​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​សាកសួរ​តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ ​៖ 1800-203232 ៕


អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

រាល់ដងសែនជំនាងផ្ទះមុន ឬកុងម៉ាមុន? ដល់តែបានស្ដាប់គ្រូចិនសែប្រាប់ ទើបដឹងថាអ្នកខ្លះសែនខុសក្បួនសុទ្ធ
សឹងដាច់ផ្ញារ បង្ហាញជីវិតហ៊ឺហាចោរមាសនៅថៃ ជិះឡាន BMW ពាក់ស្បែកជើង Adidas តម្លៃរាប់ម៉ឺនដុល្លារ នៅតែធ្វើចោរទៀត!
អាំ ផាត់ឆារ៉ាផា ពាក់មាសតម្លៃដល់ទៅ ៩៩ លានបាត ផ្អើលមហាជន
ឈប់ខ្វល់ទៅ រឿងម៉ូដសក់ទៅញ៉ាំការ ២០ ជម្រើសពីតារាស្រីថៃ សាមញ្ញតែទាន់សម័យ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ​អ៊ិ​ច​ឆេង (CDX) បានទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​សំខាន់ៗ​ជាច្រើន​រយ​នាក់​នៅក្នុង​កម្មវិធីជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន ដោយ​ភាពកក់ក្ដៅ​ និង ​រួសរាយ​រាក់ទាក់​

​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង (CDX) បានរៀបចំ​កម្មវិធី​ជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែមករា​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគី​ត្រា​ក្រោម​ប្រធានបទ​“Green Oasis”​ដោយបាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​សំខាន់ៗ​រាប់រយ​នាក់​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​គ្នា​។​ ​ព្រឹត្តិការណ៍​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​របស់​ក្រុមហ៊ុន​និង​បុគ្គលិក​ឆ្នើម ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​របស់​ពួកគាត់​។ ចំនុច​កាន់តែ​សំខាន់​នៃ​ការជោគជ័យ​ក្នុង​ឆ្នាំ ២០១៩​នោះ​គឺ​ក្រុមហ៊ុន​បានបញ្ចប់​សិក្ខាសាលា​របស់ខ្លួន​តាម​ការគ្រោងទុក​ដែល​បានធ្វើ​នៅ​ទូទាំង​២៥ ខេត្ត​/​ក្រុង​ក្នុងប្រទេស​កម្ពុជា​ដោយបាន​ផ្តល់នូវ​ការអប់រំ​និង​លើកស្ទួយ​ចំណេះដឹង​ប្រជាជន​កម្ពុជា​រាប់រយ​នាក់​នៅក្នុង​វិស័យ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ ។​ ​ក្រៅពី​ទទួលបាន​ជោគជ័យ​ដែល​គួរអោយកត់សម្គាល់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏បាន​ជ្រើស​រើសយក​ប្រធានបទ​“Green Oasis ”...

អត្ថបទក្រុមហ៊ុន2 days ago

រា​ជនី​ក្រមា មាន សូ​នី​តា ចូលរួម​គាំទ្រ​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០​គ​.​ម​ ឧបត្ថម្ភ​ធំ​ដោយ​សុ​វណ្ណា​ភូមិ​ឡាយ​ហ្វ៍​

​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០​គ​.​ម ឧបត្ថម្ភ​ធំ​ដោយ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​ ឬ Women Run 10K (powered by Sovannaphum Life) ​ជា​ព្រឹត្តិការណ៍​រត់​សម្រាប់​ស្ត្រី​ថ្នាក់ជាតិ​ធំជាងគេ​ និង ​ដំបូងបង្អស់​ដែល​សាធារណជន​បាន​ជ្រាប​តាមរយៈ​សន្និសីទកាសែត​ចុះផ្សាយ​ដោយ​បណ្តា​ព័ត៌មាន​ក្នុងស្រុក​ល្បីៗ​កាលពី​ថ្ងៃទី​កាលពី​ថ្ងៃទី​១៣ ​មករា ​២០២០​ ។​...

អត្ថបទក្រុមហ៊ុន2 days ago

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ក្រុមហ៊ុន Huawei​ ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប​ចុងក្រោយបង្អស់​ និង​ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G

​នៅ​រសៀល​ថ្ងៃទី ​២១ ខែមករា ឆ្នាំ​ ២០២០ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC) និង​ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ជា​ឧបករណ៍​បច្ចេកវិទ្យា ICT និង​ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G នៅឯ​ទីស្តីការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ។​ ឯកឧត្តម ​សុខ ពុទ្ធិ​វុ​ធ...

អត្ថបទក្រុមហ៊ុន2 days ago

សាកល្បងប្រើវិធីប្រឡាក់ឆ្អឹងជំនីជ្រូកខាងក្រោមម្តងមើល៍! ស្រួយ ឈ្ងុយ និងមានជាតិទៀត ញ៉ាំជាមួយបាយក្តៅៗរឹតតែឆ្ងាញ់

ការ​ញុំា​បាយ​ជុំគ្នា​រាល់ថ្ងៃ​ ​គឺជា​គន្លឹះ​នៃ​សុភមង្គល​ក្នុង​គ្រួសារ​ ​ហើយក៏​ជួយ​ឲ្យ​សមាជិក​គ្រួសារ​រក្សា​បាន​នូវ​សុខភាព​ល្អ​ផង​ដែរ​។​ ​​«​ធ្វើ​ម្ហូប​ញុំា​ដោយ​ផ្ទាល់ដៃ​ខ្លួនឯង​ ​ក្រៅពី​អាច​សន្សំសំចៃ​បាន​ច្រើន​ ​វា​ក៏​មាន​សុវត្ថិភាព​ ​ល្អ​ចំពោះ​សុខភាព​ ​ព្រោះ​យើង​អាច​រើស​យក​ត្រី​ ​សាច់​ ​និង​គ្រឿង​ទេ​សល្អៗ​ ​មក​ធ្វើម្ហូប​ឲ្យ​ក្រុម​គ្រួ​សា​រយើងញុំា​»​ ​។​ ​នេះ​ជា​សម្ដី​របស់​អ្នកម្ដាយ​កូនស្រី​ ​២​ ​នាក់​ ​វ័យ​ ​៣២ឆ្នាំ​ ​ឈ្មោះ​ ​ពុទ្ធា​រី​ ​ដែល​បាន​អះអាង​ថា​ទោះ​មមាញឹក​ខ្លាំង​យ៉ាងណាក៏ដោយ​...

អត្ថបទក្រុមហ៊ុន3 days ago

​ក្រុមហ៊ុន Bangkok Airways និង Central Department Store បង្ហាញពីយុទ្ធនាការ​ «Fly, Meet, Shop» ដើម្បីដំណើរកម្សាន្តកាន់តែរីករាយ

ការប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព៍រណ៍​ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Bangkok Airways និង Central Department Store បានធ្វើ​ការណែនាំ​អោយ​ស្គាល់​កម្ម​​វិធី​យុទ្ធនាការ​មួយ “Fly, Meet, Shop” ដែល​មានន័យថា “​ធ្វើដំណើរ​តាម​យន្តហោះ ជួបជុំគ្នា និង​ទិញ​ទំនិញ​”​សំរាប់​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ដូច​ជាង កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​...

អត្ថបទក្រុមហ៊ុន3 days ago

កក្រើកទឹកដីខេត្តកំពង់ចាម! មហាព្រឹត្តិការណ៍អ្នកតស៊ូគុណខ្មែរ គោជល់-ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយ

ដោយការទទួលបានជោគជ័យយ៉ាងធំធេងនៅរដូវកាលទី ១ កាលពីឆ្នាំមុន មហាព្រឹត្តិការណ៍ដំបូង និង អស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយនូវរដូវកាលទី ២ នេះ ។ កម្មវិធីនេះបានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ដែលនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋដែលបាន ចូលទស្សនាផ្ទាល់នៅ ទីលាន កំពង់ចាំ ក្នុងខេត្តកំពង់ចាម...

អត្ថបទក្រុមហ៊ុន3 days ago

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថលបាន​បញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាម​ជាងមួយពាន់នាក់ពាក់ព័ន្ធនឹងសារសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។​ ការបញ្ចប់នេះបានធ្វើឲ្យ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ក្លាយជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទមួយ និង ដំបូងគេបង្អស់ ដែលបានបង្កើតដំណើរដ៏អស្ចារ្យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បានបង្កើត​ឲ្យមានព្រឹត្តិការណ៍មួយក្នុងប្រវត្តិសាស្ត្រលើវិស័យទីផ្សារឧបករណ៍និស្សន្ទដោយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងនៅលើសកលលោកទៀតផង...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកលក់បាយស្រូបដ៏ល្បីមួយ ដាច់ចិត្តទំលាយអាថ៌កំបាំងប្រឡាក់សាច់របស់ខ្លួន ចង់ដឹងសូមទស្សនាទាំងអស់គ្នា!

ល្បី​ឆ្ងាញ់​មិនចាញ់​ភោជនីយ​ដ្ឋាន​ធំៗ​ ​ហាងបាយ​ស្រូប​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ ២០០២​ ​យីហោ​ឈ្មោះថា​ ​«​ស្រី​តូច​ ​នាងពៅ​»​ ​លក់ដាច់​ខ្លាំង​ណាស់​ ​ស្ទើរ​រាល់ថ្ងៃ​ ​គ្រាន់តែ​បើក​ទ្វា​លក់​ភ្លាម​ ​មាន​ភ្ញៀវ​ចូ​លពេញៗ​ភ្លែត​ ​ដោយ​ភ្ញៀវ​ម្នាក់​តែង​លាន់មាត់​សរសើរ​ថា​ ​សាច់​នៅ​ហាង​នេះ​ឆ្ងាញ់​ចាប់មាត់​ខ្លាំង​ ​ពិសេស​ ​គឺ​ ​បាយ​សាច់​ជ្រូក​អាំង ​។​ ​ ​ ​មិន​ខ្លាច​គេឯង​លួច​រូបមន្ត​ ​ថ្ងៃនេះ​...

អត្ថបទក្រុមហ៊ុន4 days ago

ពិតជា​សម្បើម​មែន​!​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី​ ​២​ ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​តែម្តង​បន្ទាប់ពី​អគ្គនាយក​ស្រា​បៀរ​កម្ពុជា​ ​បាន​ប្រគល់​រង្វាន់​ឡាន​នេះ​ដល់​អ្នក​ទី​ ​១​ ​ចប់​ក្តៅ​ៗ​ ​

​ភ្នំពេញ​៖​ ​មហាជន​ប្រាកដជា​ច្រណែន​ខ្លាំង​ណាស់​ហើយ​មើលទៅ​ជាមួយ​ព័ត៌មាន​អំពី​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី២​ ​កាលពី​ម្សិល​ម៉ិញ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​ ​តែម្តង​ ​បន្ទាប់ពី​លោក​អគ្គ​នាយក្រុម​ហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​លោ​ក​ឧក​ញ្ញ៉ា​ ​ភី​ធើរ​ ​លាង​ ​បាន​ ​ប្រគល់​ដោយ​ផ្ទាល់ដៃ​នូវ​រថយន្ត​ទំនើប​សេរ៊ី​ចុងក្រោយ​នេះ​ទៅដល់​ដៃ​អ្នកឈ្នះ​រង្វាន់​ដំបូង​គេ​បំផុត​ ​រួចរាល់​កាលពី​ល្ងាចមិញ​នោះ​។​ ​ ​លោក​អគ្គនាយក​បាន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​សូម​ចូលរួម​អប​អ​រសាទ​ដល់​លោក​...

អត្ថបទក្រុមហ៊ុន4 days ago

រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​2020​ ​បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​

​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​នាំចូល​ ​និង​ចែកចាយ​ផ្តាច់​មុខរ​ថ​យន្ត​ ​Ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទី​តាំង​នៅដឹ​ ​ព្រេមៀ​ ​សេន​ធ័រ​ ​សែនសុខ​ ​(​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ​ស៊ី​ធី​...