Connect with us

អត្ថបទក្រុមហ៊ុន

មកទៀតហើយ OPPO ចាប់ដៃគូជាមួយ League of Legend កក្រើកសៃវៀន E Sport

on

Advertisement

មួយរយៈ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ហាក់​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក រហូត​ទទួលបាន​ចំណាត់ថ្នាក់​ល្អជា​សកល និង ឈរលើ​លេខ​រៀង​ទីមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (​របាយការណ៍​Canalys​ចុះផ្សាយ​ខែសីហា​ឆមាស​ទី​2 ឆ្នាំ 2019)​។ ​បច្ចុប្បន្ន OPPO បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្វែងរក​នូវ​របកគំហើញ​ថ្មីៗ និង កែច្នៃ​នូវ​ផលិតផល​ថ្មី​ជូន​ដល់​អ្នកប្រើប្រាស់​របស់​ពួកគេ និង​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ជាកស្តែង​ដូចជា​ម៉ូ​ឌែ​ល​កូនកាត់​ថ្មី ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង F Series និង Reno Series រួច​ធ្វើការ​upgrade ទាំង Hardware និង Software ដើម្បី​បង្កើត​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយគ្រឿង គឺ OPPO Reno 2F ដែលមាន​រូបរាង​ស្រដៀង​គ្នា​ទៅនឹង Reno 2 ដែរ​។

OPPO Reno 2 ជា​កំពូល​ស្មា​ត​ហ្វូ​ន ដែល​កើតចេញពី​កំណែរ​ទម្រង់​នៃ Reno ស៊េរី​មុន ដោយ​បំពាក់​មក​នូវ​ការ​រចនា បែប​កាលី​ប​លេចធ្លោ​ជាង​មុន​ជាមួយនឹង អេក្រង់ AMOLED​លាត​ពេញ ដែល​ការពារ​ភ្នែក បំពាក់​កាមេរ៉ា​ក្រោយ​បួន ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង OIS ថត​វីដេអូ គ្មាន​រំ​ញ័រ​ស្ទើរតែ​ស្មើ “0” ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត​ថតរូប​បែប​ម៉ាក្រូ (​ដែល​អាច Focus ថតរូប​ជិត​បាន មិនចាំបាច់​ដើរ​ថយក្រោយ​) ថតរូប​បែប​ទូលាយ ថតរូប​Zoom និង ថតរូប​បែប ស​ខ្មៅ​។ ជាពិសេស​លោកអ្នក​អាច​រីករាយ​ជាមួយនឹង​មុខងារ​ថត​វីដេអូ​នៃ​កាមេរ៉ា មុខក្រោយ (Video Bokeh) ដែលមាន​ផ្ទៃ​ព្រាលៗ ឬ (Blur Background)​និង​កម្មវិធី Edit Video របស់ OPPOReno 2 មក​ស្រាប់​តែម្តង ។

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់​គឺ OPPO ប្រកាស​ផ្តល់រ​ង្វាន់​ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno 2F ចំនួន 10​គ្រឿង​ដល់​អ្នក គាំទ្រ​ណា​ដែល​កក់​ទុក​មុន​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 2 និង OPPO Reno 2F ដោយ​មិនចាំបាច់​ខ្វល់​ពី​តម្លៃ ក្នុង​រយៈពេល 10​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃទី 07 ដល់ 16 តុលា 2019 នៅ​ប្រទេស​កម្ពុជា​។ បើ​ក្រឡេក​មក​មើល​លើ​ឆាក​អន្តរជាតិ​ឯណេះ​វិញ OPPO គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​របស់​ពិភពលោក ដែល​បាន​ចាប់​ដៃគូរ ជាមួយនឹង League of Legends of Esports​។ The Riot Games របស់ League of Legends Esports នឹង​ត្រូវបាន​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន OPPO​។ ហ្គេម Summoners​នឹង​រកឃើញ​នូវ​ឈ្មោះ​ម៉ាក​យីហោ OPPO នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ចំនួន 3 របស់ LoL (League of Legends)​ដែលមាន​ឈ្មោះថា All-Star Event, Mid-Season Invitational (MSI), និង World Championship ។ ភាពជា​ដៃគូ​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី 2 ខែតុលា​កន្លងទៅ ដែលជា​ថ្ងៃ​ដំបូង​បំផុត​នៃ​ព្រឹត្តិការណ៍​ប្រកួត Worlds Play-In Stage 2019 នេះ​។​

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន OPPO​នឹង​ក្លាយជា​ក្រុមហ៊ុន​មួយ​ដែល​នឹងមាន​វត្តមាន​ក្នុងការ​ផ្តល់នូវ​រង្វាន់ Most Valuable Player (MVP) Award នៅក្នុង​ស្តង់​របស់ MSI និង World Championship​។ សម្រាប់​ក្រុមហ៊ុន OPPO​ក៏​នឹងមាន​ក្រុម cosplay និង​វីដេអូ behind-the-scenes រួម​ជាមួយនឹង​កម្មវិធី​Welcome to the Rift series សម្រាប់​ព្រឹត្តិការណ៍​នេះ​ផងដែរ​ដើម្បី​អបអរ​ចំពោះ​បេក្ខភាព​ក្រ​កួត​នោះ​។​​ក្រៅពី​ការបង្ហាញ​វត្តមាន​នៅទីនេះ ក្រុមហ៊ុន OPPO ក៏​នឹងធ្វើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​នឹងមាន​ឱកាស​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ទាំង ៣ របស់ LoL​នេះ​។ សម្រាប់​ភាពជា​ដៃគូ​នៃ​កី​ឡាអេ​ឡិច​ត្រូ​និ​ច E sports របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា OPPO គឺជា​ការបោះ​ជំហាន​ដ៏​អស្ចារ្យ​សម្រាប់​ក្រុមហ៊ុន​ទាំងពីរ​នេះ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Brian Shen ដែលជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន OPPOGlobal​។​

​លោក Shen បាន​និយាយថា​ការបោះ​ជំហាន​ដ៏​ធំ​សម្រាប់​ក្រុមហ៊ុន Riot និង OPPO ក្នុង​ភាពជា​ដៃគូ​នេះ​គឺជា​ឱកាស​អោយ​យើង​ធ្វើការ​បន្ត និង ពង្រឹង​ទៅលើ​ចំណងមិត្តភាព​របស់​យើង​ជាមួយនឹង​ក្រុមយុវជន​ជំនាន់​ថ្មី​ដែល​នឹងចូលរួម​ជាមួយគ្នា​ដើម្បី​អបអរសាទរ​ជ័យជំនះ​នៅក្នុង​ការប្រកួត​នីមួយៗ​នោះ​។ ភាពជា​ដៃគូ​ជាមួយ​រវាង​League of Legends Esports និង OPPO គឺមាន​រយៈពេល 5 ឆ្នាំ​ដែល​គិត​ចាប់ពី​ឆ្នាំ​២០១៩​នេះ រហូតដល់​ទៅ​ឆ្នាំ 2024 ។

​ដូច្នេះ​ វា​មានន័យថា ​OPPO គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ ដែល​បាន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​សេចក្តីត្រូវការ​របស់​អតិថិជន និង ខិតខំ​ច្នៃប្រឌិត​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ទំនើបៗ ថ្មីៗ​។ យើង​នឹង​រង់​ចាំមើល​បន្តថា​តើ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយ​នេះ នឹងមាន​អ្វី​សម្រាប់ អង្រួន​បេះដូង​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក​៕

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ពេលនេះដល់វេន​លោក​ ​លៀក​ ​លីដា​ ​បកស្រាយ​រឿង​អតីត​ភរិយាម្តង មានរឿងក្រោយខ្នងច្រើន !
៧ សន្លឹកនេះ បង្ហាញពីស្ទីលតុបតែងខ្លួនអ្នកម្ដាយសម័យថ្មី ឱក សុគន្ធកញ្ញា លេចធ្លោខ្លាំង
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ហេតុអ្វីបានជានៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ចាំបាច់មានពិធីលាងជើង?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន19 hours ago

យុទ្ធនាការ «ដើរដោយសុវត្ថិភាព» ជាសកម្មភាពផ្សព្វផ្សាយអប់រំដើម្បីសុវត្ថិភាព ចរាចរណ៍នៅកម្ពុជា

នា​រសៀល​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០១៩ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ វិស័យ​ឯកជន ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​និង​អ្នកដំណើរ ស្តីពី​ការអំពាវនាវ​សុំ​ឲ្យ​មានការ​ចូលរួម​សហកា​រ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរ​ណ៏ និង​ការគាំទ្រ​ដល់​គម្រោង​អប់រំ​ផ្សព្វផ្សាយ ​«​ដើរ​ដោយ​សុវត្ថិភាព​» ក្រោម​អធិបតីភាព​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៍ ។...

អត្ថបទក្រុមហ៊ុន1 day ago

ពិតជាអស្ចារ្យ! I’m On A Boat រដូវកាលទី ២ របស់ស្រាបៀរ Anchor បានត្រឡប់មកវិញ កាន់តែធំជាងមុន កក្រើកជាងមុន មនុស្សច្រើនជាងមុន និង កាន់តែសប្បាយជាងមុនទ្វេដង

ភ្នំពេញ​-​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៩ ៖ មហា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ “I’m On A Boat 2” របស់​ស្រា​បៀរ Anchor ​រដូវ​កាល​ទី ​២ បាន​វិល​ត្រឡប់មកវិញ​សាជាថ្មី​ម្តង​ទៀតហើយ​សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា ​ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ...

អត្ថបទក្រុមហ៊ុន4 days ago

ថ្នាក់ដឹកនាំ និង បុគ្គលិកក្រុមហ៊ុន សាមសុង នៅតែបន្តស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីចូលរួមផ្តល់ និង សង្គ្រោះជីវិត!

ភ្នំពេញ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩៖ “​ការផ្តល់​ឈាម ស្មើនឹង​ការផ្តល់​ជីវិត​” នេះ​គឺជា​ឃ្លា​ដែល​ចាក់​ដោត​មាន​អត្ថន័យ​យ៉ាង​ធំធេង​បំផុត និង ​ត្រូវ​ជាមួយនឹង​តម្លៃ​ស្នូល​នៃ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន សាម​សុង ក្នុងការ​ធ្វើឱ្យមាន​ផល​វិជ្ជមាន​ដល់​ប្រជាជន និង​សង្គម​កម្ពុជា​ទាំងមូល​ ។ ​នេះ​ក៏​មិន​ខុសពី​ឆ្នាំមុនៗ​កន្លងមក ដែល​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ស្ម័គ្រចិត្ត​ជាច្រើនរូប​នៃ​ក្រុមហ៊ុន សាម​សុង​នូវតែ​បន្ត​កម្មវិធី​ការបរិច្ចាគ​ឈាម​របស់ខ្លួន​ដើម្បី​ចូលរួម​សង្គ្រោះ​ជីវិត​អ្នក​ដែល​ខ្វះខាត និង​ត្រូវការ​ឈាម​ ។...

អត្ថបទក្រុមហ៊ុន5 days ago

គិតពីផាសុកភាព និងសុភមង្គលក្នុងការរស់នៅសូមជ្រើសយក ម៉ាស៊ីនត្រជាក់ Samsung Wind-Free…!!

ភ្នំពេញ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩៖ យើង​តែងតែ​និយាយ និង​ដឹង​គ្រប់គ្នា​ថា “​លុយ​មិនសូវ​សំខាន់​ទេ​…​សុខភាព​ទើប​សំខាន់​ជាង​” ខណៈដែល​មនុស្ស​មួយចំនួនធំ​ត្រូវ​លះបង់​សុខភាព​ដើម្បី​តែ​លុយ​ក្នុង​ការចំណាយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​! កង្វល់​ទាំងអស់នេះ​នឹងត្រូវ​ដោះស្រាយបាន​យ៉ាង​ងាយ និង​មាន​ទំនុកចិត្ត​បំផុត​ជាមួយនឹង​ម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលជា​ម៉ូ​ឌែ​ល​ចុងក្រោយ​ក្នុងការ​ធ្វើឱ្យ​ជីវិត​របស់លោក​អ្នកមាន​ផាសុកភាព និង​សុភមង្គល​យ៉ាងពិត​ប្រាកដ​!! ម៉ាស៊ីនត្រជាក់ Samsung Wind-Free មិន​គ្រាន់តែ​ជួយ​សន្សំសំចៃ​ថវិកា​ក្នុង​ការចំណាយ​របស់លោក​អ្នក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ផ្តល់​ផាសុកភាព​ជូន​លោកអ្នក​បាន​យ៉ាង​ល្អឥតខ្ចោះ​ថែមទៀត​ផង​! លោកអ្នក​ទទួលបាន​ទាំង​ការ​សន្សំសំចៃ​ខ្ពស់​,...

អត្ថបទក្រុមហ៊ុន6 days ago

Galaxy Watch Active 2 ចេញលក់ក្នុងប្រទេសកម្ពុជាផ្លូវការហើយ!

ភ្នំពេញ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​ ២០១៩ ៖ សូម​ស្វាគមន៍​វត្តមាន​កំពូល​នាឡិកា​ដ៏​វៃឆ្លាត និង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​! Samsung Galaxy Watch Active 2 គឺជា​កំពូល​នាឡិកា (Smart Watch) ដែលមាន​ភាព​វៃឆ្លាត​ជាទីបំផុត​ជាមួយនឹង​មុខងារ​ដ៏​អស្ចារ្យ​ជាច្រើន​លើសពី​ផលិតផល Smart Watch...

អត្ថបទក្រុមហ៊ុន1 week ago

ចុចស្តាប់បន្តិចមើល៍ តើពួកគាត់និយាយពីអីហ្នឹង ? (វីដេអូ)

រង់ចាំ​យូរហើយ​មែន​ទេ​? លើក​នេះ OPPO មិន​ធ្វើ​ឲ្យ​កា​រង់ចាំ​របស់លោក​អ្នក ខាត​ពេល និង ឥតប្រយោជន៍​នោះទេ ព្រោះ OPPO នឹង​បង្ហាញជូន​នូវ​សមាសភាព​ពិត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Reno2 និង​ស្មា​ត​ហ្វូ​ន​ធុន​កណ្តាល OPPO Reno2F​ច្បាស់​ទែង​ហើយ​! ដោយ​ប៉ុន្មាន​ថ្ងៃនេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO នៅ​កម្ពុជា​បាន​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​តាមរយៈ​ការផ្តល់​នូវ​រង្វាន់​ទូរស័ព្ទដៃ​ស៊េរី​ថ្មី OPPO Reno2F ចំនួន...

អត្ថបទក្រុមហ៊ុន1 week ago

ប្រដាល់គុណខ្មែរដ៏អស្ចារ្យបំផុត!!! តែ ២ ប្រកួតទទួលបានប្រាក់រង្វាន់ ១៦ លានរៀល ក្នុងកម្មវិធីជើងឯកប៉ះគ្នាគោជល់ដ៏ធំសម្បើម

កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៍ ទី ​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់ មានការ​ប្រកួត​ជើងឯក​ប៉ះគ្នា​ដ៏​ធំ​​អស្ចារ្យ​រវាង ជើងឯក​ខ្សែក្រវ៉ាត់​ ៣ ​ដង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ជាមួយ ជើងឯក​ថៃ​ខ្សែក្រវ៉ាត់​ ៦ ​ដង ​Yodthounthorng ដ៏​កក្រើក​ហើយ​ជក់ចិត្ត​រហូតដល់​ប្រាំ​ទឹក​ពេញ ​និង ​ធ្វើឱ្យ​អ្នកទស្សនា​ហ៊ោកញ្ជ្រៀវ​អង្រួន​ពេញ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់​ ។...

អត្ថបទក្រុមហ៊ុន1 week ago

មកដល់ទៀតហើយ ល្អអីល្អទាំងព្រមយ៉ាងនេះ! Galaxy A20s ជាស្មាតហ្វូនល្អឥតខ្ចោះនៅពេលបច្ចុប្បន្ន

ភ្នំពេញ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៩ ៖ បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ដែល​មានគុណ​ភាពល្អ​, មាន​កាមេរ៉ា​ច្បាស់​, អេក្រង់​ធំ​, កម្លាំង​ថ្ម​ខ្លាំង​ប្រើ​បានយូរ មានតម្លៃ​សមរម្យ​បំផុត​នោះ​គឺ​មានតែ​ស្មា​ត​ហ្វូ​ន សាម​សុង ស៊េរី A ហើយ​អាច​រកបាន​នៅតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ប៉ុណ្ណោះ​ដែល​អាច​ផ្តល់ជូន​នូវ​ជម្រើស​គ្រប់​ប្រភេទ​បែបនេះ​ជូន​ដល់​អតិថិជន​ទាំងអស់​របស់ខ្លួន​បាន​ ។ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ​បងប្អូន​ខ្សែស្រឡាយ​តែមួយ​របស់ខ្លួន Galaxy A30s...

អត្ថបទក្រុមហ៊ុន2 weeks ago

MSA ARE HIRING STRATEGIC PLANNER & PUBLIC RELATIONS EXECUTIVE

How To Apply:mara@msacam.com or info@msacam.comPlease click this to download Strategic Planner Job Description How To Apply:mara@msacam.com or info@msacam.comPlease click this to...

អត្ថបទក្រុមហ៊ុន2 weeks ago

ចង់ដឹងដល់ហើយ ស្មាតហ្វូនកូនកាត់ OPPO Reno2F &OPPO Reno2 អស្ចារ្យប៉ុនណា ទើប OPPO ហ៊ានដល់ថ្នាក់ហ្នឹងហ្ន៎?

​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ជាច្រើន​បានលើកឡើង​ពី OPPO Reno2 និង Reno2F ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន OPPO ​ត្រៀម​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​!​ ប៉ុន្តែ​ចង់ដឹង​ដល់​ហើយ តើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ មាន​សមត្ថភាព​អស្ចារ្យ​ប៉ុណ្ណា​ទៅ ទើប​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ ហ៊ាន​ផ្តល់រ​ង្វាន់​ទូរស័ព្ទដៃ​ជំនាន់​ថ្មី ​“OPPO Reno2F” ​ចំនួន​ 10 ​គ្រឿង ដល់​អ្នកគាំទ្រ​ណា​ដែល​បានធ្វើការ​កក់​ទុក​មុន​ (Blind...