យេ៎…ចេញលក់ផ្លូវការហើយ!! ដឹងតែពេញចិត្តស្តូក Galaxy A30s ស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តការកម្សាន្តគ្មានដែនកំណត់
ភ្នំពេញថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៩ ៖ ថ្មីៗនេះក្រុមហ៊ុនបានចេញលក់ជាផ្លូវការនូវស្មាតហ្វូនត្រកូល A ស៊េរីថ្មីរបស់ខ្លួនគឺ Galaxy A30s ដែលអាចទាក់ទាញចិត្តអ្នកដែលចូលចិត្តការទស្សនា និង កម្សាន្តគ្មានដែនកំណត់ហើយអ្វីដែលរឹតតែអស្ចារ្យនោះគឺតម្លៃសមសម្យផងដែរ ។ Samsung Galaxy A30s គឺជាទូរស័ព្ទដែលបានរចនាឡើងឡូយកប់តែម្តង ជាមួយអេក្រង់ Infinity-V Supper AMOLED ពណ៌ម៉ត់ល្អ ភ្លឺច្បាស់ត្រជាក់ភ្នែក អមជាមួយកាមេរ៉ា៣គ្រាប់ ដែលមានសមត្ថភាពថតប្លង់ទូលាយបានដល់ ១២៣ ដឺក្រេ សម្រាប់អង្គចងចាំវិញគឺ RAM 4GB | ROM 64GB អាចបន្ថែមមេម៉ូរីបានដល់ 512GB ហើយបើនិយាយដល់ពណ៌វិញមិនបាច់និយាយគឺថាស្រស់ស្អាត និង ទាន់សម័យសម្រាប់បច្ចុប្បន្នគឺ ពណ៌ ស បៃតង និង ខ្មៅ ជាមួយតម្លៃត្រឹមតែ $249 តែប៉ុណ្ណោះ ។ ម៉េចដែរ!!!ពេញចិត្តអត់ ?
ខាងលើនេះមិនទាន់អស់នៅឡើយទេណា…ចង់ជ្រាបកាន់តែច្បាស់ថាតើ Samsung Galaxy A30s ឡូយយ៉ាងណានោះសូមមកមើលលក្ខណៈពិសេសអស្ចារ្យនៅខាងក្រោមនេះជាមួយគ្នា ៖ Samsung Galaxy A30s:
* កាមេរ៉ាក្រោយមាន 3៖ 25 MP (F1.7) + 5 MP + 8 MP
* កាមេរ៉ាមុខ៖ 16 MP (F2.0)
* អេក្រង់៖ 6.4 អ៊ីញ, HD+, sAMOLED Infinity-V,
* ល្បឿដំណើរការ៖ Exynos7904
* មេម៉ូរី / ផ្ទុក៖ RAM 4 GB, ROM 64 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB)
* ថាមពលថ្ម៖ 4,000mAh (Typical)
* បច្ចេកវិទ្យាដោះសោរ ៖ ស្កេនខ្ចៅដៃលើអេក្រង់ដើម្បីដោះសោរ (Fingerprint on screen)
អស្ចារ្យអត់ ? អ្វីដែលលោកអ្នកប្រាថ្នាចង់បានស្មាតហ្វូន ទំនើប ទាន់សម័យហើយមានតម្លៃធូរថ្លៃទៀត បានមកដល់ហើយ…! ចាំអង្កាល់ទៀត ? សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងទៅកាន់ទូរស័ព្ទ ៖ 1800 203 232 !!