ព្រូដិនសលកម្ពុជា សម្ពោធផលិតផល eduCARE ដើម្បីអបអរខួបប្រាំឆ្នាំ
ភ្នំពេញ, ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៨ ៖ ក្រុមហ៊ុនព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឺសួរ៉ិន ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅប្រទេសកម្ពុជា ព្រូដិនសលកម្ពុជា បានប្រកាសសម្ពោធផលិតផល eduCARE ដែលជាបណ្ណសន្យារ៉ាប់រងអាយុជីវិតមួយបង្កើតឡើងដើម្បីផ្ដល់ការការពារដល់អ្នកជាឪពុកម្ដាយ និង ធានាថា ពួកគាត់នឹងអាចផ្ដល់កាដូដល់កូនៗជាការអប់រំដែលមានគុណភាព ។
លោក David Nutman អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនព្រូដិនសលកម្ពុជា តែងតែស្ដាប់ និង ស្វែងយល់អំពីអតិថិជនរបស់ខ្លួន ។ ផលិតផល eduCARE ត្រូវបានអភិវឌ្ឍឡើង ដើម្បីឆ្លើយតបទៅនឹងការសិក្សាស្រាវជ្រាវផ្នែកអតិថិជន ដែលយើងបានធ្វើឡើងកាលពីឆ្នាំ ២០១៧ ហើយផ្អែកលើលទ្ធផលនៃការសិក្សានេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រផលិតផល «ផ្ដោតលើការការពារ» ។
ផលិតផល eduCARE គឺជាជំហានដំបូងនៃដំណើរយុទ្ធសាស្ត្រនេះ ។ ផលិតផលនេះត្រូវបានបង្កើតឡើងដើម្បីការពារក្រុមគ្រួសារកម្ពុជា ហើយជួយពួកគាត់ធានាការពារអនាគតកូនៗរបស់ខ្លួន» ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានប្រកាសបញ្ចេញផលិតផលថ្មីនេះកាលពីថ្ងៃអង្គារ ទី ៩ ខែមករា ឆ្នាំ ២០១៨ ក្នុងអំឡុងពេលអបអរខួបប្រាំឆ្នាំនៃប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ។
លោក David Nutman អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ទៀតថា៖ «យើងមិនត្រឹមតែក្រឡេកមើលទៅក្រោយ និង ឆ្លុះបញ្ចាំងពីសមិទ្ធផលដែលយើងសម្រេចបានក្នុងរយៈកាល ៥ ឆ្នាំមកនេះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងសំឡឹងទៅមុខផងដែរ និង ស្វែងយល់បន្ថែមថាតើយើងគួរធ្វើបែបណាដើម្បីបម្រើអតិថិជនរបស់យើងឲ្យបានប្រសើរបំផុតក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត ។ ដូច្នេះហើយបានជាយើងសម្ពោធផលិតផល eduCARE ដែលជាផលិតផលថ្មីមួយបង្កើតឡើងដើម្បីជួយអ្នកជាឪពុកម្ដាយក្នុងការរៀបចំផែនការ និង ការពារដល់អនាគតនៃការសិក្សារបស់កូនៗដោយប្រើប្រាស់បណ្ណសន្យារ៉ាប់រងដែលបានអភិវឌ្ឍយ៉ាងពិសេសដើម្បីតម្រូវឲ្យស្របតាមពេលវេលាសំខាន់ៗក្នុងជីវិត ដូចជាពេលដែលកូនៗដល់ពេលចូលរៀននៅសកលវិទ្យាល័យជាដើម ។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា យល់ថា ការធានាការពារអនាគតរបស់កូនៗគឺជាអាទិភាពសម្រាប់ឪពុកម្ដាយម្នាក់ៗ ហើយកាដូដ៏ល្អបំផុតដែលឪពុកម្ដាយអាចឲ្យទៅកូនគឺការអប់រំដែលធានាថា ពួកគេនឹងមានអនាគតល្អប្រសើរ ។ ផលិតផល eduCARE ជួយអ្នកជាឪពុកម្ដាយឲ្យសម្រេចបាននូវគោលដៅនេះ ដោយធានាថា ក្នុងករណីមានគ្រោះអកុសលកើតឡើងចំពោះពួកគេ នោះកូនៗរបស់ពួកគេនៅតែអាចសម្រេចក្តីសុបិនចង់បន្តការសិក្សាដដែល» ។ ផលិតផល eduCARE នឹងជួយធានាត្រៀមមូលនិធិសម្រាប់ការសិក្សារនាពេលអនាគតរបស់កូនៗនៃម្ចាស់បណ្ណសន្យារ៉ាប់រងតាមរយៈអត្ថប្រយោជន៍ចំនួនប្រាំដែលរួមមាន ៖
១. ការបង់សំណងភ្លាមៗប្រសិនបើគ្រោះអកុសលកើតឡើង ។ ក្រុមគ្រួសារនឹងទទូលបានទឹកប្រាក់សំណង ១០០% នៃ «ទឹកប្រាក់ត្រូវបានធានារ៉ាប់រង» ដើម្បីជួយរ៉ាប់រងលើការចំណាយភ្លាមៗក្នុងគ្រាមានគ្រោះអកុសល និង បន្តការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរបន្តទៅទៀត ។
២. ការជួយសម្រាលបន្ទុកបន្ថែម ប្រសិនបើគ្រោះអកុសលត្រូវបានបង្កដោយគ្រោះថ្នាក់ ។ ក្រុមគ្រួសារនឹងទទួលបានសំណង២០០% នៃ «ទឹកប្រាក់ត្រូវបានធានារ៉ាប់រង» ក្នុងករណីបែបនេះកើតឡើង ។
៣. ធានាថា ការសិក្សារបស់កូនៗនៅតែបន្ត បើទោះបីជាគ្រោះអកុសលកើតមានឡើងក្តី។ ក្រុមគ្រួសារនឹងទទួលប្រាក់ «អត្ថប្រយោជន៍ចំណូលគ្រួសារ» ជារៀងរាល់ឆ្នាំរហូតដល់កាលបរិច្ឆេទផុតកំណត់នៃ បណ្ណសន្យារ៉ាប់រង ដែលប្រាក់នេះនឹងជួយទំនុកបម្រុងដល់ការចំណាយជាប្រចាំ ដូចជាប្រាក់ឈ្នួលសាលាជាដើម ។
៤. នឹងមិនមានការជាប់ជំពាក់ក្រុមហ៊ុននោះទេ ប្រសិនបើមានគ្រោះថ្នាក់អកុសលកើតឡើង ។ ពួកគាត់នឹងមិនតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រងនៅពេលខាងមុខទៀតឡើយ ។
៥. ធានាថា អ្នកជាឪពុកម្ដាយទទួលបានមូលនិធិសម្រាប់ការសិក្សារបស់កូនៗតាមទិសដៅដែលចង់បាន ទោះបីមានគ្រោះអកុសលកើតឡើងក្តី ។ ក្រុមគ្រួសារនឹងទទួលបានអត្ថប្រយោជន៍ក្រោយផុតកំណត់នៃបណ្ណសន្យារ៉ាប់រង ដែលបានធានាទុកនៅពេលដល់កាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង ។
ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាពនៅពេលដែលប័ណ្ណនោះឈានដល់ពេលបញ្ចប់ក្តី ប៉ុន្តែម្ចាស់បណ្ណសន្យារ៉ាប់រងនឹងទទួលបានការធានារ៉ាប់រងរយៈពេល ៥ ឆ្នាំបន្ថែមទៀត ដោយពុំមានតម្រូវឲ្យបង់ប្រាក់បុព្វលាភរ៉ាប់រងអ្វីទាំងអស់ ។ យោងតាមរបាយការណ៍ស្រាវជ្រាវផ្ទៃក្នុងរបស់ក្រុមហ៊ុន និង សន្ទស្សន៍ទំនាក់ទំនងព្រូដិនសលឆ្នាំ ២០១៧ បានបង្ហាញថា ប្រជាជនកម្ពុជាប្រមាណ ៧១% មានក្តីបារម្ភចំពោះស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសាររបស់ខ្លួន ហើយគិតថា អាចនឹងមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ឬអន្តរាយប្រសិនបើមានរឿងអកុសលកើតឡើងចំពោះពួកគេ ។ ដូច្នេះផលិតផល eduCARE ជួយដល់ក្រុមគ្រួសារក្នុងការការពារបញ្ហានេះក្នុងកម្រិតចំណាយតិចតួច ។
លោក David Nutman បានបន្ថែមថា៖ «យើងមានសេចក្តីរីករាយក្នុងការផ្ដល់ជូននូវផលិតផលមួយទៀត ដែលបង្កើតឡើងដើម្បីបំពេញតាមសេចក្តីត្រូវការនានារបស់ប្រជាជនកម្ពុជា ហើយដែលស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាក្នុងការជួយប្រជាពលរដ្ឋកម្ពុជាការពារក្រុមគ្រួសារ និងការពារសុវត្ថិភាពអនាគតរបស់ខ្លួន» ។
ទន្ទឹមនឹងនេះដែរក្រុមហ៊ុនព្រូដិនសលកម្ពុជានឹងបន្តពង្រឹងគុណភាព និង អភិវឌ្ឍវិធីសាស្ត្រចែកចាយផលិតផលរបស់ខ្លួន ដែលក្នុងនោះអតិថិជនអាចទាក់ទងដើម្បីជាវផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហុន តាមរយៈទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត (LIC) ឬតាមរយៈធនាគារអេស៊ីលីដាដែលជាដៃគូរបស់ខ្លួន ។
លោក David Nutman បានបញ្ជាក់ថា៖ «ធនធានមនុស្សនៅតែជាទ្រព្យដ៏មានតម្លៃបំផុតរបស់យើង ហើយយើងនឹងបន្តវិនិយោគលើការអភិវឌ្ឍក្រុមការងាររបស់ព្រូដិនសល LICs និង ដៃគូចែកចាយ និង បង្កើនជំនាញរបស់ពួកគាត់ ដើម្បីជួយបំពេញតាមតម្រូវការផ្នែកហិរញ្ញវត្ថុដែលចេះតែវិវត្តឥតឈប់ឈរក្នុងចំណោមក្រុមគ្រួសារកម្ពុជា» ៕
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣ ។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និង គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់ ។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និង ច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និង សន្សំជូនអតិថិជនរបស់ខ្លួន ។